ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​អភិ​​រក្ស​សហ​គមន៍​​ដង្កៀប​ក្តាម​​មាន​ជ័យ​​ទទួល​អំណោយ​​ពី​សប្បុរស​ជន​​

14 ឆ្នាំ មុន

ក្រុង​ប៉ោយ​ប៉ែត ៖ ស​ប្បុរស​ជន​៣​រូប​មកពី​ខេត្ត​សៀមរាប បាន​នាំ​យក​អំណោយ​រួម​មាន​ស័ង្ក​សី​​ចំនួន​៤០​សន្លឹក ទឹកត្រី ទឹកស៊ីអ៊ីវ ​និង​គ្រឿង​បរិភោគ​​មួយចំនួន​ទៀត​​ផ្តល់​ជូន​ដល់​ក្រុម​អភិ​រ​ក្ស​​​ផល​នេសាទ​​នៅ​សហ​គមន៍​ដង្កៀប​​ក្តាម​មាន​ជ័យ​ដែល​មាន​​ទីតាំង​ ស្ថិត​ក្នុង​ឃុំ​ប្រាសាទ​ ស្រុក​ព្រះ​នេត្រ​ព្រះ ខេត្ត​បន្ទាយមានជ័យ ​កាល​ពី​ព្រឹក​ថ្ងៃទី​៥ កុម្ភៈ ២០១២ ។

ចូល​រួម​ក្នុងពិធី​​ចែក​អំណោយ​នេះ ​គេ​ឃើញ​មាន​លោក​ឱម ​ចន្ថា ​នាយក​រដ្ឋ​​បាល​សាលា​​ខេត្ត​តំណាង​ដ៏ខ្ពង់ខ្ពស់​របស់​លោក​អ៊ុង ​អឿន អភិ​បាល​នៃ​គណៈ​អភិ​បាល​ខេត្ត​ លោក​យឹម យឿន នាយក​រដ្ឋ​បាល​សាលា​ស្រុក​ព្រះ​នេត្រព្រះ លោក​ឈិត ​សុថៀង នាយ​រង​ផ្នែក​រដ្ឋ​បាល​ជល​ផល​ស្រុក​ព្រះ​នេត្រ​ព្រះ ព្រមទាំង​​អ្នក​ភូមិ​ចូលរួម​ជា​ច្រើន​​នាក់ទៀត។ ម្ចាស់​អំណោយ​​ទាំង​៣​​រូប​ខាង​លើ​រួម​មាន ១-លោក​តួ ឆាត់ណា អាយុ​៣៩​ឆ្នាំ ​២-លោក​​តួ ដារា អាយុ​៣៦ឆ្នាំ ​និង​៣-លោកតួ ឆាត់​ទ្រី អាយុ​៣២​ឆ្នាំ ​​អ្នក​ទាំង​៣​​ជា​បង​ប្អូន​បង្កើត​នឹង​គ្នា និង​ជា​ម្ចាស់សិប្ប​កម្ម «ចម្លាក់​បន្ទាយ​ស្រី​រចនា​២» មាន​ទីលំនៅភូមិ​ទ្រាំង ឃុំ​ស្ល​ក្រាម ស្រុក​សៀម​រាប ​ខេត្តសៀមរាប ។

លោក​​ឱម ចន្ថា ​ជួស​មុខអាជ្ញាធរ​​បាន​សម្តែង​​នូវក្តី​​​រីក​រាយ​ជា​ខ្លាំង​​ចំពោះ​​សប្បុរស​ជន​​ទាំង​៣រូប​ខាង​លើ​ដែល​បាន​គាំទ្រ​ និង​ចែក​​រំលែក​​ធន​ធាន​ផ្ទាល់ខ្លួន ដើម្បី​ចូលរួម​​ក្នុង​​ការ​អភិរក្ស​​​​មច្ឆ​ជាតិ​ឱ្យ​មាន​ការ​រីក​ចម្រើន​ឡើង​វិញ៕