ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថាន​ទូត​អាមេរិក និង​មជ្ឈ​មណ្ឌល​​បុប្ផា​​ណា​រៀបចំ​តាំង​ពិព័រណ៍​​​​លោក​ស្រី Beckerស្តីពីគ្រោះថ្នាក់​​របស់​អ្ន​ក​យក​ព័ត៌​មាន​ក្នុង​របប​ កម្ពុជាប្រជាធិបតេយ្យ

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ស្ថានទូតសហរដ្ឋ​អាមេ​រិក និងមជ្ឈមណ្ឌលធនធានសោតទស្សន៍​បុប្ផាណា នឹងរួមគ្នារៀបចំការតាំងពិព័រណ៍រូប​ថត​ពិសេសរបស់អ្នកសារព័ត៌មាន Elizabeth Becker ដែលមានចំណងជើងថា «ដំណើរដ៏​គ្រោះថ្នាក់របស់អ្នកយកការណ៍ឆ្ពោះទៅកាន់​របបកម្ពុជាប្រជាធិបតេយ្យ» ។ ពិធីបើកជាផ្លូវ ការនូវការតាំងពិព័រណ៍នេះ នឹងចាប់ផ្តើមនៅថ្ងៃទី​៩ កុម្ភៈ ឆ្នាំ២០១២ វេលាម៉ោង​៦​ល្ងាច នៅមជ្ឈ មណ្ឌលបុប្ផាណាក្នុងក្រុងភ្នំពេញ ដែលមាន​អាសយ​ដ្ឋានផ្ទះលេខ៦៤ ផ្លូវលេខ​២០០ (ផ្លូវ​ឧកញ៉ាម៉ែន) ។ លោក Jeff Daigle ភារធារី ស្ថានទូតអាមេរិកធ្វើជាអធិបតីក្នុងពិធីនោះ។

ក្នុងថ្ងៃដដែល (៩ ខែកុម្ភៈ) វេលាម៉ោង​៣​រសៀល លោកស្រី Becker នឹងឆ្លើយសំណួរអ្នក​សារព័ត៌មានស្តីពីពិព័រណ៍នោះ (សូមអ្នកសារព័ត៌​មានចូលរួមក្នុងម៉ោងនេះ) ។ កម្មវិធីតាំងពិព័រណ៍​នេះ ដែលឧបត្ថម្ភដោយស្ថានទូតសហរដ្ឋអាមេ​រិក​នៅទីក្រុងភ្នំពេញ នឹង​បង្ហាញរូបថត និងបទ​សំភាសន៍នានា របស់លោកស្រី Elizabeth Becker ក្នុងដំណើរមកកាន់ប្រទេស​កម្ពុជា នៅ​ខែធ្នូ ឆ្នាំ១៩៧៨ ។

លោកស្រី Elizabeth Becker ដែលជា​អតីត​អ្នកយកព័ត៌មានឱ្យសារព័ត៌មាន New York Times និងជាអ្នកនិពន្ធសៀវភៅមាន​ចំណង​ជើងថា «នៅពេលដែលសង្គ្រាមរលត់ទៅ (When the War was Over)» ដែលជាប្រភេទ​សៀវ​ភៅស្តីពីប្រវត្តិប្រទេសកម្ពុជានិងរបបខ្មែរ​ក្រហមនោះ គឺជាអ្នកយក​ព័ត៌មាន​ម្នាក់ក្នុង​ចំណោម​អ្នកយកព័ត៌មានតែពីរនាក់ប៉ុណ្ណោះ​របស់លោកខាងលិច ដែលបានចូលមក​ប្រទេស​កម្ពុជាក្នុងពេលដែលប្រទេសនេះកំពុងស្ថិត​ក្រោមការគ្រប់គ្រងរបស់របបកម្ពុជាប្រជាធិប តេយ្យ។ លោកស្រីបានចាប់ផ្តើមអាជីពជាអ្នក​សារ​ព័ត៌មាននៅប្រទេសកម្ពុជាក្នុងឆ្នាំ១៩៧២ ហើយ​លោកស្រីគឺជាអ្នកជំនាញស្តីពីរបបខ្មែរ ក្រហម និងប្រទេសកម្ពុជាសម័យទំនើប។ លោក​ស្រី Becker ក៏បាននិពន្ធសៀវភៅមានចំណង ជើងថា «បុប្ផាណា» ដែលរៀបរាប់ពីដំណើរ​រឿង​របស់យុវនារីខ្មែរម្នាក់ដែលត្រូវបាន​សម្លាប់​ដោយពួកខ្មែរក្រហម៕