ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Beeline សូម​ណែនាំ Beeline Arena ជា​មជ្ឈ​​មណ្ឌល​​កីឡា​​ខ្នាត​ធំ​លំដាប់​​អន្តរជាតិ​ និង​ជា​ទី​កន្លែង​​រៀបចំ​ព្រឹត្តិ​ការណ៍​​សំខាន់ៗ

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​​ក្រុម​ហ៊ុន​បណ្តាញ​​ទូរស័ព្ទ​​ចល័ត Beeline ​បាន​ប្រារព្ធ​​ពិធី​សម្ពោធ​​ ដើម្បី​ណែនាំជូន​សា​ធា​រណ​ជន​​កម្ពុជា និង​​ពិភព​លោក​នូវ Beeline Arena ​កាលពី​ថ្ងៃទី​៤ កុម្ភៈ ២០១២ ដោយ​មាន​ការ​អញ្ជើញ​​ចូល​រួម​ជា​អធិ​បតី​ភាព​ពីសំណាក់​​លោក​សុខ ចិន្តា ​សោភា ​រដ្ឋ​មន្ត្រី​​ប្រតិភូ​​អម​នាយក​រដ្ឋ​មន្ត្រី និង​ជា​អគ្គ​លេខា​ធិការ​នៃ​ក្រុម​ប្រឹក្សា​​អភិ​​វឌ្ឍន៍​កម្ពុជា និង​​ភ្ញៀវ​កិត្តិ​យស​ចូល​​រួម​ទាំង​អស់​​ប្រហែល​១.៥០០​នាក់ ​ដើម្បីអប​អរ​សាទរ​ចំពោះ​​ផល​ដ៏​សំខាន់​នេះ ។

B eeline Arena ​ត្រូវបាន​​សាង​សង់​​ឡើង​ស្រប​តាម​ស្តង់​ដាអន្តរជាតិ មិន​គ្រាន់​តែ​​ដើម្បី​កីឡា​ប៉ុណ្ណោះ​ទេ ថែម​ទាំង​​ជា​វេទិកា​​សម្រាប់​​បម្រើ​ការ​​កម្សាន្ត និង​ព្រឹត្តិ​ការណ៍​​សាធា​រណ​ៈ​នានា​​ផង​ដែរ​។ ​សំណង់​អគារ​ដ៏​លេច​ធ្លោ​នេះ​នឹង​ក្លាយ​ជា​និមិត្ត​​រូប​កម្ពុជា ​និង​​និមិត្ត​រូប​តំណាង​ជាតិ​ក្នុង​ពេល​​ដ៏​ខ្លី​ផង​ដែរ ។ ​លោក​ហ្គា​អ៊ែល កំប៉ង់ ​អគ្គ​នាយក​ក្រុម​ហ៊ុន​សូតែ​ល​កូ បាន​មាន​ប្រសាសន៍​ថា “Beeline Arena នឹង​​ជួយ​គាំទ្រ​​​ដល់​ការ​រៀបចំ​ព្រឹត្តិការណ៍​​កីឡាអន្តរជាតិ​ និង​ជួយ​​លើក​តម្កើង​​ការ​ទទួល​ស្គាល់​  និង​ការ​ចូល​រួម​របស់​កីឡា​ករ​​អត្ត​ពល​កម្ម​កម្ពុជា និង​សហ​ព័ន្ធ​កីឡា​​នៅ​ក្នុង​ការ​ប្រកួត​អន្តរជាតិ​​នានា ។ ​​ឧទាហរណ៍ Beeline Arena ​អាចជួយ​កម្ពុជា​ធ្វើជាម្ចាស់​ផ្ទះរៀប​ចំ​ការប្រកួត​កីឡា​តឺន្នីស​​ដណ្តើម​​​ពាន​រ​ង្វាន់ Davis Cup ​ផង​ដែរ ។

