ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តឈ្នួល​​ដឹក​អ្នក​ដំណើរ​បែក​កង់​ធ្លាក់​ពី​លើ​ផ្លូវ​ជាតិ​ក្រឡាប់​​ជា​ច្រើន​ត្រឡប់​របស់​ធ្ងន់​៤ ស្រាល​៦​នាក់​

12 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ករណីគ្រោះថ្នាក់់ចរា​ចរណ៍​​មួយ​បានកើតឡើងនៅតាមបណ្តោយផ្លូវ​ជាតិ​លេខ​៦៧បេ ស្ថិតក្នុងភូមិទួលគ្រួស ឃុំឃុន​រាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប បណ្តាលឲ្យ​មនុស្ស៤​នាក់ រង​របួស​ធ្ងន់​ និង​ស្រាល៦នាក់់ កាល​ពី​វេលាម៉ោង២រសៀលថ្ងៃទី២០ កុម្ភៈ ២០១២ ។

តាមសាក្សីឈ្មោះអ៊ុន ចាន់់ធី ភេទប្រុស អាយុ​៣៦ឆ្នាំ បានឲ្យកោះសន្តិភាព​ដឹងថា មុន​ពេល​កើតហេតុគេឃើញរថយន្ត​ម៉ាកសាំយ៉ុង ពណ៌ប៉ៃតង ដឹកអ្នកដំណើរពេញ​ចេញ​ពីខេត្ត​កំពង់់ធំ ទៅកាន់់ស្រុកត្រពាំង​ប្រាសាទ ខេត្តឧត្តរ​មាន​ជ័យ ។ លុះមកដល់់ចំណុចកើត​ហេតុ​ ស្រាប់់​តែ​រថយន្តនោះបាន​បែកកង់់មុខក្រោយ​ខាង​ស្តាំ​រួច​ផ្តួលខ្លួនទៅខាងស្តាំដៃ​ក្រឡាប់់ជាច្រើន​ត្រឡប់់ រហូតទៅដល់់មុខផ្ទះ​របស់់គាត់ឃើញ​បែប​នេះ​ គាត់​​បាន​​នាំ​ប្រពន្ធ​កូន​រត់់ចេញពីផ្ទះ​ទាំង​ព្រលឹងចុងសក់់់ ។ ចំណែក​​អ្នក​ដំណើរ​ក្នុង​រថយន្ត​រងរបួសធ្ងន់់ និង​ស្រាល​តែ​ម្តង។

លោកអនុសេនីយ៍ទោជាម រក្សា មេប៉ុស្តិ៍ឃុំ​ឃុន​រាម បានឲ្យកោះសន្តិភាពដឹងថា ក្រោយ​កើត​​ហេតុ​​លោក​បាន​ដឹកនាំកម្លាំងចុះទៅដល់់​កន្លែង​កើត​ហេតុឃើញរថយន្តនោះក្រឡាប់់ ហើយ​​ត្រូវ​​បាន​គេ​អះ​អាង​ថា ក្រឡាប់​ជាច្រើន​ត្រឡប់់​ទៅ​ដល់់​មុខ​ផ្ទះប្រជាពលរដ្ឋមួយ និង​ឃើញ​មនុស្សរង​របួសស្រាលចំនួន៦នាក់់ រីឯ​​អ្នករងរបួស​ធ្ងន់ត្រូវ​បាន​គេ​ដឹក​ទៅ​សង្គ្រោះ​​នៅឯ​មន្ទីរ​ពេទ្យខេត្តសៀមរាប បាត់់​ទៅ​ហើយ​លោក​ពុំ​បាន​ស្គាល់់អត្តសញ្ញាណនោះទេ ៕