ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​​ទូរស័ព្ទ​​ឈានមុខ​គេពី​​រសហការ​​គ្នា​​ផ្តល់​​ប្រូម៉ូសិន​​ពិសេស

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖  ក្រុមហ៊ុន​ Samsung Electrionics ​ក្រោយ​ពី​បាន​សម្ពោធ​ដាក់​លក់​ទូរស័ព្ទ Samsung smartphone  ម៉ូ​ដែល​Galaxy ដែលសុទ្ធសឹងតែ​ជា​សមិទ្ធផល​នៃ​បច្ចេកវិទ្យា​ច្នៃប្រឌិត​ខ្ពស់​ទំនើប​ចុង​ក្រោយ​គេ​ហើយ​ត្រូវ​បាន​លក់ដាច់​យ៉ាងច្រើន​លើសលប់​រួម​មាន Samsung Galaxy Sll, Galaxy Y, Galaxy Cooper, Galaxy Tab 7.OPlus ​និង   Galaxy Note ។  ម៉ូ​ដែល​ទាំងអស់​របស់ Samsung Galaxy សុ​ទ្ធ​តែ​ត្រូវ​បាន​អតិថិជន​ ទូទាំង​ពិភពលោកទទួលស្គាល់​ថា​ វា​ជាស្មា​តហ្វូ​ន ដែលមាន​ល្បឿន​លឿន ស្ដើង រូបភាព​ភ្លឺ​ច្បាស់​ល្អ​ឥត​ខ្ចោះ​និង​បំពាក់​ដោយ​ប្រព័ន្ធ​ប្រតិបត្ដិការ​របស់ Android ដែល​ពោរពេញទៅដោយ​អនុភាព​ខ្ពស់​ដែល​ធ្វើ​ឱ្យ​អ្នក​ប្រើប្រាស់​មាន​អារម្មណ៍​ថា​ខ្លួន​ស្ថិត​នៅ​ក្នុង​យុគសម័យ​ចុង ក្រោយ​គេ​នៃ​ការ​អភិវឌ្ឍ​របស់បច្ចេកវិទ្យា​ ។

ឥឡូវនេះ Samsungបាន​សហការ​ជាមួយ  Cellcard  ដែល​ជា​ក្រុមហ៊ុនទូរស័ព្ទចល័ត​លំដាប់ថ្នាក់​លេខ១​ផ្ដល់​នូវប្រូ​ម៉ូ​សិន​ពិសេស​គឺ​រាល់​ការ​ជាវ​ទូរស័ព្ទ smartphone ណាមួយ​ខាងលើ​របស់ Samsung Galaxy  ពី​គ្រប់​ហាង​លក់​ទូរស័ព្ទ​ដៃនៅ​ទូ​ទាំង​ប្រទេស​ដែល​មាន​ផ្ដល់​ប័ណ្ណធានា​ នឹង​ទទួល​បាន​នូវ​ប័ណ្ណ​(coupon)  មួ​យស​ន្លឹ​ក​ដើម្បី​បើក​យក​ស៊ី​មកា​ត​ថ្មី​ពី​គ្រប់​សាខា ក្រុមហ៊ុនMobitel ដែល​អាច​ប្រើ​អ៊ីន​ធើ​រណេ​ត​បាន១​ឆ្នាំដោយ​ឥត​គិតថ្លៃ ។ លោក​អ្នក​អាច​ប្រើ​កញ្ចប់សេវា​អ៊ី​នធើ​រណេ​តរហូត​ដល់​ទៅ៥០០​MBប្រចាំខែ​ជាមួយ​នឹង​ស៊ី​មកា​ត​ថ្មី​ ឬ​អាច​បញ្ចូល​កញ្ចប់​ប្រូម៉ូ​សិន​នេះ​ទៅ​ក្នុង​លេខ​ស៊ី​មកា​ត  ​Cellcard ដែលអ្នក​កំពុង​ប្រើប្រាស់​ស្រាប់​ក៏​ បាន​។

ចំពោះ​អតិថិជន​ស៊ី​មកា​ត​ថ្មី​របស់Cellcard  ទាំងអស់​នឹង​ទទួល​បាន​ទឹកប្រាក់៦​ដុល្លារដោយ​ស្វ័យប្រវត្ដិ​ បន្ទាប់​ពី​បាន​បញ្ចូល​ទឹកប្រាក់១​ដុល្លារ​ ។ កម្មវិធី​នេះ​មាន​សុពលភាព​ចាប់ពី​ថ្ងៃ​ទី៣ កុម្ភៈ រហូត​ដល់​ថ្ងៃ​ទី៣០ ខែមេសា ឆ្នាំ​២០១២​ ។ សូម​សួរ​រក​ប័ណ្ណធានា​រយៈពេល១​ឆ្នាំ រាល់​ការ​ជាវ​ផលិតផល Samsung Galaxy ។ សូម​ក្លាយជា​ម្ចាស់ Galaxy ណាមួយ​ឥឡូវនេះ​ព្រោះ​ស្ដុក​មាន​កំណត់ ​។

ទន្ទឹម​នឹង​នេះ​ដែរ​ ក្រុមហ៊ុន​ធំ​ទាំង​ពីរ​បាន​ដាក់​ដំឡើង​កន្លែង​សាកល្បង (ExperienceZone) ដំបូង​គេបង្អស់​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​អនុញ្ញាត​​ឱ្យ​អ្នកប្រើប្រាស់អាច​ដកបទ​ពិសោធ​ន៍ជាមួយនឹង​ល្បឿន​អ៊ីន​ធើរណេ​ត 3.5G ​​ដែល​លឿន​ជាងគេនៅ​លើ​គ្រប់​ទូរស័ព្ទ​ដៃ​ស្មា​ត ​ហ្វូ​ន​របស់Samsung ​។ លោក​អ្នក​អាចអញ្ជើញ​ចូលរួម​សាកល្បង​ដើម្បី​ដក​យក​បទ​ពិសោធ​ន៍ ប្រើ​វា​នៅ​រៀងរាល់​ម៉ោង​ធ្វើការ នៅ​ឯ​ការិយា​ល័យ​កណ្ដាលរបស់ក្រុមហ៊ុនទូរស័ព្ទ​​ចល័ត​​ Mobitel ចាប់ពី​ថ្ងៃ​ទី៦​ ខែកុម្ភៈ​ ដល់​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ២០១២​ ៕