ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រីម្នាក់នៅ​ខេត្ត Oita​ប្រទេស​​ជប៉ុន​​សារភាព ការពិត​លើរឿង​ក្តីបាត់​កូនស្រី

14 ឆ្នាំ មុន

ប៉ូលិសជប៉ុន​នៅថ្ងៃចន្ទ និយាយថា ពួកគេ​បានចាប់​ខ្លួនស្ត្រីម្នាក់ដែល​បោះបង់​សាកសព កូន​ស្រីរបស់​ខ្លួន បន្ទាប់ពីក្រុមប៉ូលិស​រកឃើញ​សព​​នៅក្នុងព្រៃក្បែរ​ផ្ទះក្នុងទីក្រុង Hijimachi​ខេត្ត Oita ។ ករណីនេះត្រូវ​បានគេផ្សព្វ​ផ្សាយ​ជាច្រើន​​លើក​កាល​ពីខែកញ្ញា ឆ្នាំ២០១១ ពេលស្ត្រី​ជា​ម្តាយ​​​ត្រូវ​គេ​ស្គាល់ឈ្មោះថា Yuko Emoto អះ​អាង​ថា កូនស្រីវ័យ​២ឆ្នាំរបស់ខ្លួន ឈ្មោះ​Kotone ត្រូវបានគេ​ចាប់ពង្រត់ចេញ​ពីក្នុង​រថយន្តនៅ​កន្លែងចតយាន​យន្តក្នុងផ្សារ​ទំនើប​មួយ ។ 

នាង ​Emoto ប្រាប់ប៉ូលិសថា នាង​បាន​ចេញ​​ពី​កូន​ស្រី ដែលឲ្យនៅ​អង្គុយ​កៅអី​ក្នុង​​រថ​យន្ត ជា​មួយ​នឹង​ការ​ដាក់ក្រវ៉ាត់សុវត្ថិ​ភាព​​ផង​ពេល​ដែល​គាត់​​ចូល​ផ្សារទំនើប Marushoku​ Kawasaki​ ។ នាង​បន្តថា នាងចូលផ្សារ​​តែ​៥​នាទីទេ ហើយ​ពេល​នាងត្រឡប់មក​វិញចូលក្នុង​​រថ​យន្ត​ ស្រាប់​តែ​មិន​​ឃើញ​កូន​ស្រី​រ​បស់​នាង​​ ។ ក្រុមប៉ូលិស​ក៏បានបើក​យុទ្ធនាការ​រុក​រកក្មេង​ស្រី ប៉ុន្តែនៅតែ​​គ្មាន​ពន្លឺ ។

ប៉ូលិស​និយាយថា ពួកគេបានសុំនាង​Emoto​​​ ឲ្យចូលខ្លួននៅប៉ុស្តិ៍​ប៉ូលិសដើម្បីសាក​​សួរ​​លើ​​ឧបទ្ទវ​ហេតុនៅថ្ងែ​អាទិត្យ។ នាពេលនោះ នាង​ជា​ម្តាយក៏បាន​សារភាពពី​ទោស​កំហុស​​ថា រឿង​ចាប់ពង្រាត់​កូនស្រីរបស់​នាងនោះគឺជារឿង​ភូ​ត​កុហស​ទេ តាមការពិតនាង​​បាន​យក​​សពកូន​​ស្រី​នាងទៅកប់​នៅ​លើភ្នំ ។ បន្ទាប់ពី​បញ្ចប់​​ការ​សាក​សួរ ​នាងក៏បាន​នាំ​​ប៉ូលិសទៅពិនិត្យ​ក្នុងព្រៃដែលមាន​ចម្ងាយ​ប្រហែល​៣គីឡួម៉ែត្រពីផ្ទះ​របស់នាង ហើយក្រុម​ប៉ូលិស​ក៏រកឃើញ​សព  ៕