ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជម្លោះ​​ដណ្តើមម៉ូយ​គ្នា​រឿង​លក់​ត្រី​ប្រហិត ម្នាក់​ជាប់​ឃុំ ម្នាក់ដេកពេទ្យ​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ​​​​ ៖ ​ដោយសារ​ជម្លោះ​​ដណ្តើម​ម៉ូយ​គ្នា​​​រឿង​​​​លក់ត្រី​​​​ប្រហិត​​​ បណ្តាល​​​​ឱ្យស្ត្រី​ម្នាក់​រង​របួស​​ចូល​ដេកពេទ្យ​ ​ឯ​​យុវជន​ដែល​​​​​បង្ក​ឱ្យស្ត្រីនេះ​​រងរបួស​​ត្រូវបានប៉ូលិស​​​​​បំពាក់​ខ្នោះ​​ដៃ​រួច​​ដាក់​ឃុំ​​​ភ្លាម​​នៅ​អធិការដ្ឋាន​​ខណ្ឌ​សែនសុខ​​។​ ​ករណីនេះ​​​បានកើតឡើង​​​​​កាល​ពីវេលាម៉ោង​​​៥​និង​​​​១០នាទី​​ព្រឹកថ្ងៃទី​​៨ កុម្ភៈ ឆ្នាំ​២០១២ ​នៅចំណុច​​​​យឿ​ត្រី​​​​ភូមិ​​ពោធិ​មង្គល ​សង្កាត់ព្រែកព្នៅ ​ខណ្ឌសែនសុខ ​​។

យុវជនដែល​​​ត្រូវ​ប៉ូលិស​​ឃាត់​ខ្លួន​នេះ​ឈ្មោះ​​​ជឿន ​​សំណាង ​អាយុ​​១៨​​ឆ្នាំ ​​​ជា​ជន​ជាតិ​វៀត​ណាម ​មុខរបរ​លក់ត្រី ​មានទីលំនៅ​​ភូមិ​ឌួង ​សង្កាត់​​ព្រែកព្នៅ ខណ្ឌ​សែនសុខ ។ ​​រីឯ​ស្ត្រី​​​រង​គ្រោះ​​ឈ្មោះ​​​​​ង្វៀន ធីហឹង អាយុ​​៣៥​ឆ្នាំ ​​​មុខ​របរ​លក់​ត្រី ដែរ មានទីលំនៅ​ក្នុងភូមិ​-សង្កាត់​ជាមួយ​​គ្នា​​បានរងរបួស​​ហើម​ក្បាល​ពី​​​​ខាង​ក្រោយ​ និង​បែក​​​​មាត់​ បច្ចុប្បន្ន​កំពុង​​សម្រាកព្យាបាល​​នៅ​គ្លីនិក​​​ឯក​​ជន​។​
មូលហេតុ​​​ដែល​នាំ​ឱ្យ​​ម្នាក់​ជាប់​​ឃុំ ឯ​ម្នាក់​​​​ទៀត​​ដេកពេទ្យ​​នេះ​ គឺមកពី​​​​មុនដំបូង​​ពួកគេ​​ទាំង​​២នាក់​នៅ​​​​​លក់ត្រី​​​​ប្រហិត​​​​ទល់​មុខ​គ្នា ​ហើយ​មាន​អ្នក​​មក​​ទិញ​ក៏ដណ្តើម​​​ម៉ូយ​គ្នា ​ទើប​​​កើត​​​ទៅ​ជា​ជម្លោះ​​ជេ​របញ្ចោរគ្នាទៅ​​វិញទៅមក​។ ពេល​នោះ​ស្ត្រី​ឈ្មោះ​​​ង្វៀន ធីហឹង ​​​​បានជេរ​ឈ្មោះ​​​ជឿន​ ធី​ថា ត្រូវ​​​ជា​​​ប្អូន​​ស្រី​របស់​យុវជន​​ជឿន សំណាង ទើប​​យុវជន​រូបនេះ​​ក្តៅក្រហាយ​​ក៏​ស្ទុះ​ទៅ​វាយ​ស្ត្រី​​​​រងគ្រោះ មួយ​កែង​ដៃ បណ្តាល​​ឱ្យ​​​​ដួលសន្លប់​​​​នៅ​នឹង​កន្លែង​​​​តែម្តង ។ បន្ទាប់​ពី​​មានអំពើ​ហិង្សា​នេះ ក្រុមគ្រួសារ​​របស់​ស្ត្រី​រង​គ្រោះ​​ក៏​​បានចាប់​យុវ​ជន​ខាងលើ​​ប្រគល់​​​ទៅ​​​ប៉ូលិស​ប៉ុស្តិ៍​​ព្រែកព្នៅ ដើម្បី​ចាត់​ការ​ទៅតាម​ច្បាប់​​​។

បច្ចុប្បន្ន​​​​យុវជន​​ឈ្មោះ​ជឿន សំណាង​ ​​កំពុង​ជាប់ឃុំ​​នៅអធិ​ការ​​ដ្ឋានខណ្ឌសែនសុខ ហើយ​ប៉ូលិស​​​បាន​​​កសាង​សំណុំរឿង​​បញ្ជូនទៅ​សាលា​ដំបូង​​រាជធានី​ភ្នំពេញ ៕