ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដង្ហែក្បួន​​​អវយវៈភេទ​បុរស​-​ស្ត្រី​​​នៅជប៉ុន​

14 ឆ្នាំ មុន

​ជន​ជាតិ​ជប៉ុន​​ជាច្រើន​សែននាក់ ​​បាន​ចូល​រួម​ក្នុង​​ពិធី​​ដង្ហែ​​ក្បួន​​​អវយវៈ​​ភេទ​​បុរស-​​ស្ត្រី​​​នៅ​​ទូទាំង​​ប្រទេស​​ និង​រៀបចំ​​យ៉ាង​​​ធំ​នៅ​ឯរោង​អ្នក​តា​ «ថាកាតា» ក្នុង​ទីក្រុង​​ហ្គោម៉ាគី ​ដោយ​មាន​​សែង​​ឈើ​​ចម្លាក់​​អវយវៈ​​ភេទ​បុរស​​ប្រវែង​​​​ពី​២-៦,៥​ហ៊្វូត ​​(​ប្រហែល​​ពី​០,៦​​-​១,៩៥​ម៉ែត្រ ) បន្ទាប់​មក​​​​ក៏​ដង្ហែ​អវយវៈ​​​ភេទស្រី​​​នៅ​​​​​ពេល​​រសៀល ។ ក្រៅពីនេះ​ ក្នុង​ពិធីខាងលើ​ក៏​មាន​​​លក់​​អាហារ​​ និង​​វត្ថុ​​អនុស្សាវរីយ៍​​មាន​រូបរាង​​​ដូច​​​អវយវៈ​​​ភេទ​​​សម្រាប់​​​ជ្រើសរើស​ដូចជា​​ទៀន និង​វត្ថុ​ចម្លាក់​ជា​អវយវៈ​​​​ភេទ​គួរ​ឱ្យ​​ពេញ​​និយម​​​ជាច្រើន​​ទៀត ។​

​របាយ​ការណ៍​​បញ្ជាក់​ថា  ​ពិធី​​ដង្ហែ​​អវយវៈ​ ភេទ​បុរស-​ស្ត្រី​​​នៅ​​ជប៉ុន​នេះ គឺជាលក្ខណៈ​ប្រពៃណីតាំង​ពី​​បុរាណ​​មក​ ហើយបច្ចុប្បន្ន​​មាន​​​អត្ថន័យ​​​​ប្រៀប​ដូចទៅនឹង​​​ការ​​បួងសួង​​​ដល់​ប្រជាជន​ជប៉ុន​​​ឱ្យ​មាន​បុត្រ​កាន់​​តែ​​ច្រើន​​ ខណៈ​ពេល​​ប្រទេស​កំពុង​​ស្ថិត​នៅ​​ក្នុង​វិបត្តិ​​កង្វះ​ប្រជា​ជន ។  ការ​ដង្ហែ​អវយវៈ​​ភេទ​ស្រី​ ក៏​ចាត់​​ទុក​ថា​ជា​​ការ​បួង​សួង​​ដល់​វត្ថុ​​ស័ក្តិសិទ្ធិ​​​នៃការ​​​​សម្បូរ​​​ធនធាន​​ម្ហូប​អាហារ​​ ហើយ​​ឪពុក​ម្តាយ​​​ក៏​​មាន​ការ​​តុបតែង​​កាយដ៏ពិសេស​​ រួមទាំង​​ធ្វើ​​​​​​ការបួង​សួង​​សុំ​អ្នក​ស្នង​បន្ត​ពូជ​ពង្ស​ ព្រមទាំង​​​ទទួល​ទាន​​​គ្រឿង​​ស្រវឹង​​​  ផ្សេងៗ​ផង​ដែរ ។

អ្នក​ជំនាញ​​​ជនជាតិ​ជប៉ុន​​​បញ្ជាក់​ថា ពិធី​​ដង្ហែ​​ក្បួន​​ខាងលើ​​មាន​ប្រភព​​ដើម​​​ពី​​ជំនឿ​​​​​តាំងពីបុរាណ​​របស់​ជប៉ុន​​ទាក់​ទង​នឹងការ​​រីក​​ធំធាត់​​ និង​ការ​​អភិវឌ្ឍ​លើ​វត្ថុនានា​នៅ​​លើ​ពិភព​​លោក​ ហើយ​ពិធី​​នេះ​​តែង​​តែ​​រៀប​ចំ​​ឡើង​នៅ​​ដើម​​ខែកុម្ភៈ ជា​រៀងរាល់​​ឆ្នាំ ៕