ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ដេក​ស្លាប់​ក្នុង​បន្ទប់​ឡៅតឿ​ផ្ទះ​ល្វែង​មួយ​កន្លែង​​សង្ស័យ​ជា​អំពើ​ឃាត​កម្ម​ ឬពុល​ថ្នាំ​​ក្នុង​ស្រា​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះឃើញ​ដេក​ស្លាប់​នៅក្នុង​បន្ទប់​ឡៅតឿ​ជាន់​ទី​១ ផ្ទះល្វែង​​មួយ​កន្លែង​​ដែល​គេសង្ស័យថា ជា​​អំពើ​​ឃាត​កម្ម​ ឬដាក់ថ្នាំ​ពុល​​នៅ​ក្នុង​​ស្រា ព្រោះ​មុន​ពេល​ស្លាប់​បុរស​នោះ​​បាន​ស៊ី​ផឹក​​​​ស្រវឹង​​រួច​ក៏ចូល​​ដេក​ លុះ​ព្រឹក​​ឡើង​ត្រូវ​​​គេ​ប្រទះ​​ឃើញ​ស្លាប់​​បែប​នេះ​តែម្តង ។

ហេតុការណ៍​​នោះ​​បាន​កើត​ឡើង​​កាលពីវេលា​ម៉ោង​៧​ព្រឹក​ថ្ងៃទី​៦ កុម្ភៈ ២០១២ នៅ​ចំណុច​ផ្ទះល្វែង​​លេខ​៧២ ស្ថិត​ក្នុង​​ភូមិ​ថ្នល់​​បំបែក​ សង្កាត់​ចោមចៅ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ​ប្រភព​​បាន​ឱ្យ​ដឹង​ថា ម្ចាស់​ផ្ទះ​ល្វែងនោះ​​ឈ្មោះ​តាំង ប៊ុន​ឡេង ភេទ​ប្រុស អាយុ​​៣៩​ឆ្នាំ ​ជា​មន្ត្រី​​ប៉ូលិស​នាយក​ដ្ឋាន​កិច្ច​​ការ​បរទេស​ក្រសួង​​មហា​ផ្ទៃ​ ។ ដោយ​ឡែក​បុរស​ដែល​ស្លាប់​​បាត់​បង់​​​ជីវិត​នោះ​ឈ្មោះ​​ភុន វណ្ណា ​អាយុ​២៧ឆ្នាំ ​ជា​អ្ន​​ក​មើល​ការ​ខុសត្រូវ​ និង​ស្នាក់​នៅ​ក្នុង​ផ្ទះ​កើត​​ហេតុ​នោះ​ ។

តាម​ប្រភពព័ត៌​មាន​​បាន​ឱ្យ​ដឹងថា ​​បុរស​ដែល​​ស្លាប់​ខាងលើ​សង្ស័យ​​​អាច​ជា​អំពើ​ឃាត​កម្ម​វាយ​ ឬ​រឹត.ក​សម្លាប់​​ ​ជាង​នេះ​ទៅ​ទៀត​​ក៏អាច​​ស្លាប់​ដោយ​​សារ​ថ្នាំ​ពុល​ក្នុង​ស្រា​ផង​ដែរ ព្រោះ​នៅ​មុន​ពេល​កើត​ហេតុ​​គេ​បាន​ដឹង​ថា បុរស​នេះ​​ទៅ​ផឹក​សីុ​​នៅ​ម្តុំ​ជិត​វត្តពោធិ៍​ចិន​តុង,៕