ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​​បញ្ច្រាសទិសទៅ​បុក​គេ​របួសធ្ងន់​​ខ្លួន​​ឯង​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​បាន​រង​របួស​ត្រង់​ក្បាលធ្ងន់ធ្ងរ​ ហើយ​ត្រូវ​បាន​រថយន្ត​សាមុយ​ដឹក​ទៅសង្គ្រោះ និង​ព្យា​បាល​​ភ្លាមៗ​​​នៅ​គ្លីនិក​ឯកជន​មួយ ក្រោយ​ពី​យុវជន​នេះ​បើក​ម៉ូតូ​បញ្ច្រាសទិស​​ ហើយ​ទៅ​បុក​ម៉ូតូ​​ដូច​​គ្នា​ដែល​​កំពុង​ធ្វើ​ដំណើរ​​ពេញទំហឹង​ កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​​ថ្ងៃទី​៦ កុម្ភៈ ឆ្នាំ​២០១២ ​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ១៨២ សង្កាត់​ទឹក​ល្អក់ទី២ ​ខណ្ឌទួល​គោក ​។

ប្រភពព័ត៌​មាន​នៅ​កន្លែងកើតហេតុ​​បាន​ឱ្យ​ដឹងថា ​មុន​ពេល​កើតហេតុ​​គេឃើញយុវជន​រង​គ្រោះ​​ខាង​លើ​​ជិះ​ម៉ូតូ​ម៉ាក​គុប​ជ្រុង​៩០ ពណ៌​ទឹក​ប៊ិច ​​តាម​បណ្តោយ​ផ្លូវ​​លេខ​១៨២ ​ពីជើងទៅ​ត្បូង ​បញ្ច្រាសទិស​ ហើយ​ល្បឿន​លឿន​​​ផង ​ក៏​ជ្រុល​ទៅ​បុក​ម៉ុតូ​ហុង​ដាឌ្រីមសេ១២៥ ពណ៌ខ្មៅ បើក​បរ​ដោយ​​យុវជន​ម្នាក់​ ពេញទំហឹង​​ចំពី​មុខ​​បណ្តាល​ឱ្យ​យុវជន​បើក​ម៉ូតូ​​​គុប​ដួល​​បោក​ក្បាល​​នៅ​នឹង​ថ្នល់​រង​របួស​ធ្ងន់ ។ ចំណែក​​​ឯ​យុវជន​​ជិះ​ម៉ូតូ​ហុង​ដា C125 ​មិនរងគ្រោះថ្នាក់​ធ្ងន់​ធ្ងរ​នោះ​ទេ គ្រាន់តែ​​របួស​បន្តិច​បន្តួច​​តែប៉ុណ្ណោះ។

ក្រោយ​​កើត​ហេតុ​នគរបាល​​ចរាចរ​ខណ្ឌ​ទួលគោក ​បាន​ចុះមក​​វាស់​វែង​រួច​យក​​ម៉ូតូ​ទាំងពីរ​​គ្រឿង​ទៅរក្សាទុក​នៅអធិការ​ដ្ឋាន​ខណ្ឌ​​ទួល​គោក រង់ចាំការ​ដោះ​ស្រាយ​​​តាម​​នីតិវិធី ៕