ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រីបន​កា.ប់​ប្រហារ​មេបន​ម្ចាស់​ហាង​កាហ្វេ​គល់ស្ពាន​ស្ទឹង​មាន​ជ័យ

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ថៅ​កែហាង​កាហ្វេ និង​ជា​មេផ្ទះបន​​​​នៅគល់ស្ពាន​​ស្ទឹង​មានជ័យម្នាក់​ ត្រូវ​​បាន​​ជនដៃ​ដល់​​កា.ប់នឹង​កាំបិត​​​ប៉័ង​តោ​​ដេកស្លា.ប់​​​ក្នុង​ បន្ទប់ដែលឃាតក​​​ដៃ​ដល់ គឺ​​ជាស្ត្រី​បន​ម្នាក់​​ដែល​បានគេចខ្លួន​បាត់​ ក្រោយកើតហេតុ ។ ​​​​

រាជធានីភ្នំពេញ ៖ ​ថៅ​កែហាង​កាហ្វេ និង​ជា​មេផ្ទះបន​​​​នៅគល់ស្ពាន​​ស្ទឹង​មានជ័យម្នាក់​ ត្រូវ​​បាន​​ជនដៃ​ដល់​​កាប់នឹង​កាំបិត​​​ប៉័ង​តោ​​ដេកស្លាប់​​​ក្នុង​បន្ទប់ដែលឃាតក​​​ដៃ​ដល់ គឺ​​ជាស្ត្រី​បន​ម្នាក់​​ដែល​បានគេចខ្លួន​បាត់​ ក្រោយកើតហេតុ ។

ការ​​កាប់សម្លាប់​​​មិនញញើត​​ដៃ​នេះបានធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​​កាលពីវេលាម៉ោង​៣​​ទៀបភ្លឺ ​ថ្ងៃទី១៣ កុម្ភៈ ​​​នៅចំណុច​ផ្ទះលេខ២០២ ក្រុម​ទី​៥៤ ភូមិទី១៧ ផ្លូវ​​លេខ​២៧១ ក្បែរស្ពាន​ស្ទឹង​មានជ័យ ​ក្នុងសង្កាត់​បឹងសាឡាង ​ខណ្ឌទួល​គោក ​​ដែលជាផ្ទះ​​បន​ ជ្រក​ក្រោម​ស្លាកលក់​កា​ហ្វេបម្រើ​ផ្លូវភេទ ។

ទោះបីជាយ៉ាងណា តាម​ព័ត៌មាន​បានឱ្យ​ដឹង​ថា ​​សមត្ថកិច្ច​បានស្រាវជ្រាវ​​​​ចាប់ខ្លួន​ស្ត្រីជា​​ឃាតក​បានហើយ​នៅវេលាព្រឹក​ថ្ងៃទី១៣ ​​កុម្ភៈ ​​​នៅច្រក​ភ្នំដិន ខេត្តតាកែវ ​ ។ ស្ត្រី​ដែល​ត្រូវ​ឃាតក​សម្លាប់​នោះ​ឈ្មោះ​នាង យ៉ុន ​ហៅ​យាយ​ផាន់ អាយុ​៥៤​ឆ្នាំ ​​ជាខ្មែរ​កម្ពុជា​ក្រោម មានទី​លំ​នៅ​ផ្ទះលេខ​១៥៨ សង្កាត់ស្ទឹង​មានជ័យ ​​និង​ជួល​ផ្ទះខាង​លើ ​លក់កាហ្វេ​​​ និងបើកបន ។ ​ស្ត្រី​រូបនេះ ត្រូវបាន​ឃាតក​កាប់ប្រហារ​ដោយ​កាំបិត​​​ប៉័ងតោ ។ ចំណែក​​ស្ត្រីដៃដល់​​ជា​​ឃាតក​​​ត្រូវ​បាន​គេ​អះ​អាងថា ​ឈ្មោះ​ច្រិប អាយុ​ប្រមាណ​៣៨​ឆ្នាំ ​ជា​ខ្មែរ​កម្ពុជា​​ក្រោម​ ដែល​ជា​ស្ត្រី​ប្រកប​របរ​ផ្លូវ​​ភេទផងដែរ ។

