ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​ជប់លៀង​ថ្ងៃបុណ្យ​នៃក្តី​ស្រឡាញ់ ប្រពន្ធ​អុក​ឡុក​ចោទ​ថាលួច​សែន​ប្រពន្ធ​ថ្មី

12 ឆ្នាំ មុន

ក្រុង​ប៉ោយ​ប៉ែត ៖ ជម្លោះ​ប្តី​ប្រពន្ធ​ដែល​បាន​លែង​លះ​គ្នា​​តាម​ផ្លូវ​តុលាការ​មិន​ទាន់​ដាច់ ​ស្រេច​ផង​បាន​ផ្ទុះ​ឡើង​បែក​ផ្សែង ​រហូត​​ចូល​ប៉ុស្តិ៍​ប៉ូលិស​ទាំង​២​នាក់ កាល​ពី​វេលា​ម៉ោង​ជិត​៥ ល្ងាច​ថ្ងៃ​ទី​១៤ កុម្ភៈ ដែលជា​ថ្ងៃ​«បុណ្យ​នៃ​សេចក្តី​​ស្រឡាញ់​»ក្នុង​ភូមិ​កូន​ដំរី​ សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉េត ខេត្ត​បន្ទាយ​មាន​ជ័យ ។ ជម្លោះ​យ៉ាង​បែក​ផ្សែង​នេះ ​បាន​កើត​ឡើង​ខណៈ​ស្រ្តី​ម្នាក់​​ជា​ប្រពន្ធ​បាន​ទៅ​អុក

ក្រុង​ប៉ោយ​ប៉ែត ៖ ជម្លោះ​ប្តី​ប្រពន្ធ​ដែល​បាន​លែង​លះ​គ្នា​​តាម​ផ្លូវ​តុលាការ​មិន​ទាន់​ដាច់​ស្រេច​ផង​បាន​ផ្ទុះ​ឡើង​បែក​ផ្សែង ​រហូត​​ចូល​ប៉ុស្តិ៍​ប៉ូលិស​ទាំង​២​នាក់ កាល​ពី​វេលា​ម៉ោង​ជិត​៥ ល្ងាច​ថ្ងៃ​ទី​១៤ កុម្ភៈ ដែលជា​ថ្ងៃ​«បុណ្យ​នៃ​សេចក្តី​​ស្រឡាញ់​»ក្នុង​ភូមិ​កូន​ដំរី​ សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉េត ខេត្ត​បន្ទាយ​មាន​ជ័យ ។ ជម្លោះ​យ៉ាង​បែក​ផ្សែង​នេះ ​បាន​កើត​ឡើង​ខណៈ​ស្រ្តី​ម្នាក់​​ជា​ប្រពន្ធ​បាន​ទៅ​អុក​ឡុក​ពិធី​ជប់​លៀង​មួយ​របស់​ប្តី​នៅ​មុខ​សាលា​ឃុំ​ ដោយ​សារ​យល់​ថា ជា​ពិធី​ជប់​លៀង​ក្រោយ​ពិធី​សែន​ព្រេន​ជា​មួយ​ប្រពន្ធ​ថ្មី​របស់​ប្តី​​កាល​ពី​ថ្ងៃ​ទី​១៣ កុម្ភៈ ។

