ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​ដំឡូង​​មី ខូច​លើ​ស្ពាន​ ស្ទះ​ចរាចរណ៍​ជិត​៤​ម៉ោង​

14 ឆ្នាំ មុន

ខេត្ត​ក្រចេះ ៖ ការកកស្ទះចរាចរណ៍​បាន​កើត​ឡើងជិត៤ម៉ោងតាមកំណាត់ផ្លូវ​ជាតិ​លេខ​៧៣ នៅលើស្ពានដែកបាឡេព្រែកឆ្លូង ក្នុង​ឃុំ​ឆ្លូង ស្រុកឆ្លូង កាលពីព្រឹកថ្ងៃទី៦ កុម្ភៈ បង្ក​ឡើង​ដោយ​រថយន្ត​ធុនធំដឹក​ដំឡូង​មីពេញប្រៀប​ខូច​សំកាំងនៅលើស្ពាន។

រថយន្តដឹកដំឡូងមីដែលខូច​លើស្ពាន​បង្ក​ឱ្យ​ស្ទះចរាចរណ៍នេះម៉ាក​ហ៊ីយ៉ាន់​ដាយ ពណ៌ស ចំណុះ​៥តោនមានដឹកដំឡូងមីស្ងួត​ពេញ​ប្រៀប​បើកបរដោយឈ្មោះ​ញ៉ូវ គឹមអ៊ី អាយុ៣៩ឆ្នាំ មានទីលំនៅខេត្តក្រចេះ ។ ​មូលហេតុ​បណ្តាល​មក​ពី​រថយន្តនេះ ខូចកាឡេ​ទៅមុខ និង​ថយ​ក្រោយ​​មិនរួច​នៅទើរពាក់កណ្តាលស្ពាន​តែម្តង។

មន្រ្តីនគរបាលចរាចរចណ៍ជើងគោកខេត្ត ដឹកនាំ ដោយលោកវរសេនីយ៍ឯក ហន ប៉ូច ស្នង​ការរងទទួល​បន្ទុក​សណ្តាប់ធ្នាប់បានចុះទៅដល់​កន្លែងកកស្ទះ ដើម្បីបញ្ជាចរាចរណ៍កុំឱ្យ​​កក​ស្ទះ​​ទៀត ។ ឯ​រថយន្ត​ខាង​លើ​ត្រូវគេ​ស្ទូច​ទៅ​ដាក់​ចិញ្ចើម​ផ្លូវ៕