ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​​មិន​ប្រយ័ត្ន​​ទៅ​ប៉ះ​ដៃ​សន្តិ​សុខ​កំពុង​​ស៊ីញ៉ូ​រថយន្ត​​ដួល​ត្រូវគេ​វាយ​​ថែម​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​ត្រូវ​សន្ដិ​សុខ​វាយ​រង​របួស ខណៈ​ពេល​ជិះ​ម៉ូតូ​ទៅ​ប៉ះ​ដៃ​សន្ដិសុខ​កំពុង​ឈរ​ស៊ី​ញ៉ូ​រថយន្ដ​​កាល​ពី​ វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​២០ កុម្ភៈ នៅ​​តាម​បណ្តោយ​វិថី​ព្រះ​មុនី​វង្ស​សង្កាត់​បឹងកេងកង​ទី​១ ខណ្ឌចំការ​មន ។

រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​ត្រូវ​សន្ដិ​សុខ​វាយ​រង​របួស ខណៈ​ពេល​ជិះ​ម៉ូតូ​ទៅ​ប៉ះ​ដៃ​សន្ដិសុខ​កំពុង​ឈរ​ស៊ី​ញ៉ូ​រថយន្ដ​​កាល​ពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​២០ កុម្ភៈ នៅ​​តាម​បណ្តោយ​វិថី​ព្រះ​មុនី​វង្ស​សង្កាត់​បឹងកេងកង​ទី​១ ខណ្ឌចំការ​មន ។

ជន​រង​គ្រោះ​ឈ្មោះ​ឌី រ៉ា អាយុ​២០​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ជិះ​ម៉ូតូ​ម៉ាក​ SHOGUM ពណ៌​ខ្មៅ បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​រូបគេ​ជិះ​ម៉ូតូ​តាម​បណ្តោយ​វិថី​ព្រះ​មុនី​វង្ស ពី​ត្បូង​ទៅ​ជើង ខណៈ​​មក​ដល់​មុខ​ហាង​លក់​បបរស ស្រាប់តែ​មាន​សន្ដិសុខ​ចេញ​មក​ឈរ​ស៊ី​ញ៉ូ​រថយន្ដ​បើក​ចេញពី​កន្លែង​លក់​បបរស​នោះ។ ដោយ​ចាប់​ហ្រាំ្វ​ង​មិន​ទាន់​​ជ្រុល​​ទៅ​ប៉ះ​នឹង​ដៃ​របស់​សន្ដិសុខ​​ បណ្តាល​​ឱ្យ​ម៉ូតូ​របស់​គេ​ដួល​ខ្ទាត​​ប៉ះ​នឹង​រថយន្ដ​​កាម​រី ស៊េរី​២០០៧ ពណ៌​ទឹកប្រាក់ ដែល​ចត​នៅចិញ្ចើម​ផ្លូវ​រង​របួស​ស្រាល។ ​ប្រភព​បន្ដ​ទៀត​ថា ​នៅ​ពេល​ដែល​ប៉ះ​ដៃ​សន្ដិ​សុខ​យាម​នៅ​កន្លែង​លក់​បបរស​នោះ  ​ហើយ​ស្រាប់តែ​សន្ដិសុខ​រូប​នោះ​ស្ទុះរ​ត់ទៅ​ដោះ​អាវ​សន្ដិ​សុខ​ចេញ​វាយ​រូបគេ​យ៉ាង​ដំណំ​ រួច​គេចខ្លួន​បាត់ ។

ប្រភព​ឱ្យ​ដឹង​ទៀតថា ​ភ្លាមៗ​នោះ​អ្នក​ឃើញ​ហេតុការណ៍​បាន​ទូរស័ព្ទ​ហៅ​​សមត្ថ​កិច្ច​ឱ្យ​ជួយ​អន្ដរាគមន៍ ​ហើយ​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថ​កិច្ច​នាំ​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្ដិ៍​បឹង​កេងកង​ទី​១ ពាក់ព័ន្ធ​នឹង​សន្ដិសុខ​វាយ​ធ្វើ​ឱ្យ​របួស​​ផង​ដែរ៕