អតីតមន្ត្រីប៉ូលិសរដ្ឋម្នាក់នៅក្នុងទីក្រុង Anaheim ដែលសម្លាប់ភរិយាកាលពី១៤ឆ្នាំមុនត្រូវបានចាប់ខ្លួនរួមជាមួយបុរសពីរនាក់ផ្សេងទៀតដោយសារជាប់ពាក់ព័ន្ធនឹងការ
សម្លាប់មនុស្ស ។ នាង Elizabath Begaren ដែលមានវ័យ៤០ឆ្នាំ ត្រូវបានគេបាញ់សម្លាប់នៅថ្ងៃទី១៧ មករា ឆ្នាំ១៩៩៨ ខណៈពេលនាង និងស្វាមី Nuzzio Begarden កំពុងបើកបរជាមួយក្រុមគ្រួសារ រួមជាមួយកូនស្រីវ័យ១០ឆ្នាំរបស់គាត់ជាមួយប្តីមុន ។
ក្នុងពេលផ្តល់បទសម្ភាសន៍កាលពីឆ្នាំ១៩៩៨ លោក Nuzzio Begaren និយាយថា ក្រុមគ្រួសាររបស់គាត់គឺជាគោលដៅដែលចង់ប្លន់ភរិយារបស់គាត់មានប្រាក់៤.៨០០ដុល្លារក្នុងការបូបបន្ទាប់ពីពួកគេចូលផ្សារទិញអីវ៉ាន់។ គាត់និយាយថា ក្នុងពេលធ្វើដំណើរមុនពេលមានរឿងកូនស្រីរបស់គាត់កត់សម្គាល់ថា ដូចជាមានរថយន្តតាមពីក្រោយ។ បន្ទាប់មកពួកគេក៏ចូលចតក្បែរផ្លូវ ។
ភរិយារបស់គាត់ព្យាយាមរត់គេចបានតែពីរទៅ៣ជំហានប៉ុណ្ណោះក៏ត្រូវក្រុមចោលចាប់ខ្លួនបាន ក្រោយមកភរិយារបស់គាត់បានបង្ហាញកាតប៉ូលិស ភ្លាមនោះនាងក៏ត្រូវគេបាញ់សម្លាប់ក្នុងថ្លុកឈាមទាំងដៃកាន់កាបូប ។ គាត់បន្ថែមថា ក្រុមគ្រួសាររបស់គាត់ពិតជាគោលដៅរបស់ក្រុម សង្គមងងឹត។ វាគ្មានហេតុផលអ្វីដែលមានមនុស្សត្រូវតាមដាននោះ
ឡើយ ។ លោកBegaren វ័យ៥០ ឆ្នាំត្រូវបានចាប់ខ្លួននៅ Rancho Cucamonga នារសៀលថ្ងៃចន្ទ បន្ទាប់ពីជាប់សង្ស័យរឿងមនុស្សឃាតលើភរិយារបស់គាត់ដើម្បីផលប្រយោជន៍ហិរញ្ញវត្ថុ។ នេះបើតាមមន្ត្រីប៉ូលិសអះអាង ។
លោក Bob Dunn ជាប៉ូលិសនិយាយថា ការស៊ើបអង្កេតមិនទាន់ត្រូវបានបង្ហាញ ឲ្យដឹងនៅឡើយទេពីផែនការសម្លាប់នោះ ប៉ុន្តែប៉ូលិសក្នុងទីក្រុង Anaheim និយាយកាលពីឆ្នាំ ១៩៩៨ថា ស្វាមីរបស់គាត់បានទិញប្រាក់ធានាអាយុជីវិតតម្លៃ១លានដុល្លារមុនពេលកើតរឿង ។ បុរសពីរនាក់ផ្សេងទៀតឈ្មោះ Jose Luis Sandoval វ័យ៣៦ឆ្នាំ ត្រូវបានចាប់ខ្លួននៅក្នុងទីក្រុង Santa Ana លើរឿងជាប់សង្ស័យមនុស្សឃាត និងភេរវកម្មលើផ្លូវ ម្នាក់ទៀតឈ្មោះTafael Gacia Miranda វ័យ៤៥ឆ្នាំក៏ត្រូវចាប់ខ្លួនលើរឿងក្តីតែមួយដូចគ្នា ៕
ចែករំលែកព័តមាននេះ