តាមព័ត៌មាន​​ឱ្យដឹង​​​ថា មុនពេលកើ​ត​ហេតុ​នៅក្នុង​ផ្ទះបន​មានមនុស្ស​ចំនួន៤នាក់​ ស្នាក់នៅ​ដែល​​ក្នុងនោះ​ស្ត្រីជាមេបន​ដេកក្នុងបន្ទប់​ជាន់​ក្រោម​​ ហើយ​ស្ត្រី​​បន២នាក់​ទៀត​ដេកនៅ​​បន្ទប់​ឡៅតឿ ​​និងម្នាក់​ជា​ឃាតក​​ឈ្មោះច្រិប​​ ដេកនៅ ​​ជាន់​ក្រោមដែរ ។ បន្ទាប់ពី​មានការ​​ភ្ញាក់​ផ្អើល ​​​ស្ត្រី​ឈ្មោះ​ច្រិប បាន​គេចខ្លួន​បាត់ ។

តាម​មន្ត្រី​​​សមត្ថកិច្ច​​​មូលដ្ឋាន​បានធ្វើការ​សន្និ​ដ្ឋាន​ជាជំហាន​ដំបូង​ថា ករណីកាប់​ប្រហារ​នេះ​ជា​អំពើប្លន់​​លាយ​ឡំ​ទៅនឹង​បញ្ហា​គំនុំ ។ តាម​​​បុរស​​​ឈ្មោះ​កៅ បុក ​អាយុ​៦០ឆ្នាំ​ ត្រូវជាប្តី​​ស្ត្រី​រង​គ្រោះ​បានឱ្យដឹង​ថា ​នៅយប់​ថ្ងៃកើតហេតុ ​​គាត់​បានដេកនៅផ្ទះ​​លេខ​១៥៨ ​​ក្នុង​សង្កាត់ស្ទឹងមាន​ជ័យ ​ដែលនៅមិនឆ្ងាយប៉ុន្មានពី​​​កន្លែងកើតហេតុ ​។ ​នៅវេលាម៉ោង​​៣ទៀបភ្លឺ ​​គាត់បាន​ក្រោក​ធ្វើដំណើរ​ទៅផ្ទះលក់​កាហ្វេ ដើម្បី​​រៀបចំ​លក់ដូរ​​​​ដូច​ធម្មតា​​​ ក៏​ឃើញទ្វារ​​​​​ចំហ​ក៏ស្រែក​ហៅ ​​ប្រពន្ធ តែ​មិនឮ​​ឆ្លើយតប​ ក៏បាន​ហៅអ្នកជិត​ខាង​​ម្នាក់ឈ្មោះ​​យាយស៊ីង យ៉ាង ​ឱ្យជួយ​​ហៅ និង​ដើរ​​ចូល​​ទៅក្នុងផ្ទះ​​ ស្រាប់តែ​ឃើញ​​​ប្រពន្ធ​របស់​គាត់​​ដេកស្លាប់ក្នុង​​ថ្លុកឈាម​​ទៅហើយ ​ទើប​​មាន​ការ​ភ្ញាក់ផ្អើល​​​​តែម្តង ។