តាម​ការ​អះ​អាង​របស់​ស្ត្រី​ឈ្មោះ​ឆេង សុផារ៉ាត់ អាយុ​៣០​ឆ្នាំ ដែល​បច្ចុប្បន្ន ស្នាក់​នៅ​ផ្ទះ​ជួល​ក្នុង​សង្កាត់​ប៉ោយ​ប៉ែត ដែល​បាន​ទៅ​អុក​ឡុក​ពិធី​ជប់​លៀង​​មុខ​សាលា​សង្កាត់​និមិត្ត​ ព្រម​ទាំង​ទៅ​រក​រឿង​ប្តី ​ហើយ​ឈ្លោះ​គ្នា​ដល់​ក្នុង​ផ្ទះ​​បាន​ប្រាប់​កោះ​សន្តិ​ភាព​​នៅ​កន្លែង​​កើត​ហេតុ​ថា ដោយ​សា​រ​ទទួល​ព័ត៌​មាន​ពី​សាច់​ញាតិ​របស់​ប្តី​និង​អ្នក​ដទៃ​​​ជា​ច្រើន​​ទៀត​​បាន​​​លួច​ប្រាប់​​តា​ម​ទូរ​ស័ព្ទ​​ថា ​នៅ​ព្រឹក​​​​ថ្ងៃទី១៣ កុម្ភៈ ​ប្តី​​គាត់​ដែល​លួច​យក​​ស្រ្តី​​ម្នាក់​មេ​ម៉ាយ​​​កូន​​២​​ ហើយ​​លួច​សែន​ព្រេន​​លើ​ផ្ទះ​​​កាល​ពី​ថ្ងៃទី១៣ កុម្ភៈ គឺ​ស្ត្រី​នោះ​ ​ហើយ​​បាន​រៀប​ចំ​​​កម្ម​វិធី​​​ជប់​លៀង​​​​នៅ​រសៀល​​​​​​​​ថ្ងៃ​​ទី​១៤ ​កុម្ភៈ ​​​ទើប​​​គាត់​ជា​ប្រពន្ធ​​​ស្រប​ច្បាប់​ក្តៅ​ចិត្ត​​​​ក៏​មក​​អុក​ឡុក​​ ។

ស្ត្រី​ដដែល​​​​​​​អះ​អាង​ថា គាត់​​ជា​ប្រពន្ធ​​ស្រប​ច្បាប​់​​​​​​​នៅ​ឡើយ​ ​បាន​ចោទ​ថា ​​កម្ម​វិធី​ជប់លៀង​​​​​របស់​ប្តី​​​នៅ​​​មុខ​សាលា​សង្កាត់​​​នេះ​ ដោយ​​សារ​​មិន​ហ៊ាន​​ជប់​លៀង​​នៅ​ក្នុង​​​បរិ​​វេណ​ផ្ទះ​​​​ទើប​​ធ្វើ​កម្ម​វិធី​​​​​ជប់​លៀង​​​នៅ​មុខ​​សា​លា​សង្កាត់​​ទៅ​វិញ ។ ​​ខណៈ​​ពេល​គាត់គ្រាន់​តែ​ដើ​រ​ចូល​​​ផ្ទះ​​ក៏​ត្រូ​វ​​បុរស​​​​ជា​ប្តី​រុញ​​ច្រាន​​​មិន​ឱ្យ​​ចូល​ទេ​​ ដែល​ផ្ទះ​​​នោះ​​ជា​ផ្ទះ​​រួម​ពុំ​​ទាន់​មាន​​​សាល​ក្រម​​ពី​​​តុលា​ការ​​​​ថា កាត់​​ឱ្យ​ខាង​​ណា​​នៅ​ឡើយ​​ ។

នៅកន្លែង​​​​​កើ​​ត​ហេតុ​​​ គេ​ឃើញ​​មាន​ការ​​ដម្លើង​​​​សរសៃ​ក​ដាក់​​គ្នា​​​​រវា​ង​ស្ត្រី​ខាង​លើ​​ ​និង​ឈ្មោះ​​​ប៉ាល់ សេថុល​ ​អា​យុ​​៣៤ឆ្នាំ ​ជា​នាយ​​រង​ប៉ុស្តិ៍​​រដ្ឋ​បាល​​​​សង្កាត់​​និ​មិត្ត​​​ ដែល​ស្ត្រី​​​ខាង​លើ​​បាន​​អះ​អាង​​ថា ​ជា​ប្តី​របស់​ខ្លួន ។ ស្ត្រី​ខាង​លើ​​រៀប​រាប់​​​បន្ត​ថា ​នាង​បាន​​ចុះ​ចេញ​​ពី​ផ្ទះ​​ជា​ច្រើ​ន​ខែ​​​មក​ហើយ​ ដោយ​នាំ​​បង​ប្អូន​​​ទៅជួល​​ផ្ទះ​​​គេ​នៅ​​ឯ​សង្កាត់​ប៉ោយ​ប៉ែត​ ដោយ​សារ​​ទ្រាំ​​មិន​បាន​ព្រោះ​​លោក​​ប្តី​​វាយ​​ធ្វើ​បាប​​ខ្លាំង​ពេក​ ហើយ​​ការ​បែក​បាក់​​​គ្នា​នាង​​​ក៏​បាន​ដាក់​ពាក្យ​​បណ្តឹង​​ទៅ​តុលាការ​​​​សុំ​លែង​លះ​​ផ្តាច់​​​សមគ្គ​​សង្វាស​​ពីគ្នា​​​​ទៀតផង​  ដោយ​​តុលាការ​​កោះ​ហៅ​​​រួច​ម្តង​​នា​​ពេល​​​កន្លងមក​​ ​និង​​កោះ​ហៅ​​ឱ្យ​ចូល​​លើក​​ទី២​ នៅ​ថ្ងៃ​​ទី​២៩ ​កុម្ភៈ​ ​​​ខាង​មុខនេះ​​ទៀត ។

