ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូបង្វឹកក្លឹប Sevilla ត្រូវ​បាន​​បណ្តេញ​ចេញពី​តំណែង​បន្ទាប់​ពីបរាជ័យ​ក្នុងទឹកដី

14 ឆ្នាំ មុន

យោង​​​​​ទៅតាម​​ប្រភពព័ត៌មាន​​​​​ស៊ីន ហួ​​ចេញ​ផ្សាយ​កាលពី​ថ្ងៃចន្ទ ទី៦ ​កុម្ភៈ​​​ ឆ្នាំ​២០១២ ​បាន​ឱ្យ​ដឹង​​ថា ក្លឹប Sevilla បានសម្រេច​​បណ្តេញ​​​​គ្រូ​បង្វឹក​​​លោក Marcelino Garcia ចេញ​ពី​តំណែង​​​ បន្ទាប់ពីក្លឹបនេះ​ប្រកួត​​ចាញ់ Villarreal 2-1 ក្នុង​​​ផ្ទះ ហើយជាពិសេសទៅ​ទៀតនោះ ​​​គឺ​ក្លឹប​កំពុង​តែ​រអិល​​​​ធ្លាក់ពី​​តំបន់​លេង​​យូហ្វា​ខាប់​មក​ដល់លេខរៀង​ទី១១ក្នុង​តារាង ។ ​ក្រៅពី​ការ​ដឹកនាំ​​ក្លឹបមិនបានល្អ​​​លោក  Marcelino Gracia ក៏​​​ត្រូវ​បាន​ទទួល​រង​ការ​រិះ​គន់​​ខ្លាំងៗ​ផង​ដែរ ពី​​​មន្ត្រី​ក្លឹប និងអ្នក​គាំទ្រ​​មួយ​ចំនួន​ដោយរង​ការចោទប្រកាន់​​​ថា លោក​មិន​មាន​ការ​កែប្រែ​ប្រព័ន្ធ​​លេង បើ​ទោះ​ជា​ដឹង​ថា ប្រព័ន្ធ​​​នោះ​មិន​បានជោគជ័យ​​ក៏ដោយ លើស​ពី​នេះ​ទៀត​គឺ​លោកគ្មានទំនាក់ទំនង​​ល្អ​ជា​មួយ​កីឡាករ​។

​បន្ទាប់ពីបណ្តេញ​​​គ្រូបង្វឹក​​រូបនេះ​ចេញ​ ក្លឹប​​​​ Sevilla មិនទាន់​បាន​ប្រកាស​តែង​តាំងគ្រូបង្វឹក​​​ថ្មី​​​មក​ជំនួស​​​តំណែង​នេះនៅឡើយទេ ​តែ​លោក​ Michel Gonzaloz អតីត​​គ្រូបង្វឹក​ក្លឹប Getafe ប្រហែល​ជា​​អាច​ចូលមក​អង្គុយ​​កៅអី​នេះ ។ ជាការកត់សម្គាល់​​លោក Marcelino គឺ​ជា​​​គ្រូបង្វឹក​​ទី៨ហើយដែល​ត្រូវបានបណ្តេញ​​​ចេញ​ពី​ក្លឹប​បាល់ទាត់​ក្របខណ្ឌ​​​អេស្ប៉ាញ​​ព្រីមេរ៉ា​លីហ្គា​​គិតមកដល់ជុំទី២១​នេះ ហើយអាចនឹង​មាន​​ការ​​ដេញ​គ្រូបង្វឹក​មួយចំនួន​ទៀតជា​បន្ត​បន្ទាប់​​​រហូត​ទៅ​ដល់​ចប់រដូវកាល ៕