ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុកម្ដាយមិន​ប្រយ័ត្ន ទុកកូនចោលឱ្យលេងមុខផ្ទះលង់ទឹកស្លាប់

14 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ កុមារាម្នាក់មាន​អាយុ​ទើប​​តែ ១ឆ្នាំ៨ខែ ខណៈឪ​ពុក​ម្ដាយទុក ឱ្យនៅលេងមុខផ្ទះតែម្នាក់ឯង បានលង់ទឹកស្រះ​មុខ​ផ្ទះស្លាប់ ។ ហេតុការណ៍​នេះបានកើតឡើង​នៅ​ភូមិឈ្នូរ ឃុំឈ្នួរមានជ័យ​ស្រុក ​ព្រះ​នេត្រ​ព្រះ​ហើយ​សព​ក្មេងប្រុស​ត្រូវឃើញបានប្រទះនៅ​វេលាម៉ោង​ ៦និង​១៥​នាទី​ព្រឹក ថ្ងៃទី៤ កុម្ភៈ ឆ្នាំ២០១២ ។

លោកវរសេនីយ៍ត្រី កែវ​ ប៊ុនយឿន អធិការ​ន​គរ​បាលស្រុកព្រះនេត្រ បានឱ្យដឹងថា បើ​​តា​ម​ឪពុកឈ្មោះ សួន សុភារិន អាយុ​២៣ឆ្នាំ​ និង​ម្ដាយ​ឈ្មោះ ស៊ិន ចាន់ថន អាយុ២១​ឆ្នាំ​ ​និ​យាយ​ថា កូនប្រុសគាត់ដែលស្លាប់នេះ​ឈ្មោះ រុន វិញ​ អាយុ​១ឆ្នាំ៨ខែ ។ មុនពេល​កើតហេតុ​គាត់ពួក​ទាំង២នាក់បានទុកកូន​ឱ្យ​លេងនៅ​ហើយជាប់​រវល់ធ្វើ​ការ​ងារ​នៅលើផ្ទះ លុះពេល​ចប់កិច្ចការ​ចុះ​មកមើល​កូន​ស្រាប់តែបាត់មិន​ឃើញ ​ហើយ​ពេល​ដើរ​ទៅ​ជិត​មុខផ្ទះស្រះក៏​ឃើញ​កូន​របស់​គាត់ស្លាប់​អណ្ដែត​ក្នុង​ទឹក​ដែល​មាន​ជម្រៅ​ជាង​ ២ម៉ែត្រ​ ។

លោកអធិការនគរបាលស្រុកបានបន្ដថា ការ​​ស្លាប់​របស់​កុមារារងគ្រោះ​គឺជាការ​ធ្វេស​ប្រ​ហែស​ រប​ស់​ឪពុក​ម្ដាយដែលខ្វះការ​យក​ចិត្ត​ទុកដាក់មើលកូនឱ្យបានដិតដល់ ។ សពកុមារា​រងគ្រោះត្រូវបានរៀបចំចាត់ចែងធ្វើបុណ្យទៅតាម​ប្រពៃណី ៕