ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​តារាសម្តែង​​​កូរ៉េស៊ូអេ ៖ ខ្ញុំ​ចូលចិត្ត​​ស្នេហ៍​វ័យចំណាស់

14 ឆ្នាំ មុន

​យោង​តាម​​​​ប្រភពព័ត៌មាន​​​​ពីគេហទំព័រ​​​​​សិល្បៈ​​​​កូរ៉េ​​​ចេញផ្សាយ​​កាលពី​ថ្ងៃ​​ពុធ ​ទី៨ ​កុម្ភៈ​​​​ឆ្នាំ​២០១២ បានឱ្យ​ដឹង​ថា ​​តារាសម្តែង​​​ភាពយន្ត​​​កូរ៉េ​​នាង​​ស៊ូ​អេ ​បានបង្ហើប​ប្រាប់​ពីជម្រើស​​​​ដៃគូ​ស្នេហា​ថា ​​ខ្ញុំ​ចង់​បាន​មិត្តប្រុស​​​ដែលមានវ័យ​ចំណាស់​ជាង​ខ្ញុំ ។ នាង​បានបន្ត​ទៀតថា ​ខ្ញុំ​តែង​​តែ​​សង្កេត​ឃើញ​ថា គូស្វាមីដែលប្តី​មានអាយុ​​​ចាស់​ជាង​ចន្លោះ​​ពី១០ ទៅ​១៥ឆ្នាំ ​តែង​តែរស់​នៅ​​ប្រកបទៅ​ដោយ​សុភមង្គល​​​ជាងគូ​ស្វាមី​ដែល​មាន​អាយុ​ប្រហាក់​ប្រហែលគ្នា ។ ​ការ​លើកឡើង​​​របស់តារាសម្តែង​វ័យ​៣១​ឆ្នាំ ​​រូបនេះ បានកើតឡើង​​​បន្ទាប់ពីមាន​ពាក្យចចាម​អារ៉ាម​​​ថា នាង​មាន​​​​ទំនាក់ទំនង​​ស្នេហា​​ជាមួយ​លោក​​យុង តៃវុន ​ដែលជា​ម្ចាស់​ផលិតកម្ម​ Taewoon Entertainment ។ ​

ពាក្យចចាមអារ៉ាម​​​នោះ​បានបន្ត​ឱ្យ​ដឹង​ទៀត​ថា ​​ទំនាក់ទំនង​​​របស់តារា​​សម្តែង​សិចស៊ី​​ស៊ូអេជា​មួយ​​​លោកយុង តៃវុន វ័យ​៤៨ឆ្នាំ ​​កំពុង​តែដុះ​​ពន្លក​​​បន្ទាប់ពី​​ម្ចាស់​​ផលិតកម្ម​​រូបនេះ​បាន​ជួល​នាង​​​​​មក​សម្តែង​​​ជាតួ​​ឯក​ក្នុងរឿង​អាទិ​ទេព​សង្គ្រាម​ ​​កាលពីឆ្នាំទៅ​​មិញ ។ ក្រៅពី​ការ​ងារ​សម្តែង​តួឯក​​​ក្នុងរឿង​​​នាង​ស៊ូ​អេ ​ក៏ជា​តួឯក​របស់ម្ចាស់​ផលិត​​កម្ម​​ ហើយត្រូវ​បាន​គេ​កត់សម្គាល់​ឃើញ​ថា ពួកគេបានចំណាយ​​​ពេលវេលា​​បណ្តើរគ្នា​ដើរកម្សាន្ត​​ និង​ញ៉ាំ​​​អាហារ​ពេលល្ងាច​ជាមួយគ្នា​ជាញឹកញាប់ ។ ​ទាក់ទិន​ទៅនឹង​ពាក្យចចាមអារ៉ាម​​នេះ ភ្នាក់​ងារ​របស់នាង​ស៊ូអេបានធ្វើការ​បដិសេធហើយ​បាន​​​និយាយថា ពួកគេ​​​គ្រាន់តែជា​មិត្តភក្តិ​ជិត​ស្និទ្ធ​​ក្នុង​អាជីព​ការងារតែប៉ុណ្ណោះ ៕