ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចាប់​​ចោរលួច​​ប្រដាប់​អា​វុធ​​3នាក់​​សុទ្ធ​តែ​ទើប​ចេញ​ពី​​ពន្ធ​នាគារ​

14 ឆ្នាំ មុន

រាជ​ធានីភ្នំ​ពេញ​​ ​៖ ចោរ​លួច​ប្រដាប់​ដោយ​អាវុធ​មួ​យ​ក្រុម​​មាន​គ្នា​​៣នាក់​​ត្រូវ​បាន​ប៉ូ​លិស​​ព្រហ្ម​ទណ្ឌ​​ខណ្ឌ​​៧មករា​ ស្រាវ​ជ្រាវចាប់​ខ្លួន​បាន​​នៅ​​វេលា​​ម៉ោង​​៣​​និង​​១៥​នាទី​រសៀល​​​​ថ្ងៃ​ទី​​៤ កុម្ភៈ​​​​ នៅ​ចំ​ណុច​​ផ្លូវ​លេខ​​៩៣​​កែង​​​ផ្លូវ​លេខ​​២៥២​ សង្កាត់​​​ចតុ​មុខ​ ខណ្ឌ​ដូន​ពេញ​ ។ ចំពោះ​​ចោរ​​លួច​​ទាំង​​៣​នាក់​​នេះ​ ផ្អែក​តា​មសា​វតា​​​រដែល​ប៉ូ​លិស​​​ធ្វើ​ការ​​​ស្រាវ​ជ្រាវ​​​ គឺ​ពួក​គេ​​ទើប​​តែ​ចេញ​ពី​ពន្ធ​នាគារ​​នៅ​ក្នុង​ឆ្នាំ​​២០១០ និង​២០១១ ហើយ​ដើរ​​​លួច​ទ្រ​ព្យ​​​​​​សម្បតិ្ត​​​​​​​ប្រជា​​ពល​រដ្ឋ​​​យ៉ា​ង​សកម្ម​នៅ​ក្នុង​រាជ​ធា​នី​ភ្នំ​ពេញ​ ​​នៅ​ពេល​​ម្ចាស់​​​ទ្រព្យ​សម្បតិ្ត​​​​ទាន់​ ​គឺ​ពួក​វា​ដក​កាំ​ភ្លើង​​គំរាម​​​ ឬ​​បាញ់​​​តែ​ម្តង ដើម្បី​​យក​ទ្រព្យ​​សម្បត្តិ​ ។

នៅ​ព្រឹក​ថ្ងៃទី​​៧​ កុម្ភៈ​ ​ប៉ូ​លិស​ខណ្ឌ​​៧​មករា ​បាន​ធ្វើ​​​ស​ន្និ​សី​ទកាសែត​​​​បង្ហាញ​ជន​សង្ស័យ​ទាំង​​៣នាក់​ខាង​លើ​នេះ​​​​ដោយ​ប្រាប់​ពី​សកម្ម​ភាព​​​របស់​ពួក​វា​​​​​​ដើរ​លួច​ទ្រព្យ​សម្បតិ្ត​ប្រជា​ពល​រដ្ឋ​​​នៅ​ក្នុង
រា​ជ​ធានី​ភ្នំ​ពេញ​​ ជា​ពិ​សេស​​​គឺ​លួច​ម៉ូ​តូ​​តែ​ម្តង​ ។ ​ជន​សង្ស័យ​​ទាំង​​៣នាក់​​នេះ​ ​​​១-ឈ្មោះ​​លឹម​ ទី​សំណាង​ ​ភេទ​ប្រុស​ អាយុ​​២៣ឆ្នាំ ​​ស្នាក់​​នៅ​​​ផ្ទះ​ជួល​ក្នុង​សង្កាត់​ចោម​ចៅ​​ ខណ្ឌ​​​​ពោ​ធិ៍​​សែន​ជ័យ​​​​  ២-ឈ្មោះ​​​​ថៃ​ សារ៉ា ហៅ​ ទូច​ ភេទ​ប្រុស អាយុ​​៣៤​ឆ្នាំ ​ជា​​អ្នក​រត់​តាក់​ស៊ី​​ស្នាក់​នៅ​​ផ្ទះ​​ជួល​​ ផ្លូ​វ​រថ​ភ្លើង​​​ សង្កាត់​​បឹងកក់​២ ខណ្ឌ​ទួល​គោក​​ និង​​៣-ឈ្មោះ​​ស៊ូ ​សេត ភេទ​ប្រុស អាយុ​៣៣ឆ្នាំ ​​ជា​​អ្នក​រត់​ម៉ូ​តូ​ឌុប​​ ស្នាក់​នៅ​​ផ្ទះ​ជួល​​ សង្កាត់​​បឹង​ត្របែក​​ ខណ្ឌ​ចំ​ការ​មន ។

