ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កងម៉ារីន​​រុស្ស៊ីនឹង​​​​ធ្វើទំនើប​​​ភាវូយ​នីយ​កម្ម​​​​កង​នាវា​​ចរណ៍​​យុទ្ធ​សាស្ត្រ​

14 ឆ្នាំ មុន

​កាសែត KOMMERSANT របស់​រុស្ស៊ី​​ រាយការណ៍​កាលពីថ្ងៃទី​​៧ កុម្ភៈ ​​ថា កង​ម៉ារីន​​​រុស្ស៊ី​ត្រូវ​ទទួល​នាវាមុជទឹក​​យុទ្ធសាស្ត្រ​​​​នុយ​ក្លេ​​អ៊ែរ​​​ប្រភេទ​​​​ BOREY យ៉ាង​តិច​​១០គ្រឿង​​រហូត​ដល់​ឆ្នាំ​២០២០ ។​ យោងតាម​​ប្រភព​​​ដដែលនោះ ថា កង​នាវា​​មុជទឹក​​ថ្មីនេះ ​នឹង​ត្រូវ​​បំពាក់​​ឱ្យដល់​កង​កម្លាំង​​នាវា​ចរណ៍​​​រុស្ស៊ី​​​នាពេល​​​អនាគត​​ស្របតាម​​កម្មវិធី​​នៃការ​ទិញ​​គ្រឿង​សព្វាវុធ​ ដែលសើរើឡើងវិញ​​​រហូតដល់​​២០២០ ។ ​​កម្មវិធីនេះ​​ក៏គ្រោង​​​​ផងដែរ​ទិញ​នាវាមុជទឹក​​​​វាយ​ប្រហារ​​​នុយ​ក្លេអ៊ែរ​​​​ប្រភេទ GRANEY ១០​គ្រឿង ​និង​នាវា​​​​មុជទឹក​​ប្រើ​អគ្គិ​សនី​ និងប្រេងម៉ាស៊ូត​​២០គ្រឿង ក្នុងនោះមាន​​នាវា​មុជទឹក​​​​ប្រភេទ VARCHAVYANKA ៦​គ្រឿង​។​

លើសពី​​​នាវាមុជទឹក​​​ទាំងនេះ ​​កង​ម៉ារីន​​​រុស្ស៊ី​នឹង​​​ទទួល​នាវា​ពិឃាត​​​​​១៤គ្រឿង នាវា CORVETTE ៣៥គ្រឿង និង​នាវា​​​កាំភ្លើង​ធំ​ប្រភេទ BUYAN ៦គ្រឿង​​ ព្រមទាំង​​នាវា​ធំ​សម្រាប់​​ភស្តុភារ ប្រភេទ IVAN GREN ៦​គ្រឿង ។​ នាយករដ្ឋមន្ត្រី​​រុស្ស៊ី លោកវ៉្លាឌីមៀរ ពូទីន ថ្លែង​កាលពី​​ឆ្នាំទៅមិញ​​​​ថា ​​ការធ្វើ​​​ទំនើប​​​ភាវូប​​នីយ​​កម្ម​​ កង​នាវា​​​ចម្បាំង​​​ និងនាវាមុជទឹក​​​របស់​កង​ម៉ារីន​​នឹងជា​អាទិភាព​​​មួយនា​​ទសវត្ស​​​ខាង​មុខ​នេះ ។ ​រដ្ឋាភិបាល​រុស្ស៊ីគ្រោង​​​ចំណាយ​ប្រាក់​​ដល់​ទៅ​​​​​៥.០០០​ពាន់​លាន​​រូប្ល៍ ​ប្រមាណ​ជា​​​​១៦៦​ពាន់​លាន​ដុល្លារ សម្រាប់​ទិសដៅ​នេះ៕​