បុរសជាប្តី​បានចោទប្រកាន់​ថា ស្ត្រីឈ្មោះ​ច្រិប​ដែលជាឃាតក​​​​សម្លាប់​ប្រពន្ធរបស់គាត់​​​​ក្នុង​គោលបំណង​​ប្លន់ ព្រោះ​​ស្ថានភាព​នៅក្នុង​បន្ទប់​មានការ​​រើកកាយ​រករបស់របរ​​ដែលមាន​តម្លៃ។ ​​​​​​បុរសជាប្តី​​​បានធ្វើការ​កត់សម្គាល់នៅ​​​មុនពេល​កើតហេតុ​ថា កាល​ពីកន្លះ​ខែមុន ​​ស្ត្រី​ឈ្មោះ​​​ច្រិប​បាននិយាយ​​ជាមួយប្រពន្ធ​​របស់គាត់​​​​សុំសេង​ហាង​ក្នុងតម្លៃ​២៥០០​ដុល្លារ ​។ ដោយមានការ​ឯក​ភាព​គ្នាហើយ​ ​ឈ្មោះ​ច្រិប​​បានឱ្យប្រាក់​១៥០០​ដុល្លារមុន ។ លុះក្រោយមក ម្ចាស់​ផ្ទះ​មិនទុកចិត្ត ​មិន​ឱ្យឈ្មោះ​ច្រិប​​សេងហាង ​​ក៏បាន​អាក់ខាន​​​ទៅ​វិញ​ ហើយ​​ប្រាក់នោះ​ត្រូវ​ប្រពន្ធ​របស់គាត់​​ប្រគល់ឱ្យវិញ តែ​ឈ្មោះច្រិប​មិនយក​ ទំនង​ជា​ខឹង​ ​មិននឹកស្មានថា ​ឈ្មោះច្រិប​​​​​សម្លាប់​ប្រពន្ធ​របស់គាត់​​ែបបនេះទេ ។

តាម​ស្ត្រីឈ្មោះ​ជីម ​ឌៀប ​អាយុ​២៨​ឆ្នាំ ​ជា​ស្រីបន ​បានឱ្យ​ដឹង​ថា ​​នាងបានមកស្នាក់នៅ​រក​ស៊ី​លក់ខ្លួន​​​ជាមួយ​​​​ប្អូនជា​ច្រើន​ខែមកហើយ ​​ដោយ​​បម្រើ​ផ្លូវភេទចែកគ្នា​ និង​ជួយ​មើល​​ការ​លក់​ដូរ​កាហ្វេ ។ នៅ​វេលាម៉ោង​ប្រមាណ១២​យប់ ​​ថ្ងៃ​ទី១២ កុម្ភៈ ​​នាង​រួម​ទាំង​ជនរងគ្រោះ​​​ និង​​ស្ត្រី​​បន​​​​២​នាក់​​ទៀត​បាន​នាំគ្នា​​ចាក់សោ​​ចូល​ដេក​​ ។ ស្រាប់​តែនៅវេលាទៀបភ្លឺ ​​​មានការភ្ញាក់​ផ្អើល​ថា ​មេបន​ត្រូវ​គេសម្លាប់ ។ ​​​នៅព្រឹកនោះ ​​សមត្ថកិច្ចចុះ​ទៅ ​​ពិនិត្យ​​​កន្លែងកើត​ហេតុរក​ឃើញ​​​​កាំបិតប៉័ងតោ ​​​​ចោល ដែលឃាតក​ប្រើ​កាប់​មកលើ​ស្ត្រីរង​គ្រោះប្រឡាក់​​សុទ្ធ​តែ​ឈាម។ ​​នៅក្នុងបន្ទប់​​​ ត្រូវបាន​​​ឃាតក​​​​​រើកកាយ​​​​របស់របរ​​ដែលមានតម្លៃ​​ និងកេសធំមួយ​ដែល​​ដាក់​គ្រឿង​អលង្ការ​​ត្រូវឃាតក​​​ចាក់សោ​​លួច​យកប្រាក់ និងគ្រឿងអលង្ការអស់ ។

តាមស្ត្រី​​​ឈ្មោះ​ចៅ ម៉ា​លី អាយុ​១៩ឆ្នាំ ​ត្រូវ​ជា​កូន​​​​ស្ត្រីរងគ្រោះ​បានឱ្យ​ដឹង​ថា ​​គ្រឿង​អលង្ការ ​​និងប្រាក់​ដែល​​បាត់បង់​រួមមានប្រាក់​ចំនួន​២២០០​ដុល្លារ ​លុយខ្មែរ​១លានរៀល គ្រឿង​អលង្ការ​​​​មាន​ខ្សែ.កប្លាទីន១ជីជាង,​ ខ្សែ.ក​ប្លាទីន​របស់ម្តាយ ទម្ងន់​៤ជីកន្លះ,​ ចិញ្ចៀន​​មាស២​វង់ ទម្ងន់​៦ជី, ខ្សែដៃមាស​ទម្ងន់៤ជី,​ កងដៃប្លាទីន​តម្ងន់១,៨ជី ដែលសរុបប្រមាណ​ជិត​២តម្លឹង ។