មន្ត្រី​ប៉ូ​លិស​​​ខណ្ឌ​៧​មករា ​បាន​ឱ្យ​ដឹង​ថា ​កាលពី​ថ្ងៃទី​​៤ កុម្ភៈ​ ​វេលា​ម៉ោង​​​១១និង​​៥០​នាទី​​​ថ្ងៃត្រង់​​ ​ចោរ​​មួយ​ក្រុម​​មាន​គ្នា​​​​៥នាក់​​​ជិះ​ម៉ូ​តូ​​២គ្រឿង​​​​​ម៉ាក​ហុង​ដា C125 ពណ៌​​ខ្មៅ​​ ប្រដាប់​ដោយ​កាំ​ភ្លើ​ង​​​​ខ្លី​​​​២ដើម​ បាន​ធ្វើសកម្ម​ភាព​​លួច​ម៉​ូ​តូ​​ SL ​របស់​ជន​​រង​គ្រោះ​​ដែល​​​​​ទុក​នៅ​មុខ​ផ្ទះ​លេខ​៣៧១E0 ផ្លូវលេខ​​២៤៥​ ភូមិ​​២ សង្កាត់​​ផ្សារ​​​ដេប៉ូ​​​​២ ខណ្ឌ​​ទួល​គោក​ ។ ​ប៉ុន្តែ​ពេលបក្ស​ពួក​​ម្នាក់​ចូលទៅ​​លួច​ម៉ូ​តូ​នោះ​​​រួច​​ប្រុង​ឡើង​ជិះ​ក៏​​ត្រូវ​កម្ម​ករ​របស់​​ម្ចាស់​ម៉ូ​តូ​​​​មើល​ឃើញ​​តាម​កាមេ​រ៉ា​​សុវត្ថិ​ភាព​​​ក៏​បានចេញ​​​ពី​ក្នុង​ផ្ទះ​​​ស្រែក​ថាចោរ​​ៗ!​ហើយ​​ចាប់​​​ចោរ​នោះ​បាន​ តែ​ពេល​នោះ​​គ្នា​វា​​ដែល​នៅ​ក្បែរ​នោះ​​បាន​ដក​កាំភ្លើង​​ខ្លី​​​ភ្ជង់​គំ​រាម​​កម្មករ​នោះ​​​​ រួច​​​រំ​ដោះ​​​គ្នា​​វាឡើង​ជិះ​​ម៉ូ​តូ​គេ​ច​ខ្លួន​​បាត់​ទៅ​ ។

ប៉ូលិសបានបន្តថា ក្រោយពី​ម្ចាស់​ម៉ូ​តូ​រង​គ្រោះ​​ប្រាប់​ភិន​ភាគ​ម៉ូ​តូ​​របស់​​ជន​ល្មើស​​ ប៉ូលិស​ខណ្ឌ​នោះ​បាន​ចេញពួនស្ទាក់​តាមដងផ្លូវភ្លាមៗ ដើម្បីតាម​ប្រមាញ់ចាប់ជនសង្ស័យ​ដែល​ធ្វើ​សកម្ម​ភាពខាងលើ ។ ប៉ុន្ដែចៃដន្យនៅ​វេលាម៉ោង៣​និង១៥​​នាទីរសៀល​ថ្ងៃដដែលកម្លាំង​ព្រហ្ម​ទណ្ឌ​ខណ្ឌ​៧មករា​ បាន​ប្រទះ​ឃើញ​មុខសញ្ញា​ចំនួន​២​នាក់គឺឈ្មោះថៃ សារ៉ា និងឈ្មោះលឹម ទីសំណាង​​ កំពុង​​ជិះ​ម៉ូតូហុងដា C125 ដូច​ភិនភាគ​ដែល​ម្ចាស់​​ម៉ូ​តូ​ផ្ដល់ឱ្យនោះក៏ធ្វើ​ការឃាត់​ខ្លួ​ន​ឆែក​ឆេររក​ឃើញ​កូន​សោស​ម្រាប់​​កាច់​ក​ម៉ូតូ និង​កាំ​ភ្លើង​ខ្លីម៉ាក​GLOCK ចំនួន១​ដើមទើប​នាំខ្លួនមក​សាក​សួរ​នៅអធិការដ្ឋានខណ្ឌ៧មករា ។ ក្រោយ​មក​ប៉ូលិស​បានឈានទៅចាប់ខ្លួន​បក្សពួក​​ម្នាក់​ទៀត​ ឈ្មោះស៊ូ សេត ឯបក្ស​ពួក២​នាក់​ទៀត​​ឈ្មោះ​កយ ឌុល និងឈ្មោះវុធ បាន​រត់​គេច​ខ្លួន​បាត់​ ។

ក្នុង​ប្រតិ​បត្តិ​ការ​​ខាង​លើ​​នេះ ប៉ូលិសបាន​ដកហូតម៉ូតូហុងដា C125 ពណ៌ខ្មៅ ស៊េរី ២០០៩មួយ​គ្រឿង​ កាំភ្លើងខ្លីម៉ាក GLOCK១ ដើម​ និង​សម្ភារ​​មួយច​ំនួន​​ដូច​ជា ប្រដាប់​​​​​​​កាច់​
ក​​​ម៉ូ​តូ​​ជាដើម ៕