ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ដឹក​ជញ្ជូន​នំ​ភីហ្សា​រង​របួស​ ព្រោះ​ទៅ​បុក​រថយន្តឡង់​​គ្រីស្ស័រ

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ អ្នកដឹក​ជញ្ជូន​នំ​ភី​ហ្សា​​​ម្នាក់​បាន​រង​របួស ដោយ​សារ​តែ​ជិះ​ម៉ូតូ​ទៅ​បុក​រថយន្ដ​ឡង់​គ្រី​ស្ស័​របើក​បរ​ទាំង​ជនជាតិ​ចិន ​ម្នាក់​ចេញពី​ភោជនីយដ្ឋាន​​មួយ​ដោយ​ទទឹង​ផ្លូវ​ មិន​មើល​​មុខក្រោយ​ឆ្វេង​ស្ដាំ​ កាល​ពី​វេលា​ម៉ោង​៤​និង​៤០​នាទី​​រសៀល​ថ្ងៃ​ទី​១៩ ​កុម្ភៈ​ ២០១២​​ នៅ​ចំណុច​មុខ​ភោជនីយដ្ឋាន​វិ​ន​ជូវ​សាន​លី​ន ​តាម​បណ្ដោយ​ផ្លូវ​កម្ពុជា​ក្រោម សង្កាត់ទឹក​ល្អក់​១ ខណ្ឌ​

រាជធានីភ្នំពេញ ៖ អ្នកដឹក​ជញ្ជូន​នំ​ភី​ហ្សា​​​ម្នាក់​បាន​រង​របួស ដោយ​សារ​តែ​ជិះ​ម៉ូតូ​ទៅ​បុក​រថយន្ដ​ឡង់​គ្រី​ស្ស័​របើក​បរ​ទាំង​ជនជាតិ​ចិន​ម្នាក់​ចេញពី​ភោជនីយដ្ឋាន​​មួយ​ដោយ​ទទឹង​ផ្លូវ​ មិន​មើល​​មុខក្រោយ​ឆ្វេង​ស្ដាំ​ កាល​ពី​វេលា​ម៉ោង​៤​និង​៤០​នាទី​​រសៀល​ថ្ងៃ​ទី​១៩ ​កុម្ភៈ​ ២០១២​​ នៅ​ចំណុច​មុខ​ភោជនីយដ្ឋាន​វិ​ន​ជូវ​សាន​លី​ន ​តាម​បណ្ដោយ​ផ្លូវ​កម្ពុជា​ក្រោម សង្កាត់ទឹក​ល្អក់​១ ខណ្ឌ​ទួលគោក ។

ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ​ម៉ូតូ​ស្មាស់ ពណ៌​ខ្មៅ​បើកបរ​ដោយ​បុរស​ម្នាក់ ដឹកនំ​ភី​ហ្សា​ពី​លិចទៅ​កើត​តាម​បណ្ដោយ​​ផ្លូវ​កម្ពុជា​ក្រោម ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ ស្រាប់តែ​មាន​រថយន្ដ​ឡង់​គ្រី​ស្ស័​រ​ពណ៌​ខ្មៅ​​មួយ​គ្រឿង​បើកបរ​ដោយ​ជន​ជាតិ​ចិន​ម្នាក់​​ចេញពី​ភោជនីយដ្ឋាន​មួយ​​​ទាំង​ទទឹង​ផ្លូវមិន​មើល​មុខក្រោយ​ឆ្វេង​ស្ដាំ ជា​ហេតុ​បណ្ដាល​ឱ្យ​ម៉ូ​ូ​តូ​ដឹក​នំ​ភី​ហ្សា​​មក​ដល់​ជាន់​ហ្វ្រាំង​មិន​ទាន់ ក៏ជ្រុល​ទៅ​​បុក​ចំ​ហៀង​រថយន្ដ ប​ណ្តាល​ឱ្យ​​អ្នកបើកបរ​​ដួល​បោក​ទៅ​នឹង​ផ្លូវ​រង​របួស​ស្រាល ​រលាត់​ដៃជើង​បន្តិច​បន្តួច​តែប៉ុណ្ណោះ​។

ក្រោយ​​ពី​គ្រោះថ្នាក់​ភាគី​បង្ក​និង​ភាគី​រង​គ្រោះ​បាន​សម្របសម្រួល​គ្នា​នៅ​កន្លែង​កើតហេតុ ដោយភាគីបង្កយល់ព្រម​សង​ថ្លៃ​ព្យាបាល​ និង​ជួសជុល​ម៉ូតូ​ចំនួន​១៥០​ដុល្លា​រដល់​ភាគី​រង​គ្រោះ​ជា​​ការ​បញ្ចប់រឿង​ ៕