ស្ត្រីជនជាតិអាមេរិកចំនួន២នាក់ ដែលត្រូវខ្មាន់កាំភ្លើងក្នុងតំបន់ឈូងសមុទ្រស៊ីណាយ របស់អេហ្ស៊ីបចាប់ខ្លួនកាលពីថ្ងៃទី៣ កុម្ភៈ កន្លងមក បានទទួលការដោះលែង ។ ស្ត្រីខាងលើបញ្ជាក់ថា ជនល្មើសដែលចាប់ខ្លួនបានថែទាំពួកនាងយ៉ាងដិតដល់ប្រៀបដូចជាញាតិមិត្ត ។ ក្រុមស្ត្រីដែលរួចផុតពីគ្រោះថ្នាក់នោះមានជំនឿថា ជនល្មើសធ្វើបែបនេះព្រោះចង់ឱ្យរដ្ឋាភិបាលដោះលែងបងប្អូនរបស់ពួកគេដែលត្រូវឃុំខ្លួន ៕
ចែករំលែកព័តមាននេះ