តារាចម្រៀងល្បីតៃវ៉ាន់ គឺនាងម៉ាគីយ៉ូបានសម្រក់ទឹកភ្នែកក្នុងសន្និសីទកាសែតសុំទោសអ្នកបើកបរតាក់ស៊ី បន្ទាប់ពីមានអំពើហិង្សាដែលបង្កឡើងដោយមិត្តប្រុសរបស់នាងវាយទៅលើអ្នកបើកបរតាក់ស៊ីបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ ។ អំពើហិង្សានេះ បានផ្តើមចេញពីមូលហេតុរឿងដាក់ខ្សែក្រវាត់ក្នុងអំឡុងពេលជិះរថយន្តពោលគឺម្ចាស់រថយន្តបានប្រាប់ឱ្យមិត្តប្រុសរបស់នាងគឺលោកតូមូយូរី ព្រមទាំងរូបនាងផងដែរ ឱ្យពាក់ខ្សែក្រវាត់ ដើម្បីកុំឱ្យប៉ូលិសផាកពិន័យ ក៏ប៉ុន្តែពួកគេទាំងពីរបានបដិសេធមិនព្រមធ្វើតាម។ ដោយសារអ្នកទាំងពីរមិនព្រមដាក់ខ្សែក្រវាត់ អ្នកបើកបរតាក់ស៊ីក៏បានបង្ខំចិត្តដាក់ខ្សែក្រវាត់ឱ្យពួកគេ ។
នៅពេលដាក់ពាក់ខ្សែក្រវាត់មិត្តប្រុសរបស់នាងបានចោទប្រកាន់លោកលីនដែលជាអ្នកបើកបរតាក់ស៊ីថា មានចេតនាធ្វើឱ្យប៉ះសុដន់មិត្តស្រីរបស់ខ្លួនដែលធ្វើឱ្យលោកតូរ៉ូយូរី ប្រចណ្ឌ ហើយក៏បានវាយអ្នកបើកបរតាក់ស៊ីឱ្យរងរបួសយ៉ាងដំណំ ។ បន្ទាប់ពីបង្កអំពើហិង្សា លោកតូមូយូរី ត្រូវបានចាប់ឃុំខ្លួន ក៏ប៉ុន្តែក្រោយមកត្រូវបានដោះលែងវិញ បន្ទាប់ពីមានការបង់ប្រាក់ធានាចំនួន២១១០ដុល្លារសិង្ហបុរី ។
នៅក្នុងសន្និសីទកាសែតនេះដែរ តារាចម្រៀងសិចស៊ីតៃវ៉ាន់វ័យ២៧ឆ្នាំរូបនេះ ក៏បានបង្ហាញការសោកស្តាយនូវទង្វើរបស់មិត្តប្រុសរបស់ខ្លួន និងធ្វើការសុំទោសដល់ក្រុមគ្រួសារអ្នកបើកបរតាក់ស៊ីផងដែរ ៕


ចែករំលែកព័តមាននេះ