ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ាក់​គី​អាវ​ជួប​​ជា​មួយ​ធី​ម៉ូ​ធី ប្រែ៊តលី​ថ្ងៃទី​9​ខែ​មិថុនា​នៅ​​សហ​រដ្ឋ​អា​មេរិក​

14 ឆ្នាំ មុន

ម៉ា​នី ប៉ាក់​គី​អា​វ​​នឹង​ឡើង​ប្រកួត​ការ​ពារ​ខ្សែ​ក្រវាត់​ស្ថា​ប័ន​WBOក្នុង​ប្រ​ភេទទម្ងន់ Welterweight​របស់​ខ្លួន​ប្រ​ឆាំង​នឹង​កីឡាករ​អា​មេរិក​ធីម៉ូ​ធី ប្រ៊ែតលី​ថ្ងៃ​ទី​៩ខែ​មិថុនា​ខាង​មុខ​​នៅ​សង្វៀន​ MGM Grand ​ក្រុង​ឡាស​វេ​ហ្គាស​សហ​រដ្ឋ​អា​មេរិក ។​ ការ​អះអាង​ពីការ​ជួប​គ្នា​​នេះ​កើត​​ឡើង​បន្ទាប់​ពី​កីឡាករ​ Floyd Mayweather Jr.ជួប​ប្រកួត​ជា​មួយ​កីឡាករ​ព័រតូ​រីកូ​មីហ្គែល កូតតូ​នៅ​ថ្ងៃ​ទី​៥​ខែ​ឧសភា ។​ សម្រាប់​កីឡាករ​ប្រ៊ែតលី​ដែល​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ពិភពលោក​ស្ថា​ប័ន WBOក្នុង​ប្រ​ភេទ​ទម្ងន់ Light-Welterweightនឹង​ត្រូវ​ដំឡើង​ទម្ងន់​​ខ្លួន​មួយ​កម្រិត​ទៀត​ទើប​អាច​ប្រកួត​ជា​មួយ​ប៉ាក់​គី​អាវ​បាន ។​

ទី​ប្រឹក្សា​របស់​ប៉ាក់​គី​អាវ​លោក Michael Koncz ​ប្រាប់​ទូរ​ទស្សន៍ ESPN​ថា​៖«ចុង​បញ្ចប់​ការ​ប្រកួត​អាច​ធ្វើ​ទៅ​បាន​។ ខ្ញុំ​បាន​ទាក់​ទង​តាម​ទូ​រស័ព្ទ​ទៅ​លោក​បប់ អា​រ៉ាំ​និង​ប៉ាក់​គី​អាវ​ ហើយ​ដូច្នេះ​ពួក​យើង​ក៏​បាន​ព្រម​ព្រៀង​គ្នា​។ ខ្ញុំ​​ហ៊ាន​សន្មត​ថា នឹង​មិន​មាន​បញ្ហា​ណា​មួយ​ពី​ខាង​ភាគី​កីឡាករ​ប្រ៊ែតលី​ទេ​ ។​ ​​យើង​បាន​ឈាន​ដល់​កិច្ច​សន្យា​មួយ​ចំពោះ​ការ​ប្រកួត​នេះ ​ហើយ​ប៉ាក់​គី​អាវ​ក៏​បាន​យល់​ព្រម​គ្រប់​យ៉ាង ។​ កាល​ពី​ព្រឹក​មិញ ខ្ញុំ​បាន​សន្ទនា​គ្នា​​ជា​មួយ​លោក​អា​រ៉ាំ​ហើយ​ព្រម​ព្រៀង​យក​ថ្ងៃ​ទី​៩​ខែ​មិថុនា​ខាង​មុខ​។ បើ​និយាយ​ទៅ​គ្រប់​យ៉ាង​ខ្ញុំ​បណ្តោយ​តាម​ប៉ាក់​គី​អាវ​»។

​លោក​Konczបាន​បន្ថែម​ថា​៖«យើង​បាន​ជជែ​ក​គ្នា​ពី​បញ្ហា​នេះ​​អស់​ជាង​មួយ​ខែ​មក​ហើយ​។ ពួកយើង​បាន​ត្រៀម​ផែន​ការ Bក្នុង​ករណី​ការ​ប្រកួត​ជា​មួយ​ Mayweather Jr.មិន​អាច​កើត​ឡើង​។ កាល​ពី​ពេល​មុន​ ខ្ញុំ​បាន​ទៅ​កាន់​ប្រ​ទេស​ហ្វ៊ីលីពីន​។  ខ្ញុំ​បាន​យក​ការ​ប្រកួត​របស់​កីឡា​ករ​មួយ​ចំនួន​ចាក់​ឱ្យ​រូប​គេ​និង​ប្រ​ពន្ធ​របស់​គេ​មើល​ដើម្បី​ជ្រើស​រើស​ ហើយ​កីឡាករ​ប្រ៊ែត​លី​គឺ​ជា​​​​ជន​ម្នាក់​ក្នុង​ចំណោម​ពួក​គេ​»។

ប៉ាក់​គី​អាវ​នៅ​ក្នុង​ការ​ប្រកួត​៥៩​លើក​ ​ឈ្នះ​៥៤​លើក​ ចាញ់​៣​ស្មើ​២ និង​ធ្លាប់​ផ្តួល​ដៃគូ​ឱ្យ​សន្លប់​​ចំនួន​៣៨​លើក​។ ចំ​ណែក​​ប្រែ៊ត​លី​វិញ​ នៅក្នុង​ការ​ប្រកួត​២៩​លើក​គឺ​គេ​មិន​ដែល​ចាញ់​ម្តង​ណា​ឡើយ ។ នៅ​ក្នុង​ចំនួន​នេះ​គេ​បាន​ផ្តួល​ដៃ​គូ​ឱ្យ​សន្លប់​បាន​១២នាក់ ៕​