ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រែនឌី អ័រថិនសហការគ្នាជាមួយយក្សឥណ្ឌាហ្គ្រេត ខាលីបំបាក់ជើងឯកអន្តរទ្វីបខូតឌី រ៉ូដនិងវេត បារេតនៅសង្វៀន RAW

14 ឆ្នាំ មុន

រែន​ឌី អ័រ​ថិន​បាន​សហ​ការ​គ្នា​ជា​មួយ​យក្ស​ឥណ្ឌា ហ្គ្រេត ខា​លី​ប្រកួត​២​ទល់​២​ជា​មួយ​ម្ចាស់​ជើង​ឯក​ International Championខូតឌី រ៉ូដ​ដែល​ចាប់​ដៃ​គូ​គ្នា​​នឹង​វេត បា​រេត​។ ការ​ប្រកួត​រវាង​គូ​នេះ​បាន​បញ្ចប់​ទៅ​យ៉ាង​ឆាប់​រហ័ស​បន្ទាប់​ពី​ខា​លី​បាន​ប្រើ​ស្នៀត​កាំ​បិត​ពុះ​ដូង​របស់​គេ​យក​ឈ្នះ​ខូតឌី រ៉ូដ​ភ្លាម​ៗ​ក្រោយ​ពី​ខូតឌី រ៉ូដ​ធាក់​១​ជើង​ចំ​កន្លែង​ពិសេស​របស់​ខា​លី ។​ ការ​ប្រកួត​នេះ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​សង្វៀន​កីឡាកាស​ RAW​ស្ថិត​​ក្នុង​ទី​ក្រុង​ អូ​ក្លា​ហូ​ម៉ា​ស៊ី​ធី​រដ្ឋអូ​ក្លា​ហូ​ម៉ា​សហ​រដ្ឋ​អា​មេរិក​កាល​ពី​ថ្ងៃ​អង្គារ​ ទី​៧​ កុម្ភៈ​។

សម្រាប់​អ័រ​ថិន​និង​ខា​លី​មើល​ទៅ​ហាក់​ដូចជា​ការ​ចាប់​គូ​ដ៏​ចម្លែក​មួយ​ដ្បិត​អំឡុង​ពេល​ប្រកួត​គេ​ឃើញ​ពួក​គេ​ទាំ​ង​ពីរ​នាក់​ចង់​តែ​ឈ្លោះ​គ្នា​។ ​សភាព​បែបនេះ​ធ្វើ​ឱ្យ​ខូតឌី រ៉ូដ​និង​វេត​ បា​រេត​ឆ្លៀត​កេង​ចំ​ណេញ​លើ​ពួក​គេ​ទាំង​ពីរ​នាក់​។ តែ​បើ​ទោះ​ជា​យ៉ាងណា អ្នក​ទាំង​ពីរ(ខូតឌី រ៉ូដ​និង​វេត​ បា​រេត )​នៅ​តែ​មិន​អាច​ជៀស​ផុត​ពី​ការ​បរាជ័យ​ក្រោម​ថ្វី​ដៃ​អ័រ​ថិន​និង​ខា​លី​។ ​ក្នុង​ពេល​ប្រកួត​  ខា​លី​និង​អ័រ​ថិ​ន​ដណ្តើម​គ្នា​ចូល​វ៉ៃ​ជា​ពិសេស​ខា​លី​។ ក្នុង​ពេល​ដែល​អ័រ​ថិន​កំ​ពុង​មាន​ប្រៀប​លើ​គូ​ប្រកួត​  ខា​លី​បាន​ទះ​ខ្នង​អ័រ​ថិន​សុំ​ចូល​វ៉ៃ​ម្តង​ គឺ​ក្នុង​ខណៈ​ដែល​អ័រ​ថិន​មិន​​​ទាន់​​យល់​ព្រម​ឈប់​។ ក្រោយ​ពី​ខ្លួន​ចង់ឈប់​វ៉ៃ​​គេ​ក៏​បាន​​ទះ​ទ្រូង​អ័រ​ថិន​ដោយ​ប្រើ​ដៃ​ធ្ងន់​។ ​សកម្ម​ភាព​បែបនេះ​ធ្វើ​ឱ្យ​អ័រ​ថិន​ម្តង​ម្កាល​ច្រឡំ​ថា ខា​លី​វ៉ៃ​ខ្លួន​។

អ្វី​ដែល​រឹតតែ​ធ្វើ​ឱ្យ​អ័រ​ថិន​ខឹង​ខ្លាំង​គឺ​ខា​លី​បាន​ដណ្តើម​យក​ជ័យ​ជម្នះ​តែ​ម្នាក់​ឯង​។ អំ​ឡុង​អ័រ​ថិ​ន​កំពុង​តែ​មាន​ប្រៀប​ឈ្នះ​លើ​ខូតឌី រ៉ូដ​ រំពេច​នោះ​ខា​លី​ក៏​ចូល​វាយ ​និង​សង្កត់​ឱ្យ​អាជ្ញា​កណ្តាល​រាប់​ដល់​៣​យក​ឈ្នះ​ការ​ប្រកួត​ទាំង​ស្រុង​។ បើ​ទោះ​ជា​ឈ្នះ​ក្តី តែ​សម្រាប់​អ័រ​ថិនពិត​ជា​មិន​សប្បាយ​ចិត្ត​ដែល​ខា​លី​លួច​ជ័យ​ជម្នះ​របស់​ខ្លួន​ឡើយ​។ ថ្វី​ដ្បិត​តែ​ខា​លី​ឈ្នះ​ អ័រ​ថិន​ក៏​ឈ្ន​ះ​ដែរ  តែ​ការ​មិន​សុខ​ចិត្ត​នៅ​តែ​មាន​។ ដូច្នេះ​ការ​ប្រ​ឈម​មុខ​គ្នា​ក៏​កើត​មាន​រវាង​មិត្ត​រួម​ក្រុម​ទាំង​២​។ ​ខា​លី​បាន​ចាប់​ច្រ​បាច់ក​អ័រថិន​បោះ​ទៅ​ជ្រុង​សង្វៀន​តែ​ភ្លាត់​ស្នៀត​ត្រូវ​អ័រ​ថិន​លោត​ចាប់​ក្បាល​បោក​ផ្កាប​់​មុខ​ទៅ​នឹងក្តា​ររេញ​ដោយ​ស្នៀត RKO ។

ចំណែក​ការ​ប្រកួត​ជា​ក្រុម​មួយ​ផ្សេង​ទៀត ក្រុម​នាង​ គែលលី គែលលី នាង​អ៊ីវ នាង​អា​លី​ស្យ៉ា ហ្វក់​និង​នាង​តា​មី​ណា​បាន​យក​ឈ្នះ​ក្រុម​នាង​ប៊ែត ហ្វូ​និច​ នាង​ណាត់​តា​លី​យ៉ា​និង​បងប្អូន​កូន​ភ្លោះ​ត្រកូល​​បេលឡា​ ។​ ជ័យ​ជម្នះ​របស់​ក្រុម​នាង​គែលលី​បាន​កើត​ឡើង​បន្ទាប់​ពី​ក្រុម​នាង​ប៊ែត ហ្វូនិចឈ្លោះ​ប្រកែក​គ្នា​ជា​ឱកាស​ល្អ​ឱ្យ​នាង​តា​មី​ណា​ប្រើ​ស្នៀត​ពិសេស​ Superfly Splashឈ្នះ​ការ​ប្រកួត​ជា​ស្ថា​ពរ ៕