ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទាំង​កញ្ចក់​​​ទូរទស្សន៍​​ដ៏​ធំ​​ និងពុំ​​ធ្លាប់​​មាន​នៅ​កម្ពុជា​ដាក់​​នៅ​​ទីលាន​បាល់​ទាត់ ​ដើម្បី​បញ្ចាំង​បង្ហាញ​សកម្ម​ភាព​​ផ្សេងៗ​​ជុំ​វិញ​​ការ​ប្រកួត

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ផ្ទាំង​​​កញ្ចក់​​​ទូរទស្សន៍​​​​​ដ៏ធំ ​​​​​និងមាន​​តែមួយគត់​​​នៅកម្ពុជា ត្រូវ​​​គេ​រៀបចំ​ដាក់​នៅទីលាន​​បាល់ទាត់​នៃពហុកីឡដ្ឋាន​​​ជាតិ ដើម្បី​​បញ្ចាំងការផ្សាយ​បន្តផ្ទាល់​រាល់​ព្រឹត្តិការណ៍​​​​​​នៃ​​ការ​ប្រកួត​បាល់ទាត់​​ថ្នាក់ជាតិ​​ និងថ្នាក់អន្តរ​ជាតិ។ ​​ទូ​រទស្សន៍​​នេះ​មាន​ទំហំ​៥​​ម៉ែត្រគុណ​​១០​ម៉ែត្រ ចំណាយថវិកា​​អស់​២០​ម៉ឺន​​​​ដុល្លារ​​​សហ​រដ្ឋអាមេរិក ។ ​លោក​ប្ញទ្ធី សំណាង ​​ប្រធាន​ក្លឹប​​កីឡា​បាល់​ទាត់​ភ្នំពេញ​​​ក្រោន​​​​​ដែលជា​អ្នក​ចំណាយ​ប្រាក់​អស់​យ៉ាងច្រើន​​សន្ធឹកសន្ធាប់​​​លើ​ការ​​ដាក់​​ផ្ទាំង​កញ្ចក់​ទូរទស្សន៍នេះឱ្យ​ដឹង​ថា ​មូល​ហេតុ​ដែល​​​លោក​ធ្វើបែបនេះ គឺ​ដើម្បី​លើកកម្ពស់​​​វិស័យ​​​​កីឡា​បាល់ទាត់​​​នៅព្រះរាជាណាចក្រ​កម្ពុជា​​​ ។ ​​​

ទូរ​ទស្សន៍ដ៏ធំ​នេះរៀបចំ​ដំឡើង​​​កាលពីថ្ងៃ​ទី២ មករា ​​ហើយ​រហូត​មក​ដល់ពេលនេះ​​បាន​ប្រមាណ​​​​​៨៥​% ហើយ​​។​​ ក្រុមហ៊ុន​​ចិន​ដែលជា​​អ្នកម៉ៅ​ការ​ដំឡើង​បាន​​​​ធានា​រយៈ​ពេល​​២៥​ឆ្នាំ​​​​សម្រាប់​ទូរ​ទស្សន៍​​​នេះ ។ ​​​​លោកប្ញទ្ធី សំណាង ​ឱ្យ​ដឹង​ថា ​ បើ​​នៅស្រុក​គេ​កន្លែង​​ខ្លះ​មានរហូត​ដល់​ទៅ​៣​ ឬ​៤​ផ្ទាំង​​​ឯណោះ ​គឺ​បំពាក់​​នៅ​ជុំវិញ​​ទីលាន​​បាល់ទាត់​​​តែ​សម្រាប់​កម្ពុជា​យើង ​​​គឺ​ទើប​​​តែមាន​១​​នេះ​គត់​ ។

​បើ​តាម​លោកគង់ ដាវីដ ជំនួយ​ការ​របស់​លោកប្ញទ្ធី ​​សំណាង ​មាន​ប្រសាសន៍​​​ថា ​ទូរ​ទស្សន៍​​​​ដែល​ប្រើ​ប្រាស់​កម្លាំង​​ភ្លើង​រហូត​ដល់​៣០០អំពែរនេះ អាច​​ដាក់បញ្ចាំង​​ជាផ្លូវ​ការ​នៅ​ថ្ងៃ​ប្រកួត​​វគ្គ​ផ្តាច់​ព្រ័ត្រ​​​ពានរង្វាន់​បាល់ទាត់​សម្តេច​តេជោ ហ៊ុន សែន នា​ពេល​ខាង​មុខ​នេះ​៕