សពត្រូវ​សមត្ថកិច្ច​បញ្ជូនទៅកាន់​ឈាបន​ដ្ឋាន​​វត្តស្ទឹងមានជ័យ ​ដើម្បីធ្វើការ​ត្រួតពិនិត្យ​​​​។ តាម​ការ​ពិនិត្យ​​​​សព ត្រូវ​ឃាតក​​កាប់ចិញ្ច្រាំ​ជា​ច្រើនកាំបិតចំក ​ថ្ពាល់ ​និងគុម្ពត្រចៀកស្តាំ ​កំភួន​ដៃស្តាំ ស្មាស្តាំ និងដៃខាងឆ្វេង ។ តាម​ស្លាកស្នាម ​​​​​សមត្ថកិច្ច​​ឱ្យ​ដឹង​ថា ជនរងគ្រោះ​បានដឹង​ខ្លួន​ និង​យក​ដៃ​​រង​នៅពេល​​ដែលឃាតក​កាប់មកលើ ។

តាម​ព័ត៌មាន​​ឱ្យ​ដឹងថា ​បន្ទាប់ពី​​​មានរឿង​​ឃាតកម្ម​​​ សមត្ថកិច្ច​​ខណ្ឌទួលគោក​​ និងប៉ូលិស​ប៉ុស្តិ៍​បានធ្វើ​​​​ការ​ស្រាវជ្រាវ​​​យ៉ាងសកម្ម​​​ឈានទៅ​​​​ឃាត់ខ្លួនបុរស២នាក់​​ដែលជា​អ្នក​ផ្សំគំនិត​​​ដែល​បាន​ជូនឃាតក​ទៅខេត្តតាកែវ​ និងទទួលបាន​ប្រាក់​​មួយចំនួន ។ ​ចំណែក​ជន​ដៃដល់​ត្រូវបាន​ប៉ូលិស​​ខេត្ត​​​តាកែវ​​ចាប់ខ្លួន​​នៅភ្នំដិន ស្រុកគិរីវង្ស ​​ខេត្តតាកែវ ។

អ្នកយក​ព័ត៌មាន​កោះ​សន្តិភាព​​រាយ​ការណ៍​ពី​​​ខេត្ត​តាកែវ​ឱ្យ​ដឹង​ថា ​ស្ត្រី​​​ដៃដល់ម្នាក់​ត្រូវ​បាន​ប៉ូលិស​​​នៃ​ស្នង​ការ​​​ដ្ឋាន​នគរបាលខេត្តតាកែវ​​​ឃាត់ខ្លួន​ បន្ទាប់ពី​​ទទួល​ព័ត៌មាន​​​ពី​រាជធានី​​ភ្នំពេញថា ​​​​ស្ត្រីដៃដល់​​​ដែលសម្លាប់មនុស្ស​​បានរត់​​គេច​ចូលមក​លាក់​ខ្លួន​​នៅ​​លើ​ដី​ខេត្តតាកែវ ។ ​ដោយមានកិច្ច​សហការ​​​​គ្នាល្អ​រវាង​ប៉ូលិស​ខេត្ត ​​​និងប៉ូលិសរាជធានីនោះ ​​​ទើប​​ជន​ដៃដល់​​ត្រូវ​បានឃាត់ខ្លួន។
ការ​ឃាត់ខ្លួន​​ស្ត្រីជា​ឃាតក​​ដៃ​ដល់នេះ ​បាន​​​នៅ​វេលាម៉ោង១២​ និង៣០នាទី​​​ថ្ងៃត្រង់ ​​ថ្ងៃទី​១៣ កុម្ភៈ​​ នៅផ្ទះ​​សំណាក់​ជំនោរ​មាត់​​​បឹង ដែល​ស្ថិត​នៅភូមិ២ ​សង្កាត់​​​រកា​ក្នុង ​​ក្រុងដូនកែវ ។

