ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រីគ្រូទាយ ម្នាក់​ដួល​សន្លប់​​នៅសាលា​ដំបូង​ខេត្ត​ បន្ទាប់ពី​​ប្រកាស​ផ្តន្ទាទោស​​កូន​ស្រី​-ប្រុស

12 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ស្ដ្រី​គ្រូទាយវ័យ​៥៥​ឆ្នាំ​ម្នាក់​កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ កុម្ភៈ នេះ មាន​ការ​​រន្ធត់​ចិត្ដ​​រហូត​ដួល​សន្លប់​​ស្ដូកស្ដឹង​នៅ​ក្នុង​បរិវេណ​របង​ អគា​ររដ្ឋបាល​សាលាដំបូង​ខេត្ដ​សៀមរាប បន្ទា​ប់​ពី​កូនស្រី​-​ប្រុស​របស់​ខ្លួន​២​នាក់​​ត្រូវ​បាន​តុលាការ​ប្រកាស​ សាលក្រម​សម្រេច​ផ្ដន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​ម្នាក់​២​ឆ្នាំ និង​ម្នាក់​ទៀត​២៥​ឆ្នាំ ពី​បទ «​​ទទួលផល​ចោរកម្ម​» និង«សម​គំនិត​ក្នុង​អំពើ​ឃាត

ខេត្តសៀមរាប ៖ ស្ដ្រី​គ្រូទាយវ័យ​៥៥​ឆ្នាំ​ម្នាក់​កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ កុម្ភៈ នេះ មាន​ការ​​រន្ធត់​ចិត្ដ​​រហូត​ដួល​សន្លប់​​ស្ដូកស្ដឹង​នៅ​ក្នុង​បរិវេណ​របង​អគា​ររដ្ឋបាល​សាលាដំបូង​ខេត្ដ​សៀមរាប បន្ទា​ប់​ពី​កូនស្រី​-​ប្រុស​របស់​ខ្លួន​២​នាក់​​ត្រូវ​បាន​តុលាការ​ប្រកាស​សាលក្រម​សម្រេច​ផ្ដន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​ម្នាក់​២​ឆ្នាំ និង​ម្នាក់​ទៀត​២៥​ឆ្នាំ ពី​បទ «​​ទទួលផល​ចោរកម្ម​» និង«សម​គំនិត​ក្នុង​អំពើ​ឃាត​កម្ម​ដោយ​ចេតនា» ទៅ​លើ​និស្សិត​ស្រី​នៃ​សាកល​វិទ្យាល័យ​បៀ​ល​ប្រាយ​​ដែល​ប្រព្រឹត្ត​នៅ​ភូមិ​វត្ដ​ស្វាយ សង្កាត់​សាលា​កំរើក ក្រុង​សៀម​រាប​​កាល​ពី​ថ្ងៃទី២ ក​ក្កដា ២០១១ កន្លង​ទៅ​។

ស្ដ្រី​ដែល​ដួល​សន្ល​ប់​ទាំង​ជំ​ហរ​នោះ​​ឈ្មោះ​ជា យ៉ា​ត អាយុ​៥៥​ឆ្នាំ រស់នៅ​ភូមិ​​វិហារ​ចិន សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប មុខរ​បរជា​គ្រូ​ទាយ ចំណែក​កូន​ប្រុស​-​ស្រី​របស់​គាត់​ទាំង​ពីរ​ដែល​ជា​ជនជាប់ចោទ​​ម្នាក់​ឈ្មោះ​គឹ​ម ស្រី​ដា ភេទ​ស្រី អាយុ​​៣៧​ឆ្នាំ​ជាប់​ចោទ​ពី​បទ «​ទទួល​ផល​​ចោរ​កម្ម​»​ត្រូវ​តុ​លា​ការ​ផ្ដន្ទាទោស​ឱ្យ​ជាប់គុក​រយៈ​ពេល​​​២​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ​គឹ​ម ឡា ភេទ​​ប្រុស អាយុ​២៩​ឆ្នាំ ជាប់ចោទ​​ពី​បទ «​សម​គំនិត​​ក្នុង​អំពើ​ឃាតកម្ម» ត្រូវ​បាន​តុលាកា​រផ្ដន្ទា​ទោស​ឱ្យ​ជាប់​គុក​រយៈពេល​២៥​ឆ្នាំ​។

លោក​ម៉​ន កែវ​ស៊ី​វិ​ន មេធាវី​ការពារ​ក្ដី​ឱ្យ​ជន​ជាប់ចោទ​ពីរ​នាក់​ខាងលើ មាន​ប្រសាសន៍​អះ​អាង​ថា ​ការ​ដួល​សន្លប់​របស់​ស្ដ្រី​ជា​ម្ដាយ​ជន​ជាប់​ចោទ​ដោយសា​រតែ​ស្ត្រីរូប​នេះ​​មានការ​​រន្ធត់​ចិត្ដ​ខ្លាំង​ពេក​នៅ​ពេល​ដែល​បាន​ស្ដាប់​ឮ​ការ​សម្រេច​របស់​តុលាការ ដោយ​កូន​គាត់​មិន​បាន​ប្រព្រឹត្ត​បទល្មើស​ដូច​ការ​ចោទ​ប្រកាន់​នោះ ។

លោក​បាន​បញ្ជា​ក់ថា ​សំណុំរឿង​ព្រហ្មទណ្ឌ​នោះ​ត្រូវ​បាន​លោក​ចៅក្រម ឌុ​ច សា​រិ​ទ្ធិ ប្រធាន ប្រឹក្សា​ជំនុំ​ជម្រះ​​​​​​​​​​លើកយក​មក​ប្រកាស​កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ កុម្ភៈ ២០១២ បន្ទាប់​ពី​បាន​បើក​សវនា​ការ កាលពី​ថ្ងៃ​ទី​២៦ មក​រា ២០១២ កន្លង​ទៅ៕