ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សន្និ​បាត​​គណៈ​កម្មាធិការ​គណ​បក្ស​ប្រជា​ជន​​កម្ពុជា ឃុំ​ក្រាំង​​ម្កាក់ បោះ​ឆ្នោត​ជ្រើស​រើស​បេក្ខ​​ភាព​សមាជិក​ក្រុម​​ប្រឹក្សា​ឃុំ​អាណត្តិ​ទី៣

14 ឆ្នាំ មុន

ខេត្តកណ្តាល ៖ គណៈកម្មាធិការប្រជា​ជន​កម្ពុជា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល បានរៀប​ចំ​សន្និបាតប្រចាំឆ្នាំរបស់​ខ្លួន នាព្រឹកថ្ងៃទី៤ កុម្ភៈ នៅទីស្នាក់ការគណបក្ស​ប្រជា​ជនកម្ពុជា​ដោយ​មាន​​ការ​ចូលរួមពី លោក​​រស់ វណ្ណា ទីប្រឹក្សា​ផ្ទាល់​សម្តេចអគ្គមហា​ធម្មពោធិសាល ជា ស៊ីម, អនុប្រធានទី១ គណៈ​អចិ​ន្ត្រៃយ៍គណៈពង្រឹង​មូលដ្ឋានស្រុកអង្គស្នួល និងជាប្រធានក្រុមការ​ងារ​ថ្នាក់កណ្តាលចុះជួយ​មូលដ្ឋានឃុំចំនួន២គឺឃុំ​បែកចាន និងឃុំក្រាំង​ម្កាក់,  លោក​អ៊ូ សំអួន អនុ​ប្រធានគណៈ​កម្មាធិ​ការ​បក្សខេត្ត និងលោក​ឆាយ ត្រលន់ អនុ​ប្រធាន​ក្រុមការងារ ព្រមទាំង​លោក លោកស្រី​ជា​ក្រុមការងារចុះជួយមូលដ្ឋាន​ថ្នាក់កណ្តាល និង​ថ្នាក់ខេត្ត ស្រុក និងសមាជិក​បក្សមកពី​បណ្តាភូមិទាំង១៥ក្នុងឃុំប្រមាណ​ជិត​៥០០​នាក់។

អង្គសន្និបាតបានដំណើរការរយៈពេល​១​ព្រឹក ដោយតាមដានស្តាប់នូវខ្លឹមសារ​ព្រាង​របាយ​ការណ៍បូកសរុបវាយតម្លៃលទ្ធផលនៃ​ការ​អនុវត្តគោលនយោបាយរបស់បក្ស​សម្រាប់ការ​អភិវឌ្ឍន៍ឃុំ​ឆ្នាំ២០០៧ដល់ឆ្នាំ​២០១២ និង​ទិស​ដៅអនុវត្តន៍បន្តពីឆ្នាំ​២០១២ ដល់ឆ្នាំ២០១៧។ ជាមួយគ្នានេះដែរ ដំណើរការនៃអង្គសន្និបាតក៏​មានធ្វើបទអន្តរា​គមន៍ពីសំណាក់តំណាង​ចលនា​យុវជន តំណាង​ចលនាស្រ្តី, តំណាងប្រជាការ​ពារ និងតំណាង​ចលនា​និវត្តន៍ជន និងមនុស្ស​ចាស់, តំណាង​សមា​ជិកបក្សភូមិ និងតំណាង​ក្រុមបក្ស​ដែលតំណាង​ទាំង​អស់យល់ព្រម និង​ឯក​ភាពទៅ​តាម​របាយការណ៍​បូកសរុបវាយ​តម្លៃ​លទ្ធ​ផល​នៃ​ការ​អនុ​វត្ត​គោល​​នយោ​បាយ​របស់បក្សរយៈ​ពេល​កន្លងទៅ និង​ខ្លឹម​សារ​ព្រាងកម្មវិធីនយោ​បាយ​របស់បក្ស​សម្រាប់ការ​អភិវឌ្ឍន៍ឃុំបន្តពី​ឆ្នាំ២០១២​ដល់ឆ្នាំ២០១៧។

ក្នុង​ឱកាស​នោះ​ដែរ គណៈ​អធិបតី​ក៏​បាន​ចែក​ជូន​អំណោយ​​អនុ​ស្សាវរីយ៍​ដល់​សមា​ជិក​បក្ស​ដែល​បាន​​ចូល​រួម​​ជិត​៥០០​នាក់ ​ក្នុង​ម្នាក់ៗ​អាវ​១ មួក​១ និង​សារុង​១​ផង​ដែរ៕