ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំផ្ទុះ​កម្ទេច​​​ផ្ទះ​ធ្វើ​អត្ត​ឃាត​ខ្លួន​ជា​មួយ​​កូន​ប្រុស​ទាំង​ពីរ

14 ឆ្នាំ មុន

បុរស​ម្នាក់នៅ​​រដ្ឋ Utah អាមេរិក បាន​បំផ្ទុះ​លំនៅ​ឋានរបស់ខ្លួន​ចោលនៅថ្ងៃ​​អាទិត្យ​ក្នុង​​​បំណង​​សម្លាប់​ខ្លួន​​និងកូនប្រុស​ពីរនាក់ ។ នេះបើ​តាម​​ព័ត៌មាន​​​​ពី​អាជ្ញាធរ ។ ផ្ទះ​របស់គាត់​នៅក្នុងទីក្រុង Graham ត្រូវផ្ទុះ ឆេះក្នុងអណ្តាត​ភ្លើងយ៉ាង​សន្ធោ​ស​ន្ធៅ​បន្ទាប់​ពី​ក្រុម​អ្នកបំរើសង្គម នាំក្មេងប្រុស​ទាំងពីរឈ្មោះ Charlie វ័យ៧ និង Braden វ័យ៥ឆ្នាំ ទៅលេង​ជា​​មួយឪពុក ។ លោក​Josh Powell កំពុងស្ថិត​ក្រោម​ការ​ស៊ើប​​អង្កេតលើករណី​បាត់ខ្លូនស្ត្រី​ជា​​ភរិយា​ឈ្មោះ​ Susan ពីលំនៅ​ឋានខែធ្នូ ឆ្នាំ២០០៩។

លោក​អះអាងថា នាងជា​ប្រ​ពន្ធ​​បាន​បាត់​ខ្លួន​​ភ្លាមៗ បន្ទាប់ពីបាន​ចេញទៅបោះ​ជំរំ​ជាមួយ​កូ​ន​ប្រុសទាំងពីរ។  ចៅក្រមក៏សម្រេច​ឲ្យកូនប្រុស​ទាំងពីរនោះ​រស់នៅជា​មួយ​ឪពុក​ម្តាយ​របស់​​នាង Suan Powell ហើយបុរស​​ជាឪពុកមាន​​សិទ្ធិយក​​កូន​ទៅ​វិញលុះត្រាត្រូវ​​​រ៉ូវ​​ប្រពន្ធ​​សិន ។ បុគ្គលិកបម្រើ​​​សង្គម​បាន​នាំ​​ក្មេង​ប្រុស​ទាំង​​ពីរ​ ទៅផ្ទះលោក​Powell នៅថ្ងៃសុក្រ ដើម្បីទៅ​​លេង​​ជា​មួយឪពុក​របស់ខ្លួន ហើយលោក​​Powell​ ក៏​នាំក្មេងចូល​តែមិនអនុញ្ញាត​ឲ្យនរណា​​ចូលឡើយ ។

បុគ្គលិកបម្រើ​​សង្គមបាន​ទូរស័ព្ទទៅ​កាន់​ប្រធាន​របស់ខ្លួនថា មាន​ធុំក្លិន​ហ្គាស់ ហើយបន្តិច ក្រោយមកផ្ទះ​ទាំងមូលក៏ផ្ទុះ​ឆេះ ។ អ្នកនាំាពាក្យ​របស់ប៉ូលិសសង្កាត់​ Pierece​និយាយថា លោក Powell បានផ្ញើសារមក​កាន់​ប៉ូលិស​ថា គាត់មានផែន​ការបំផ្ទុះ​​អត្ត​​ឃាត ។ ចំណែក​មេធាវីរបស់គាត់​និយាយថា គាត់ក៏ ទទួលបាន​សារនោះដែរ មុនពេល​នៃ​ហេតុ​ការណ៍ បំផ្ទុះលំនៅ​ឋាននោះ ៕​