ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​បើក​​បុក​អ្នក​ជិះ​កង់​ដួល​រួច​កិន​​ធ្លាយ​ពោះ​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ស្ត្រី​​​ម្នាក់​បាន​ស្លា.ប់​បាត់​បង់​​ជី​វិត​​​យ៉ាង​​​អា​ណោ​ច​អា​ធ័ម​​​ ក្នុង​​​ហេ​​តុការណ៍​​គ្រោះ​ថ្នាក់​ចរាចរណ៍​​​​ដ៏​រន្ធត់​​មួយ​​បង្ក​ឡើង​ ដោយ​​​រថយន្ត​ម៉ាក​ហ៊ីណូ ពណ៌​លឿង ​ដឹក​ទំនិញ​មួយ​គ្រឿង​​បើក​​បុក​​អ្នក​ជិះ​កង់​ បណ្តាល​ឱ្យ​ដួល​រួច​កិន​ពី​ក្រោយ​​ធ្លាយ​ពោះ​ នៅ​លើ​កំណាត់​​ផ្លូវ​​ព្រះ​មុនី​រ៉េត​​ ស្ថិត​​​ក្នុង​​ភូមិ​​​ប្ញស្សី​​​​​​ សង្កាត់​​​​ស្ទឹង​មាន​ជ័យ​​ ​ខណ្ឌ​មាន​ជ័យ​ ​កាល​ពី​វេលា​​​​ម៉ោង​​​៩​និង​១៥​នាទី​​យប់​​​ថ្ងៃទី​​​១៣

រាជធានីភ្នំពេញ ៖ ​ស្ត្រី​​​ម្នាក់​បាន​ស្លាប់​បាត់​បង់​​ជី​វិត​​​យ៉ាង​​​អា​ណោ​ច​អា​ធ័ម​​​ក្នុង​​​ហេ​​តុការណ៍​​គ្រោះ​ថ្នាក់​ចរាចរណ៍​​​​ដ៏​រន្ធត់​​មួយ​​បង្ក​ឡើង​ដោយ​​​រថយន្ត​ម៉ាក​ហ៊ីណូ ពណ៌​លឿង ​ដឹក​ទំនិញ​មួយ​គ្រឿង​​បើក​​បុក​​អ្នក​ជិះ​កង់​ បណ្តាល​ឱ្យ​ដួល​រួច​កិន​ពី​ក្រោយ​​ធ្លាយ​ពោះ​ នៅ​លើ​កំណាត់​​ផ្លូវ​​ព្រះ​មុនី​រ៉េត​​ ស្ថិត​​​ក្នុង​​ភូមិ​​​ប្ញស្សី​​​​​​ សង្កាត់​​​​ស្ទឹង​មាន​ជ័យ​​ ​ខណ្ឌ​មាន​ជ័យ​ ​កាល​ពី​វេលា​​​​ម៉ោង​​​៩​និង​១៥​នាទី​​យប់​​​ថ្ងៃទី​​​១៣ កុម្ភៈ​​ ។

តាម​ប្រភព​​​ព័ត៌​មាន​ពីកន្លែង​កើ​ត​ហេតុ​​បាន​ឱ្យ​ដឹង​ថា​ ​ស្ត្រី​រង​គ្រោះ​នេះ​ឈ្មោះ​​សុខ ណាវី អាយុ​​២២ឆ្នាំ​​ ជា​កម្ម​ការិនីរោង​ចក្រ​​​​​កាត់​ដេរ​​​ ​មានទី​លំនៅ​​​ក្នុង​ភូមិ​មានជ័យ​ សង្កាត់​​ស្ទឹង​មាន​ជ័យ​ ​​ខណ្ឌ​​មាន​ជ័យ ។ ​នៅ​មុន​ពេល​​កើ​ត​ហេតុ​​ស្ត្រី​រង​គ្រោះ​បាន​​ជិះ​កង់​​​​​លើ​កំណាត់​ផ្លូវ​​ព្រះ​មុនី​​រ៉េត​​ ក្នុង​ទិស​​ដៅ​ពី​​ជើង​ទៅ​ត្បូង​​​ ខណៈ​​​នោះ​មាន​រថ​យន្ត​​ម៉ាក​ហីុ​ណូ​​​​​មួយ​គ្រឿង​បើក​​បរ​ដោយ​បុរស​ម្នាក់​​មិន​ស្គាល់​អត្ត​សញ្ញាណ​ ស្រប​ទិសគ្នា​​ជាមួយ​ស្ត្រី​​​រង​គ្រោះ​​​​ ។ លុះ​មក​ដល់​​ចំណុច​កើត​ហេតុ​​​ស្រាប់​តែ​រថ​យន្ត​បត់​ស្តាំ​​ចូល​បុរី​​ប៉េង​​ហ៊ួត​ ដោយ​មិន​មើល​​ឆ្វេង​ស្តាំ​ ទើប​បណ្តាល​ឱ្យ​​​បុក​ស្ត្រីរង​គ្រោះ​ដែល​​​កំពុង​ជិះ​កង់​ដួល​​ ហើយ​កិន​​ចំ​​ពាក់​កណ្តាល​​ខ្លួន​​ធ្លាយ​​ពោះ​ស្លាប់​​ភ្លាម​​ៗ​​​តែ​ម្តង ។ ឯ​អ្នក​បើក​បរ​រថយន្ត​រត់​គេច​ខ្លួន​បាត់​ស្រមោល​ ។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​​បាន​ចុះ​វាស់​វែង​​​ដក​ហូត​​​រថ​យន្ត​​បង្ក​​​យក​ទៅ​​​រក្សា​ទុក​​នៅ​ការិយា​ល័យ​​​ជំ​នាញ​ ដើម្បី​​​ចាត់​​ការ​តាម​ច្បាប់​ ។ ចំណែក​​​សព​ស្ត្រី​​​រងគ្រោះ​​ត្រូវ​បាន​​ក្រុម​គ្រួសារ​​​យក​ទៅ​ធ្វើ​បុណ្យ​​​​តាម​ប្រពៃ​ណី​ផង​ដែរ​ ។ ចំពោះ​រណីគ្រោះ​​ថ្នាក់​​​ចរាចរណ៍​​ខាង​លើ​​​​នេះ​បណ្តាល​​​មក​ពី​អ្នក​​​បើក​បរ​រថយន្ត​​​​គ្មាន​​ការ​ប្រុង​ប្រ​យ័ត្ន​​បត់​រថ​យន្ត​​ចេញ​​ពី​ផ្លូវ​​ធំ​​ចូល​ផ្លូវ​តូច​មិនគោ​រព​​​សិទ្ធិ​​អ្នក​ធ្វើ​ដំណើ​រ​​​ស្រប​ទិស​គ្នា​​ ទើប​​បណ្តាល​ឱ្យ​មាន​គ្រោះ​ថ្នាក់​​​​​បែប​នេះ៕