យោងតាមម៉ាស៊ីនឃោសនាប៉ាគីស្ថានថា មនុស្សយ៉ាងតិច១០នាក់ បានត្រូវស្លាប់ ហើយ២នាក់ទៀតត្រូវរបួសក្នុងការវាយប្រហារមួយកាលពីព្រឹកថ្ងៃទី៨ កុម្ភៈ របស់យន្តហោះគ្មានមនុស្សបើកអាមេរិកមួយគ្រឿងក្នុងតំបន់វ៉ាហ្ស៊ីរីស្ថានខាងជើង ជាតំបន់កុលសម្ព័ន្ធមួយ ស្ថិតនៅក្បែរព្រំដែនប៉ាគីស្ថាន-អាហ្វហ្គានីស្ថាន ដែលសំបូរដោយទីតាំងរបស់ពួកបះបោរ។ យោងតាមសេចក្តីរាយការណ៍ថា ចំនួនអ្នកស្លាប់អាចមានច្រើនជាងនេះទៀត ។
ការវាយប្រហារថ្មីនេះរបស់យន្តហោះគ្មានមនុស្សបើកអាមេរិកកើតមានខណៈពេលមុននេះ រដ្ឋមន្ត្រីការពារប្រទេសប៉ាគីស្ថាន លោក CHAUDHRY AHMED MUKHTAR ថ្លែងថា បញ្ហានៃការវាយប្រហាររបស់យន្តហោះគ្មានមនុស្សបើកអាមេរិកមិនអាចដោះស្រាយបាន និងថា ប៉ាគីស្ថាននឹងបន្តស្វែងរកដំណោះស្រាយបញ្ហានេះជាមួយសហរដ្ឋអាមេរិក។ ក្រុងវ៉ាស៊ីនតោនយល់ថា តំបន់កុលសម្ព័ន្ធ ស្ថិតនៅភាគពាយ័ព្យប៉ាគីស្ថានជាតំបន់បះបោរមួយ និងថា ពួកសកម្មប្រយុទ្ធជាប្រភពមួយនៃបញ្ហាមិនចេះចប់ សម្រាប់កងកម្លាំងអូតង់ដាក់ពង្រាយនៅអាហ្វហ្គានីស្ថាន ៕
ចែករំលែកព័តមាននេះ