ក្រោយ​​ផ្ទុះ​​ជម្លោះ​​ភាគី​​ទាំង២​ត្រូវ​បាន​​គេ​ហៅ​​​​​ឱ្យ​ទៅ​​​​ដោះ​ស្រាយ​​​គ្នា​​នៅ​​ប៉ុស្តិ៍​​ដោយ​​នៅ​ទី​នោះ​​​​​​គេឃើញ​​​ស្ត្រី​​​ជា​ប្រពន្ធ​​ទ្រហោ​យំ​​​រៀបរាប់​​​​​​ពី​រឿង​​​​​អតីត​កាល​ ។  ចំណែក​​​លោក​​ប្តី​ឈ្មោះ​​​ប៉ាល់ ​សេថុល ​ដែល​ជា​​នាយ​រង​ប៉ុស្តិ៍​​ ប្រពន្ធ​​អុក​ឡុក​​ពិធី​បាន​និយាយ​ថា ​​លោក​​ពុំ​បាន​លួច​​សែន​​ព្រេន​​ជាមួយ​​ស្រី​ថ្មី​​ណាមួយ​​​​កាលពី​​ថ្ងៃទី​​១៣ កុម្ភៈ ​​២០១២ ​​នោះ​ទេ ។ លោក​ប្តី​និយាយ​បក​ស្រាយ​ថា ​​​​ពិធី​ជប់​​លៀង​​ដែល​​លោក​​ធ្វើ​នេះ​គឺអបអរ​បុណ្យ​​នៃក្តីស្រឡាញ់​​ដែល​​មិត្ត​​ភក្តិ​​រួម​គ្នា​ធ្វើ​​តែ​ប៉ុណ្ណោះ។

ទោះបី​ជាដោះស្រាយ​​យ៉ាង​ណា ​មតិ​​នានាជា​ច្រើន​​​បាន​លើក​​​ឡើង​ថា ​ ​ការធ្វើ​ពិធី​​ជប់​លៀង​​​​​ថ្ងៃបុណ្យ​នៃក្តី​​ស្រឡាញ់​​​​​​​របស់​លោក​​ប៉ាល់ សេថុល ​​​​ពុំ​អាច​ជឿ​បាន​​ទេ ព្រោះ​​​មាន​ជាង​​១០​តុ​ឯណោះ​ ។ បើ​​​​មិត្ត​ភក្តិ​​​ទាំងនោះ​​ចង់​ធ្វើ​​ពិធី​​​អបអរ​ថ្ងៃ​បុណ្យ​​នៃក្តី​​​​ស្រឡាញ់​​ គួរតែ​ធ្វើ​​តាម​ផ្ទះ​​រៀងៗ​ខ្លួន ព្រោះ​​​ពួកគេ​​សុទ្ធតែ​មាន​​ប្រពន្ធ​​កូន​​ដូចគ្នាមិន​មែន​ធ្វើ​រួម​បែប​នេះ​ទេ​ ។

