រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី៦ កុម្ភៈ នៅសាលប្រជុំថ្មីស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញ លោកឧត្តមសេនីយ៍ត្រីទូច ណារ៉ុថ ស្នងការ និងស្នងការរងទាំងអស់បានធ្វើពិធីជួបជុំសំណេះសំណាលជាមួយមន្ត្រីនគរបាលថ្មីចំនួន៤១៧នាក់ ដែលទើបនឹងចប់វគ្គសិក្សា ហើយត្រូវចូលបម្រើការងារជាមន្ត្រីនគរបាលយុត្តិធម៌ រាជធានីភ្នំពេញ និងខណ្ឌទាំង៩ ។
ពិធីសំណេះសំណាលនោះ លោកឧត្តមសេនីយ៍ស្នងការបានសង្កត់ធ្ងន់យ៉ាងខ្លាំងទៅលើផែនការភូមិ-ឃុំសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ដើម្បីយកចិត្តទុកដាក់ឱ្យបាន និងមានប្រសិទ្ធភាព។ មន្ត្រីនគរបាលត្រូវប្រកាន់ជំហរថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈសង្គម ការងារប្រជាពលរដ្ឋប្រកបទៅដោយគុណធម៌ សីលធម៌ខ្ពស់។ប្រុងប្រយ័ត្នរាល់កិច្ចការងារណាពាក់ព័ន្ធទៅនឹងច្បាប់ប្រឆាំង និងអំពើពុករលួយ ព្រោះវាជារឿងគ្រោះថ្នាក់បំផុត ។
មន្ត្រីនគរបាលជាតិទាំងអស់ដែលបានក្លាយខ្លួនទៅជាមន្ត្រីនគរបាលយុត្តិធម៌ត្រូវបានគោរព ស្រឡាញ់យុត្តិធម៌មិនធ្វើអ្វីឱ្យប៉ះពាល់ដល់ប្រយោជន៍សាធារណៈ ឬធ្វើឱ្យប្រជាពលរដ្ឋមានការស្អប់ខ្ពើម ក្នុងនោះខ្លួនជាមន្ត្រីយុត្តិធម៌នេះ។
និយាយឱ្យចំទៅលោកស្នងការបានលើកឡើងចំណុចល្អសំខាន់ៗបំផុតសម្រាប់ផ្តល់អនុសាសន៍ដល់មន្ត្រីនគរបាលថ្មីចែសប្រមាណ៤១៧នាក់ ដែលនឹងត្រូវរៀបចំដាក់បញ្ចូលទៅតាមបណ្តាខណ្ឌទាំង៩ក្នុងរាជធានីភ្នំពេញនេះ ដែលពិធីសំណេះសំណាលប្រព្រឹត្តទៅអស់រយៈពេលជាច្រើនម៉ោង ៕



ចែករំលែកព័តមាននេះ