យោងតាមប្រភពពីគេហទំព័រសិល្បៈចិន ចេញផ្សាយថ្ងៃទី៤ ខែកុម្ភៈ ឱ្យដឹងថា លោក Edison Chen តារាភាពយន្ត និងចម្រៀងល្បីឈ្មោះ ហើយក៏ជាតារាម្នាក់ធ្លាប់មានរឿងអាស្រូវផ្លូវភេទជាមួយតារាស្រីវ័យក្មេងជាច្រើនលើកច្រើនសានោះ កាលពីថ្ងៃទី៥ កុម្ភៈ លោកបានទៅចូលរួមជួយកិច្ចការសប្បុរសធម៌សង្គមផ្នែកខាងកីឡាម៉ារ៉ាតុង នៅទីក្រុងហុងកុង ។
លោក Edison Chen បាននិយាយថា នៅថ្ងៃអនាគត លោកចង់ធ្វើការងារផ្នែកសប្បុរសធម៌ឱ្យបានច្រើនតាមដែលលោកអាចធ្វើបាន ។ លោកបន្តថា ក្រោយពេលលោកចូលរួមរត់ម៉ារ៉ាតុងអស់រយៈពេលជាង៤ខែ ដោយរត់១សប្តាហ៍ពីរឬបីដងមក លោកមានអារម្មណ៍ស្រស់ស្រាយ ហើយលោកសង្ឃឹមយ៉ាងមុតមាំថា ក្នុងព្រឹត្តិការណ៍រត់ម៉ារ៉ាតុងនេះ លោកនឹងស្វែងរកសប្បុរជនជួយឧបត្ថម្ភប្រាក់ឱ្យបាន១,៥លានដុល្លារហុងកុង ។ជាចុងក្រោយលោកសង្ឃឹមថា ថ្ងៃអនាគតនឹងចូលរួមក្នុងព្រឹត្តិការណ៍សប្បុរសធម៌ឱ្យបានច្រើន ដើម្បីជួយសង្គមជាតិ។
លោក Edison Chen កើតនៅថ្ងៃទី៧ តុលា ឆ្នាំ១៩៨០ នៅទីក្រុងVancouver ប្រទេសកាណាដា ។ ក្នុងវិស័យសិល្បៈ លោកមានអាជីពជាតារាភាពយន្ត , ជាតារាបង្ហាញម៉ូដ, ជាតារាចម្រៀង, ជាតារាម៉ូដែល និងជាអ្នកច្នៃម៉ូដសម្លៀកបំពាក់ផងដែរ ៕
ចែករំលែកព័តមាននេះ