ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាមរី​​បែក​កង់​ពន្លះ​រ៉ឺម៉ក​​ដឹក​អេត​ចាយ​​ធ្លាក់​ស្នាម​ភ្លោះ​​ទាំងអស់​គ្នា

14 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ​កាមរី​មួយ​គ្រឿង​​​​បែក​កង់​​ក្រោយ​បាន​រេ​ចង្កូត​ទៅ​បុក​រ៉ឺម៉ក​​ដឹក​អេត​ចាយ​​ធ្លាក់​ស្នាម​ភ្លោះ​​ទាំង​អស់​​គ្នា​ កាល​ពីវេលា​ម៉ោង​១២​ថ្ងៃ​ត្រង់ ​ថ្ងៃទី​៦ កុម្ភៈ ​២០១២ ​លើ​ដង​​ផ្លូវ​ជាតិ​លេខ​៥ ​ស្ថិត​ក្នុង​ភូមិ​សូរិយា​ថ្មី ឃុំ​កូប ស្រុក​អូរជ្រៅ ធ្វើ​ឱ្យ​អ្នក​ជិះ​ក្នុង​រថយន្ត​៥​ទៅ​៦​នាក់​ព្រលឹង​ចុង​សក់​ ឯ​អ្នក​បើក​បរ​ម៉ូតូ​​សណ្តោង​រ៉ឺម៉ក​​របួស​ស្រាល ។

តាម​ប្រភព​​ពី​កន្លែង​កើតហេតុ​​បាន​ប្រាប់​​ឱ្យ​ដឹង​ថា មុន​​ពេល​កើត​​ហេតុ​​គេឃើញ​រថយន្ត​​​កាមរី​​ស៊េរី​ឆ្នាំ១៩៩១ ចង្កូត​ស្តាំ​​ ពណ៌​ស្លាប​ក្អែក និង​ម៉ូតូ​សណ្តោង​​រ៉ឺម៉​ក​ដឹក​អេត​​ចាយ បើក​​បរ​ស្រប​​ទិស​​គ្នា​ពី​លិច​ទៅ​កើត ។​ លុះ​មកដល់​ចំណុច​កើត​ហេតុ ស្រាប់តែ​រថយន្ត​​បែក​កង់​​ក្រោយ​​ផ្នែក​​ខា​ង​ស្តាំ​​ ខណៈ​ល្បឿន​​​កំពុង​លឿន​ក៏​​រេ​ចង្កូត​​​គ្រ​វី​ពេញ​ថ្នល់​​​បុក​​​រ៉ឺម៉ក​​​​​​​​ដឹក​អេត​ចាយធ្លាក់​ស្នាម​ភ្លោះ​​ទាំង​​២​​តែ​ម្តង ។

ក្រោ​យ​កើត​ហេតុ​អ្នក​បើក​បរ​​រថ​យន្ត​​​​បង្ក​មិន​បាន​ប្រាប់​អត្ត​សញ្ញាណ​​ទេ ប៉ុន្តែ​​​​ប្រាប់​ថា​​រថ​យន្ត​ខ្លួន​ដឹក​​អ្នក​​ជិះ​​ពី​ស្រុក​ម៉ាឡៃ​ទៅ​​​ទី​រួម​ខេត្ត​​បន្ទាយ​មាន​ជ័យ​​​​ ។​ ដោយ​ឡែក​​​បុរស​ចំណាស់​​​​ម្ចាស់​ម៉ូតូ​​​សណ្តោង​​រ៉ឺ​ម៉ក​​ដឹក​​​អេត​ចាយ​​ឈ្មោះ​​​ប៊ូ ​បឿន​ អាយុ​​៥០​ឆ្នាំ ​​មាន​ទី​លំ​នៅ​​ក្នុង​ភូមិ​​​គាប សង្កាត់​​ទឹក​ថ្លា ក្រុង​សេ​រី​សោ​ភណ្ឌ​​ ៕