ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ុនប៉ង​​​បន្លំ​យក​ម៉ូតូ​ថ្មី​​នៅ​កន្លែង​​​​ផ្ញើ​​​​ត្រូវអស់​លក្ខណ៍​​ចាប់​បាន​​2នាក់​

14 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង​​​​​ ៖ ​ប៉ូលិស​ក្រុង​​​កំពង់ឆ្នាំ​ង​​បាន​ចាប់ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​​​​​២នាក់ ដោយ​​ចោទប្រកាន់​​​ពីបទ​មាន​​បំណង​​​លួច​យក​ម៉ូតូ​​ពី​កន្លែង​​​​ផ្ញើ​​នៅ​ក្នុង​ពិធីប្រគំ​តន្ត្រី​​មួយដែល​បាន​​​​ប្រារព្ធធ្វើ​ឡើង​កាលពី​យប់ថ្ងៃទី​​​​៤ កុម្ភៈ នៅ​​​​​ពហុកីឡដ្ឋាន​​​​ចាស់ ស្ថិតក្នុង​​ភូមិធម្ម​​​យុត្ត ​សង្កាត់​ប្អេរ​ ក្រុង​កំពង់ឆ្នាំង​។​ ជនសង្ស័យ​​​ទាំង​ពីរ​​​នាក់​​​​ ​នេះ​ម្នាក់​ឈ្មោះ​​​ចាន់ ​ដារ៉ា ​អាយុ​​​៣២​ឆ្នាំ ​និង​ម្នាក់​ទៀត​​ឈ្មោះ​​អូក ​ម៉ាប់ អាយុ​​​១៩ឆ្នាំ ​​ទាំង​ពីរនាក​់​មានទីលំនៅ​​ក្នុងសង្កាត់​​​​គីឡូ​ម៉ែត្រ​​លេខ​​៦ ​ខណ្ឌ​ឫស្សីកែវ រាជធានីភ្នំពេញ ។

បើ​តាម​លោកហ៊ុល ​វាសនា ​អធិការ​​រង​ប៉ូលិស​ក្រុង​​​កំពង់ឆ្នាំង​​​ឱ្យដឹង​​ថា ​មូល​ហេតុ​ដែល​សមត្ថកិច្ច​ចាប់​ជនសង្ស័យ​មកធ្វើ​​​​សកម្មភាព​បន្លំ​យក​​​​ម៉ូតូ​​​ថ្មី​តាម​​​កន្លែង​​​​​ផ្ញើ​ម៉ូតូ​នេះ​​បាន ​គឺ​ដំបូង​ឡើយ​​គេ​សង្ស័យ​​លើម៉ូតូ​មួយគ្រឿង​ម៉ា​ក​អាយ​ខន ​ព្រោះ​​​នៅ​​យប់នោះ​​មានជនដៃ​ដល់​ម្នាក់​ជិះ​ម៉ូតូ​​​ម៉ាកអាយ​ខន ទៅ​​កាប់​ជនរងគ្រោះ​ បណ្តាល​ឱ្យ​​រង​របួស​ធ្ងន់ ​​​ហើយប៉ូលិស​​​ក៏ពួន​​ស្ទាក់​ចាប់​ម៉ូតូ​​គួរ​​ឱ្យ​សង្ស័យ។​​ លុះ​​​​​ពេលចាប់​​​បាន​មិនពាក់​ព័ន្ធ​​​​នឹង​​រឿង​​កាប់​ចាក់ទេ ​​តែយើង​ឆែកឃើញ​​​មាន​ប័ណ្ណ​ផ្ញើ​ម៉ូតូ និង​ប៊ិច​ហ្វឺត​​ ព្រមទាំង​​​របស់​មួយ​ចំនួន​ទៀត​​គួរ​សង្ស័យ​ ក៏ដកហូត​​​នាំ​មក​កាន់​អធិការ​​​ដ្ឋាន​​ដោយ​ដកហូត​​​ទូរស័ព្ទ​​១គ្រឿងផង​។ ​បន្ទាប់ពី​​​​ចាប់​មនុស្ស​ និង​ដកហូត​​​​សម្ភារ​គួរ​សង្ស័យ​​​មក ក៏មាន​បក្សពួក​​​ម្នាក់ទៀត​​​​​ទូរស័ព្ទ​​​​មក​កាន់​​ទូរស័ព្ទដែល​ប៉ូលិស​​ដកហូត​​​ហើយ​ក៏​បាន​បញ្ឆោត​​​ឱ្យមក​​ជួប និង​ចាប់​បាន​​​​ម្នាក់​​ទៀត ។

ក្រោយ​​​​​ការ​ចាប់​​ឃាត់ ប៉ូលិស​​ដក​ហូត​​បាន​ម៉ូតូ​​​ចាស់​ៗ​២គ្រឿង គឺ​សង់​កូរ៉េ​មួយគ្រឿង  និង​​​​អាយខ​ន​មួយគ្រឿង ​​ក្រៅពីនេះ​​​​វត្ថុ​តាង​​​មាន​ប័ណ្ណ​ផ្ញើម៉ូតូ​​​​១ដុំ ហ្វឺត​​សរសេរ​​​៦ដើម, ប្រដាប់​កិប​ក្រដាស​១ ទុយោ​បូមសាំង​​​១ កូន​សោ​ម៉ូតូ​​​​៥ ទួរណឺវីស​១ ដី.ស​ និង​ទឹក​លាង​ហ្វឺត​១ដប។

ជនសង្ស័យ​​​​ទាំង​ពីរនាក់​បានសារ​ភាព​​ថា ខ្លួន​​​ពិតជា​​មានបំណង​មក​​​ដូរ​យក​​ម៉ូតូ​​ចេញពី​កន្លែង​​​ផ្ញើ​​មែន​ ​ហើយ​ម៉ូតូ​ដែល​ពួកគេ​យក​​មក​​៣គ្រឿង  បានផ្ញើ​​​​នៅ​​កន្លែង​​​ផ្ញើ​​ម៉ូតូ​​១គ្រឿង ​​​​ដោយ​ដាក់​​​​​នៅ​ជិត​​ម៉ូតូ​ស៊េរី​​​២០១០ ប៉ុន្តែមិន​ទាន់​បាន​​ប្តូរ​ផង ក៏​ត្រូវ​ប៉ូលិស​​​ចាប់បា​នតែម្តង៕