លោក​វរសេនីយ៍ទោ សែម សុជាតិ​ នាយ​ការិ​យាល័យ​​​ព្រហ្ម​ទណ្ឌកម្រិត​​ធ្ងន់​​ខេត្ត​បានឱ្យ​ដឹង​ថា ​​បន្ទាប់ពី​បាន​ទទួលព័ត៌​​មាន​​​​​​ពីប៉ូលិសរាជធានី​ភ្នំពេញ នៅវេលាម៉ោង​​៨ព្រឹក ​លោកឧត្តម​សេ​នីយ៍​​​​ត្រីអ៊ុក សំណាង ​​ស្នងការ​​​នគរបាល​​​ខេត្ត​​បាន​បញ្ជា​កម្លាំង​​​គ្រប់ការិយាល័យ​​ទាំងអស់ចុះទៅ​​​​ស្រាវជ្រាវ​​​​​គ្រប់​ផ្ទះសំណាក់​​​​ក្នុងខេត្ត​​ ព្រោះ​​​ប៉ូលិស​​​​រាជធានី​រាយការណ៍​​​​អំពីករណី​​​ឃាតកម្ម ​​គិតទុក​ជា​មុន​នៅទីនោះ​​ ហើយឃាតក​អាច​​​​​រត់​មក​លាក់​ខ្លួន​នៅ​ខេត្ត​តាកែវ ​ទើប​លោក​ឧត្តម​​សេ​នីយ៍​​ស្នង​ការ​បានបញ្ជា​យ៉ាងម៉ឺងម៉ាត់​​​​ដល់​កម្លាំង​ប៉ូលិស​​​​ត្រូវ​​​ប្រើគ្រប់មធ្យោ​បាយ​​​​​​​​ ដើម្បី​​​​ឃាត់ខ្លួន​​ជន​ដៃដល់​​​ឱ្យខាងតែបាន ហើយ​ពេលនោះ​​​បាន​ដឹងពីផ្ទះ​​​សំណាក់ដែលស្ត្រី​​ដៃដល់​នោះ​ស្នាក់នៅ ។

ម្ចាស់​​ផ្ទះ​សំណាក់​​​ជំនោរ​​មាត់បឹង​បាន​និយាយ​ថា ​​ស្ត្រី​សង្ស័យ​​បានចូល​ទៅ​​​​ដេកនៅ​ផ្ទះ ​​សំណាក់​​នៅវេលាម៉ោង៤ទៀបភ្លឺ ​​នៅ​បន្ទប់​​​​ជាន់​លើ ​ប៉ុន្តែ​នៅ​ពេលប៉ូលិស​​​ទៅ​ដល់ស្ត្រី​ដៃដល់​បាន​ចេញ​មក​ក្រៅ​ ។ លុះត្រឡប់​ចូល​វិញវេលាម៉ោង​ខាង​លើ ទើប​ត្រូវ​​ប៉ូលិស​ឃាត់​​ខ្លួនបាន ។

លោក​នាយការិយាល័យ​​ព្រហ្ម​ទណ្ឌ​កម្រិត​​​​​ធ្ងន់​បានបន្ត​ទៀតថា ​​​វត្ថុតាង​​​នៅ​ជាប់ខ្លួន​ស្ត្រី​​​ឃាតក​នោះរួមមានប្រាក់២​លានរៀល,​ លុយ​៥០​ដុល្លារអាេមរិក, ខ្សែ.ក៣​ខ្សែ,​ ទូរស័ព្ទ​​២​គ្រឿង និងខោអាវ​មួយកាបូប ។ លោកបន្តថា ​​ករណីនេះ ​កម្លាំង​​​ប៉ូលិសខេត្ត​​គ្រាន់តែ​ជា​កម្លាំង​សហការ​​​ ហើយជនដៃ​ដល់ និង​វត្ថុតាង​​​​នឹង​ត្រូវ​​ប្រគល់​ទៅ​ឱ្យ​ប៉ូលិសខណ្ឌទួលគោក រាជធានី ភ្នំពេញ ដើម្បី​​​ចាត់ការ​តាមនីតិ​វិធី​​ច្បាប់ ។

