ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​FIFA នឹង​ប្រគល់​សិទ្ធិ​ដល់​សមាគម​បាល់​ទាត់​អេហ្ស៊ី​ប​ចូល​​កាន់​តំណែង​ជា​ថ្មី

14 ឆ្នាំ មុន

លោក​សេប ប្ល៊េត​ធ័រ ប្រធាន​សហព័ន្ធ​បាល់​ទាត់​អន្តរ​ជាតិ (FIFA) ប្រ​កាស​ថា នឹង​ប្រើ​អំ​ណាច​របស់​ខ្លួន​ប្រគល់​សិទ្ធិ​ដល់​សមា​គម​បាល់​ទាត់​អេហ្ស៊ី​ប (EFA) ក្រោយ​ពី​រដ្ឋា​ភិបាល​ប្រទេស​នេះ​​បញ្ជា​ឱ្យ​ឈប់​បំ​ពេញ​តួនាទី​ដោយ​ផ្តល់​ពី​ហេតុ​ផល​ ដើម្បី​ទទួល​ខុស​ត្រូវ​លើ​ហេតុ​ការណ៍​ចលាចល​ដែល​បណ្តាល​ឱ្យ​មាន​អ្នក​ស្លាប់​រហូត​ដល់​៧៤នាក់​ ។ ប្រធាន​ FIFA បាន​បញ្ជាក់​ថា«ទិន្នន័យ​ដែល​ទទួល​បាន​បញ្ជាក់​ពី​ចំនួន​អ្នក​ស្លាប់​​រហូត​ដល់​៧៤​នាក់​ហើយ​យើង​ក៏​បាន​ទទួល​ការ​បញ្ជាក់​ក្នុង​ន័យ​ស្រដៀងគ្នាថា រដ្ឋា​ភិបាល​អេហ្ស៊ីប​បាន​ជ្រៀត​ជ្រែក​ដោយ​ផ្ទាល់​ក្នុង​ការ​ប្រកាស​រំ​សាយ​សមា​គម​បាល់​ទាត់​ EFA ។

លោក​សេប ប្ល៊េតធ័រ ថ្លែង​ថា យើង​នឹង​ចូល​ចាត់​ចែង​​លើ​រឿង​នេះ ចាប់​ពី​ថ្ងៃ​ទី​៦ កុម្ភៈ ដូច្នេះ​សមាគម​បាល់ទាត់​អេហ្ស៊ី​ប​ នឹង​មាន​សិទ្ធិ​ចូល​កាន់​តួនាទី​ជា​ថ្មី ព្រោះ​ពួក​គេ​ជា​អង្គ​ការ​ទទួល​ខុស​ត្រូវ​លើការ​រៀប​ចំ​ប្រកួត​ និង​ត្រូវ​ដំណើរ​ការ​បន្ត ។ គួរ​បញ្ជាក់​ថា លោក​សេប ប្លេ៊​តធ័រ ធ្លាប់​មាន​ចំណាត់​ការ​លើ​ប្រទេស​​ដែល​រដ្ឋា​ភិបាល​ចូល​ជ្រៀត​ជ្រែក​ក្នុង​មជ្ឈ​ដ្ឋាន​បាល់​ទាត់​រួច​​មក​ហើយ​ដោយ​នៅ​ក្នុង​ឆ្នាំ​២០០៨​ លោក​សេប​ ប្ល៊េតធ័រ បាន​កាត់​ផ្តាច់​សិទ្ធិ​ប្រទេស​ប៉េរូ មិន​ឱ្យ​មាន​ចំណែក​ចូល​រួម​​ក្នុង​ការ​ប្រកួត​បាល់​ទាត់​ ក្រោយ​ពី​រដ្ឋា​ភិបាល​ប្រកាស​ឱ្យ​បោះ​ឆ្នោត​លើ​តួនាទី​ លោក​ម៉ានូអេល​ ប៊័រ​ហ្គា​ ជា​ប្រធាន​សហព័ន្ធ​បាល់​ទាត់​ គឺ​ជា​រឿង​ខុសច្បាប់ ព្រោះ​ជា​ករណី​ពុក​រលួយ​ ៕



 ​