ជនជាតិរុស្ស៊ីជាច្រើនម៉ឺននាក់បានចេញដើរជាក្បួនក្រោមអាកាសធាតុដ៏ត្រជាក់ក្នុងសីតុណ្ហភាពដក១៧អង្សាសេ (-17ºC) កណ្តាលក្រុងមូស្គូ ដើម្បីទាមទារឱ្យលោកវ៉្លាឌីមៀរ ពូទីន នាយករដ្ឋមន្ត្រីរុស្ស៊ី យល់ព្រមដកខ្លួនចេញពីការបោះឆ្នោតប្រធានាធិបតីក្នុងខែមីនា ខាងមុខ ខណៈដែលលោកពូទីន មានបំណងចង់វិលត្រឡប់ទៅកាន់តំណែងប្រធានាធិបតីជាថ្មី។
ស្ថានការណ៍ខាងលើចាត់ទុកថា ជាទឹកចិត្តដ៏ពុះកញ្ជ្រោលរបស់ប្រជាជនរុស្ស៊ី ដែលសុខចិត្តពុះពារប្រឈមនឹងអាកាសធាតុដ៏ត្រជាក់ ដើម្បីបណ្តាញមេដឹកនាំរបស់ខ្លួនចេញពីតំណែង៕
ចែករំលែកព័តមាននេះ