មន្ត្រី​ប៉ូលិស​ខណ្ឌទួលគោក​​ដែល​មកទទួល​​​​ជនដៃដល់​​បាននិយាយថា ​​​ស្ត្រី​ជន​ដៃដល់នេះ ​​អាយុ​​៣៥​ឆ្នាំ មានស្រុកកំណើត​​​​នៅភូមិត្រពាំង​​ត្រាវ ឃុំ​ជាង​ទង ស្រុក​ជីទង ខេត្ត​អាងយ៉ាង ​​​​ប្រទេស​វៀតណាម ​​​​បានមករកស៊ី​លក់កាហ្វេ​​​ជាមួយ​ស្ត្រីរងគ្រោះ ។

ស្ត្រីដៃដល់​​បានសារភាព​ពី​មូលហេតុ​នៃ​ការ​សម្លាប់​​ស្ត្រី​​​មេបន​ប្រាប់​​​​ប៉ូលិសថា ​មកពី​ស្រ្តីរង​គ្រោះ​​​​ជំពាក់​លុយ​១៥០០​ដុល្្លារ​​​​​ទារមិន​ព្រម​សង ទើប​ខ្លួន​​កាប់សម្លាប់​​​​តែម្តង ​។ យប់នោះ ​ស្ត្រីរង​គ្រោះ​ដេកក្នុងបន្ទប់​ ឯ​ខ្លួន​ដេកពីមុខបន្ទប់ ។ លុះ​ដល់​ពេលកើតហេតុ ខ្លួនកាន់កាំបិត​ប៉័ងតោ​ចូល​ទៅ​កាប់​​ តែគាត់ភ្ញាក់​​ទាន់​ ក៏បានប្រតាយ​ប្រតប់​គ្នា​ តែ​គាត់ដួល​ ខ្លួនក៏​កាប់បំពង់ក២ ទៅ៣​កាំបិត​​រហូត​ដល់ស្លាប់​​ ទើប​ប្រមូល​ខោអាវ​​ និង​របស់​របររត់​មកតែម្តង  ។

ជុំ​វិញ​ព័ត៌​មាន​ក្រោយ​ពី​​​ឃាត់​ខ្លួន​ស្ត្រី​ដៃ​ដល់​ជា​ឃាតកបាន​ហើយ​​ សមត្ថ​កិច្ច​ខណ្ឌ​ទួ​ល​គោក​ បាន​ឈាន​មួយ​ជំ​ហាន​ទៀតទៅ​ឃាត់​ខ្លួន​​និស្សិត​២​នាក់ ដែល​ក្នុង​នោះ​មាន​សង្សារ​របស់​ស្ត្រី​ជា​ឃាតក​ម្នាក់​ដែល​គេ​សង្ស័យ​ថា បាន​ជាប់​ពាក់​ព័ន្ធ​ផ្សំ​គំនិត​​និង​បាន​ទទួល​ផល​ប្រយោជន៍​ក្នុង​រឿង​ប្លន់​សម្លាប់​នេះ​ដែរ ។

ជន​សង្ស័យ​ដែល​ឃាត់​ខ្លួន​ម្នាក់​ឈ្មោះ​កែវ ឈុន​ឡេង ភេទ​ប្រុស​ អាយុ​២៣ឆ្នាំ​ ជា​និស្សិត​ឆ្នាំ​ទី​២ មានទី​​លំនៅ​ ក្នុង​សង្កាត់​បឹង​សាឡាង​ ​​​មាន​ស្រុក​កំណើត​ស្រុក​ទ្រាំង​ ខេត្ត​តាកែវ ដែល​ត្រូវ​ជា​សង្សារ​របស់​ស្ត្រី​ជា​ឃាតក​ និង​ម្នាក់​ទៀត​ឈ្មោះ​ស៊ីន សុខណា ហៅ​ទីណា ជា​និស្សិត​មាន​លំ​នៅ​ផ្ទះ​លេខ​២០​BEo ផ្លូវ​លេខ​១៤១ សង្កាត់​បឹង​ព្រលិត​ ខណ្ឌ​៧​មករា ។

