ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បួង​​នារីវ័យ​ក្មេង​​ថា ទៅ​រក​ការ​​ងារ​ថ្មី​ បែរ​ជា​នាំ​មក​បម្រុង​​ចាប់​រំលោ.ភ​​ប្តឹង​ទារ​១.០០០​ដុល្លារ​

12 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ កម្លាំងអធិការដ្ឋាន​នគរ​បាល​ក្រុងកំពង់ចាម បានឃាត់ជនសង្ស័យ​ម្នាក់​ឈ្មោះ​សេត អាល់វី ភេទប្រុស អាយុ​២៨​ឆ្នាំ ជា​ខ្មែរ​អិស្លាម អតីតអ្នកលក់ការ៉េមកី មាន​ទីលំនៅ​ភូមិ​ព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌមាន​ជ័យ ​រាជធានីភ្នំពេញ កាលពីវេលាម៉ោង​១០និង៣០​នាទីយប់​ថ្ងៃទី​១៨ កុម្ភៈ ២០១២ នៅ​ភូមិ​ទី​៧ សង្កាត់​​កំពង់ចាម ក្រុង​កំពង់ចាម ដោយជាប់​ចោទ​ពីបទ​

ខេត្តកំពង់ចាម ៖ កម្លាំងអធិការដ្ឋាន​នគរ​បាល​ក្រុងកំពង់ចាម បានឃាត់ជនសង្ស័យ​ម្នាក់​ឈ្មោះ​សេត អាល់វី ភេទប្រុស អាយុ​២៨​ឆ្នាំ ជា​ខ្មែរ​អិស្លាម អតីតអ្នកលក់ការ៉េមកី មាន​ទីលំនៅ​ភូមិ​ព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌមាន​ជ័យ ​រាជធានីភ្នំពេញ កាលពីវេលាម៉ោង​១០និង៣០​នាទីយប់​ថ្ងៃទី​១៨ កុម្ភៈ ២០១២ នៅ​ភូមិ​ទី​៧ សង្កាត់​​កំពង់ចាម ក្រុង​កំពង់ចាម ដោយជាប់​ចោទ​ពីបទ​ប្រទូស​កេរ្តិ៍ខ្មាស​លើ​នារី​វ័យ​ក្មេង​ម្នាក់​អាយុ១៧​ឆ្នាំ អតីតអ្នកបម្រើនៅហាងលក់ស៊ុប​មួយ​កន្លែង​នៅក្នុងក្រុងកំពង់ចាម  ។

លោកវរសេនីយ៍ត្រី សំ ផាត ​អធិការនគរ​បាល​ក្រុងកំពង់ចាម​បានឲ្យដឹងថា មុន​ពេល​កើត​ហេតុ​បុរសឈ្មោះ​ទូច នីម រស់នៅភូមិ​កើត​ហេតុ​ខាងលើ បានបិទ​ភ្លើង​ដេកនៅក្នុងផ្ទះ​ឈើជាមួយ​ប្រពន្ធនិងកូន ។ លុះ​បាន​បន្តិច​ស្រាប់តែឮសូរ​សំឡេង​​ស្រែកយំ​ចេញ​ពីផ្ទះមួយនៅជាប់គ្នា​ដែល​ស្តាប់ទៅខុស​ប្លែក​ពីធម្មតា  ដោយ​មានការ​សង្ស័យ​ក៏​ប្រញាប់ទៅ​រាយ​ការណ៍ប្រាប់លោក​អធិ​ការ​នគរបាល​ក្រុង​កំពង់​ចាម នៅក្បែរនោះ។

លោកអធិការប្រាប់បន្តថា ក្រោយពី​ទទួល​បានព័ត៌មាននេះភ្លាម​លោក​បាន​ដឹក​នា​ំកម្លាំង​ក្រោម​ឱវាទចុះទៅជាបន្ទាន់ ហើយ​បានគោះទ្វារ​ហៅ​ជនសង្ស័យឲ្យបើកទ្វារដើម្បីធ្វើ​ការត្រួត​ពិនិត្យ​ដំបូងមិនបានបើកទ្វារឲ្យនោះទេ ថែម​ទាំង​ប្រើ​ពាក្យសម្ដីគ្រោតគ្រាត​មកលើសមត្ថកិច្ច​ផង​ដែរ ។ លុះមួយសន្ទុះ​ក្រោយ​មក ទើបបើកទ្វារ ស្រាប់​តែឃើញនារីមា្នក់ឈ្មោះ ច.ផ.ល អាយុ​១៧​ឆ្នាំ នៅក្នុងបន្ទប់ទឹក ហើយ​បានហៅទៅ​សួរ​នាំនៅអធិការដ្ឋាននគរ​បាល​ក្រុងកំពង់ចាម​ទាំង​២នាក់ ទើបបែកធ្លាយរឿង​ប៉ុន​ប៉ង​រំលោភ៕