លោក​​ម៉ា រិន នាយ​​ប៉ុស្តិ៍​​​​​​សង្កាត់​​និមិត្ត​​បាន​​ប្រាប់​​​តាម​ទូរស័ព្ទ​​​​​​ថា នៅ​​​ព្រឹក​ថ្ងៃទី​​​១៣​ កុម្ភៈ​ ​​លោក​​ប៉ាល់​ សេថុល ​បាន​​ធ្វើ​ពិធី​​​សែន​​ព្រេន​​​​មែន ប៉ុន្តែ​​​​​ការសែន​​​ព្រេន​នោះ​​លោក​ពុំ​​ដឹង​ថាគេសែន​​ព្រេន​អ្វី​​​នោះទេ  ព្រោះ​​​លោក​​រវល់ការងារ​​​​ ។ លោក​​ប្រាប់​ទៀត​ថា  ​ការដឹង​ថា ផ្ទះ​​របស់​លោក​​​ប៉ាល់ សេថុល មាន​ពិធី​​សែន​​ព្រេន​​នោះ ​គឺ​ដោយ​​សារ​​លោក​​​សួរ​តាម​​ទូរស័ព្ទ​​​​ទៅ​លោក​ប៉ាល់ សេថុល ​ប៉ុណ្ណោះ ។
ប្រភព​​ព័ត៌​មាន​មួយ​បាន​​ធ្លោយឱ្យ​ដឹង​​ថា លោក​​​ប៉ាល់ សេថុល ​​​នៅ​​​ល្ងាច​ថ្ងៃទី​​​​១៣ ​កុម្ភៈ ​​ត្រូវបាន​​លោក​ស្នង​ការ​​​កោះ​ហៅ​​សួរ​នាំ​រឿង​​ខាងលើ​ ហើយ​​នៅ​​​​ក្នុង​ប៉ុស្តិ៍​​​សង្កាត់​​​និមិត្ត​​​​លោក​​ប៉ាល់ សេថុល​ ក៏​បាន​និយាយ​​​ខ្លួន​​ឯង​​ផងដែរ​ថា លោក​ត្រូវ​​ស្នង​ការ​​​​​ខេត្ត​​ហៅ​​ទៅសួរ​នាំ ​និង​​មិន​ឱ្យ​មាន​ពិធី​​សែន​​​ព្រេន​​ អ្វី​នៅ​​ផ្ទះ​​ទេ ទើប​​លោក​​ងាក​​មក​ធ្វើ​​​​កម្ម​វិធី​​​​ជប់​លៀង​​​ថ្ងៃបុណ្យ​​​​​នៃ​ក្តី​ស្រឡាញ់​​​ខាងក្រៅ​​ផ្ទះ​ នៅ​​មុខ​សាលា​​​​សង្កាត់​​​​វិញ ។

លោក​​ប៉ាល់ សេថុល ​​បាន​​ចោទ​ប្រពន្ធ​ថា  មាន​សហាយ​ស្មន់​​ជាមួយ​មន្ត្រី​​ប៉េអឹម​​បណ្តើរគ្នា​នាពេល​​កន្លងមក ។
មាន​ការ​កត់​សម្គាល់​ថា ពេល​អ្នក​យក​ព័ត៌​មាន​កំពុង​សុំ​ការ​បំ​ភ្លឺ​ពី​រឿងពាក់​ព័ន្ធ​គេ​ឃើញ​មន្ត្រី​ប៉ូលិស​ម្នាក់​បាន​លួច​ថត​រូប​អ្នក​យក​ព័ត៌​មាន​ ប៉ុន្តែ​ខណៈ​​សួរ​នាំ​គេ​ឆ្លើយ​ថា ថត​លេង​ ។ ទោះ​បីជា​បែបណា ​របាយ​ការណ៍​ព័ត៌​មាន​ខាង​លើ​នេះ​វា​គ្រាន់​តែ​ជា​ដំណឹង​មួយ​ប៉ុណ្ណោះ​ និង​មិន​មាន​ន័យ​​ផ្សេង​ឡើយ ជុំ​វិញ​ហេតុការណ៍​ដែល​បាន​​កើត​ឡើង​ ។
តាម​ប្រភព​ចុង​ក្រោយ​នា​ពេល​ព្រលប់​ថ្ងៃ​កើត​ហេតុ​ប្រាប់​ថា ពិធី​ខាង​លើ​នៅតែ​បន្ត​ធ្វើ ព្រោះ​តុ​បាន​រៀប​ចំ​ជប់​លៀង​រួច​រាល់​មិន​អាច​សា​តុ​បាន​ទេ នាំឱ្យខ្មាសគេ ៕