ឈ្មោះ​កែវ ឈុនឡេង​ ត្រូវ​ជា​សង្សារ​ជន​ដៃ​ដល់​បាន​ឱ្យ​ដឹង​ថា ខ្លួន​បាន​ស្គាល់​ និង​ស្រឡាញ់​គ្នា​ជា​មួយ​ឈ្មោះ​ច្រឹប​ រយៈ​ពេល​៥ខែ​មក​ហើយ​តាំង​ពី​អំ​ឡុង​ខែ​វិច្ឆិកា ឆ្នាំ​២០១១ ។ ​ឈ្មោះ​ច្រឹប បាន​ខ្ចី​​ប្រាក់​ខ្លួន​​ចំនួន​៧​០០​ដុល្លារ ដើម្បី​យក​ទៅ​សេង​ហាង ​ដែល​ខ្លួន​បាន​លក់​ម៉ូតូ​វី​វ៉ា​មួយ​គ្រឿង​យក​ប្រាក់​ឱ្យ​នាង​ខ្ចី ។ បុរស​រូប​នោះ​បន្ត​​ទៀត​ថា​ លុះ​ក្រោយ​មក​ខ្លួន​បាន​ទាក់​ទង​ស្ត្រី​រូប​នេះ ដើម្បី​ទារ​ប្រាក់​យក​មក​ទិញ​ម៉ូតូ​វិញ ។ នៅ​វេលា​ម៉ោង​៨យប់​ថ្ងៃទី​១២ កុម្ភៈ នៅ​ពេល​ដែល​ខ្លួន​កំពុង​ដេក​ជា​មួយ​សង្សារ​ម្នាក់​ទៀត​ ស្រាប់​តែ​ឈ្មោះ​ច្រឹប ទូរស័ព្ទ​ប្រាប់​ថា នៅ​វេលា​ម៉ោង​៣​ភ្លឺ​បង​ ​​មក​យក​ប្រាក់​ចុះ​ និង​សន្យា​ឱ្យ​១.៥០០​ដុល្លារ​ ។ លុះ​ដល់​វេលា​ម៉ោង​២​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃទី​១៣ កុម្ភៈ ឈ្មោះ​ច្រឹប​ បាន​ទូរស័ព្ទ​ឱ្យ​ទៅ​យក​ប្រាក់​និង​ណាត់​ជួបនៅ​ស្តុប​ផ្សារ​ដើម​គ​ ។ ​ដោយ​ខ្លាច​ពេល​យប់​ស្ងាត់​ខ្លួន​បាន​ឱ្យឈ្មោះស៊ិន សុខណា ហៅ​ទីណា ជូន​ទៅ​ហើយ​ត្រូវ​ឈ្មោះ​ច្រឹបឱ្យ​ជូន​ទៅ​តា​ខ្មៅ​ ។ ពេល​ដល់​តា​ខ្មៅ​ឱ្យ​ជូន​ទៅ​ខេត្ត​តាកែវទៀត​ ហើយ​ចូល​ដេក​ផ្ទះ​សំណាក់​ជំនោ​មាត់​បឹង​ និង​ឱ្យ​ប្រាក់​ចំនួន​ជាង​៣.០០០​ដុល្លារ​ ដើម្បី​ឱ្យ​ទិញ​ម៉ូតូ ​​ហើយ​ខ្លួន​ និង​មិត្ត​ភក្តិ​ក៏​ជិះ​ម៉ូតូ​ត្រឡប់​មក​ផ្ទះ​ជួល​នៅ​សង្កាត់​បឹង​សាឡាង ​វិញស្រាប់​តែ​នៅ​វេលា​ម៉ោង​ប្រមាណ​៨​ព្រឹក​ប៉ូលិស​ចុះ​ទៅ​ឃាត់​ខ្លួន​តែ​ម្តង​  ៕