លោក​បាន​បន្ត​ទៀតថា “Beeline Arena ​គឺអាចជា​ឆាក​​សម្តែង​ដ៏​ស័ក្តិ​សម​សម្រាប់​តារា​​សិល្បៈ​ពិភព​លោក និង​ការ​សម្តែង​​មហោ​ស្រព​​នៅ​កម្ពុជា ។ ​ខ្ញុំ​សូម​​ចូល​រួម​​លើក​ទឹកចិត្ត​ដល់​ដៃ​គូ​ពាណិជ្ជ​កម្ម​​រប​ស់​យើង​ក៏​ដូចជា​សហ​​គ្រិន​ផ្សេងៗ​ទៀត​ក្នុង​ការអភិវឌ្ឍន៍​កម្ពុជា ដើម្បីទាញ​​យក​អត្ថ​ប្រយោជន៍​ពីមជ្ឈ​មណ្ឌល​​កីឡា​ខ្នាត​ធំ​​ដ៏​វិសេស​នេះ​ក្នុង​ការរៀប​ចំ​ព្រឹត្តិការណ៍​​នានា​ក្នុង​គោល​បំណង​​ផ្សព្វ​ផ្សាយ​ និង​លើក​កម្ពស់​​សកម្ម​ភាព​របស់​ខ្លួន​ដើម្បី​ប្រយោជន៍​​ប្រជា​ជន​កម្ពុជា» ។

ក្នុង​នាម​ជា​អ្នក​ឧបត្ថម្ភ​​ដល់ Beeline Arena ​ក្រុម​ហ៊ុន​​បណ្តាញ​ទូរស័ព្ទ​​ចល័ត Beeline បាន​ត្រៀម​​ខ្លួន​រួច​ជា​ស្រេច​​ក្នុង​ការ​ចូល​រួម​​ជួយ​ធ្វើ​អ្វីៗ​ចាំ​បាច់ ដើម្បី​ជួយ​ឱ្យ​ការរៀបចំ​ព្រឹត្តិការណ៍​​នានា​ទទួល​បាន​ជោគ​ជ័យ​ និង​ជួយ​កសាង​កេរ្តិ៍​​ឈ្មោះ​មជ្ឈ​មណ្ឌល​​នេះ​ក្នុង​នាម​​ជា​ទី​កន្លែង​លំដាប់​ខ្ពស់​មួយ​សម្រាប់​​ព្រឹត្តិការណ៍​​សំខាន់ៗ​។

Beeline Arena ​គឺជា​កម្ម​សិទ្ធិ​​រប​ស់​ក្រុម​ហ៊ុន Banzai ដែលជាអ្នក​ផ្តួច​ផ្តើម​​គំនិត​​ដ៏អស្ចារ្យ​នេះ ហើយ​ក្រោយ​មក​បាន​រួម​គ្នា​​ជា​មួយ​ក្រុម​ហ៊ុន​ទូរស័ព្ទ Beeline ​ដើម្បី​ប្រែ​ក្លាយ​​ការ​​ផ្តួច​ផ្តើ​ម​គំនិត​នេះ​ឱ្យ​លេច​ចេញ​ជា​រូបរាង​ក្លាយ​​ជា​ការ​ពិត។ ​Beeline ​បាន​ក្លាយ​ជា​អ្នក​នាំមុខ​​គេ​​ប្រកប​ដោយ​​ភាពច្នៃ​ប្រឌិត​​នៅ​ក្នុង​ទីផ្សារ​ទូរគមនាគមន៍​​កម្ពុជា​តាំងពី​​ចាប់​ផ្តើម​​ប្រតិ​បត្តិ​កា​រ​របស់​ខ្លួន​នៅ​ក្នុង​ឆ្នាំ​​២០០៩ ។ Beeline Arena នឹង​ក្លាយ​​ជា​ស្តង់​ដា​ថ្មី​​មួយ​ក្នុង​នាម​​ជា​ទី​កន្លែង​សម្រាប់​ប្រារព្ធ​​ព្រឹត្តិ​ការណ៍​សំខាន់ៗ​នានា ដែល​អាច​ទទួលអ្នក​ចូលរួម​ទស្សនា​​បាន​ចំនួន​១.៥​០០​នាក់៕