ប៉ូលិសជប៉ុននិយាយថា ពួកគេបានចាប់ខ្លួនបុរសវ័យ៣៨ឆ្នាំម្នាក់ ដែលជាប់ចោទវាយឪពុករបស់ខ្លួនវ័យ៧៦ឆ្នាំរហូតស្លាប់ក្នុងទីក្រុង Takasaki ខេត្ត Gumma ។ ក្នុងអំឡុងប៉ូលិសសាកសួរ បុរសជាកូន ឈ្មោះRyoji Kurabayashi និយាយថា គាត់បាត់បង់ភាពម្ចាស់ការលើខ្លួនឯង ពេលកំពុងផ្លាស់ប្តូរខោទ្រនាប់នៅថ្ងៃទី២៩ មករា ។ គាត់និយាយថា ដោយសារឪពុករបស់គាត់បម្រះននៀលធ្វើឲ្យគាត់ផ្ទុះកំហឹង ។
តាមប៉ូលិស និយាយថា ឪពុករបស់លោកKurabayashi ត្រូវកូនវាយដោយដៃ និងទាត់ជាច្រើនជើងក្នុងពេលកើតរឿង ក៏បណ្តាលឱ្យឪពុកស្លាប់ទៅ ។ កូនប្រុសនោះក៏បានសារភាពរួចហើយដែរ ៕
ចែករំលែកព័តមាននេះ