ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈិនឡុងទទួលបាន​កាដូ​​យន្តហោះ​​​តម្លៃ​30​លានដុល្លារ​​ជាថ្នូរទៅនឹង​ការផ្សព្វផ្សាយ​ពាណិជ្ជ​កម្ម

14 ឆ្នាំ មុន

យោង​​​​ទៅតាម​​ប្រភពព័ត៌មាន​​​​ពីកាសែតអង់ គ្លេស​​​ដេលីម៉េល​​​ចេញ​ផ្សាយ​​​កាលពីថ្ងៃ​ចន្ទ ទី៦ កុម្ភៈ​​​​ ឆ្នាំ២០១២​បានឱ្យ​ដឹង​​​ថា ក្រុម​ហ៊ុន​ផលិត​​​​​យន្ត​ហោះ​​ Jet Embraer របស់​ប្រទេស​ប្រេ​ស៊ីល​​បាន​​ជួលតារាសម្តែង​​​ហុង​កុង​​​ដ៏ល្បី​ឈិន​ឡុង​ឱ្យ​ជួយ​ផ្សព្វផ្សាយ​​ផលិតផល​យន្ត​ហោះ​​​​​របស់ខ្លួន​ក្នុង​ទីផ្សារ​​​ទ្វីប​អាស៊ី ។ កិច្ច​ព្រម​ព្រៀង​​មួយ​ត្រូវ​បាន​ធ្វើឡើង​​តាម​រយៈ​ការ​​លក់​យន្ត​ហោះទំនើប​​​​មួយគ្រឿងបញ្ចុះ​តម្លៃ​​យ៉ាង​ទាបបំផុត​​​​ទៅឱ្យ​​លោក​​ឈិន ឡុង ។ ក្រុមហ៊ុន​ផលិត​​យន្តហោះ​ Embraer បានប្រគល់យន្តហោះ​​​ Legacy 650 ឱ្យ​​​ទៅ​​តារាសម្តែង​​ដែលកើត​ក្នុង​ទី​ក្រុង​ហុង​កុង​​កាល​ពីថ្ងៃ​សៅរ៍ ក្នុងទី​ក្រុង​​សាវប៊ូ​ឡូ ។

យន្តហោះ​នោះ​​​ត្រូវបាន​​លាបពណ៌​រូបទង់ជាតិ​​របស់​ប្រទេស​​ចិននៅ​​​​ត្រង់​កន្ទុយ និង​លាប​ពណ៌​រូប​នាគ​នៅ​តួ​យន្ត​ហោះ​ ។ ​​​លោក​ឈិន ឡុង​ ដែលជា​ឯកអគ្គ​​រដ្ឋទូត​​របស់ក្រុមហ៊ុន​​​​​ផលិត​​យន្ត​ហោះ​​ប្រេស៊ីល​នឹង​ទទួល​​​​ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម ដើម្បី​​ធ្វើឱ្យ​ក្រុម​ហ៊ុន​ទទួលបន្ទុក​​ទទួល​បានជោគជ័យ មិនត្រឹម​​​​​តែ​ទីផ្សារ​​​ក្នុង​​ប្រទេស​​​ចិនប៉ុណ្ណោះទេ ​តែ​សម្រាប់​ពិភព​លោក​​​​ទាំង​មូល​​​តែម្តង ។

​លោក Frederico Curado ប្រធាន​​ក្រុម​ហ៊ុន​បាន​និយាយថា ​​​៖ ​ក្រុមហ៊ុន​មានសង្ឃឹម​​យ៉ាង​មុត​មាំ​ចំពោះ​​តួនាទីរបស់​លោកឈិន​ឡុង​ថា ​​​នឹង​ជួយឱ្យ​ប្រជាពលរដ្ឋ​​​ទ្វីប​អាស៊ីយល់​កាន់តែ​ច្បាស់​​​ពីគុណ​ភាព​ផលិត​ផល​របស់ខ្លួន ។ បន្ទាប់​ពិធីចុះ​​ហត្ថលេខា​​រួច​រាល់​លោក​​ឈិន​ឡុង​​​​​បាននិយាយ​​​​​ថា៖ ​វា​គឺជា​​​កិត្តិយស​​ខ្លាំង​ណាស់​ដែល​​ខ្ញុំ​បាន​​​ក្លាយ​ទៅជា​​​សមាជិក​​អ្នក​ប្រើ​ប្រាស់​យ​ន្តហោះ​​​​របស់ក្រុម Embraer ។​​ លោកបាន​បន្ត​ទៀត​​​ថា ខ្ញុំ​​​ស្រឡាញ់​​យន្ត​ហោះ​​​ប្រភេទនេះ​​ណាស់ ​​ពីព្រោះ​វា​​ជា​ប្រភេទ​​យន្ត​ហោះ​​​ដ៏ទំនើប​មួយ ៕