រាជធានីភ្នំពេញ ៖ ចោរប្លន់ប្រដាប់អាវុធ២នាក់បានឆ្មក់ចូលភ្ជង់បុរស៣នាក់ យកម៉ូតូ២គ្រឿង និងខ្សែ.កទម្ងន់៥ជីគេចខ្លួនបាត់ស្រមោល ពុំមានអ្នកណាហ៊ានតដៃ ឬប្រវាយប្រតប់នោះទេ ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីព្រឹកថ្ងៃទី៦ កុម្ភៈ ២០១២ ភូមិខ្នារខាងកើត សង្កាត់ដង្កោ ខណ្ឌដង្កោ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះប៉ុន្មានថ្ងៃនេះសកម្មភាពចោរប្លន់បានកើតឡើងញឹកញាប់ណាស់ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា ចោរប្លន់មានគ្នា២នាក់ដើរថ្មើជើងសំដៅចូលផ្ទះកើតហេតុខាងលើតែម្តង ហើយដកកាំភ្លើងភ្ជង់ប្លន់យកម៉ូតូ២គ្រឿង និងខ្សែ.កទម្ងន់៥ជីពីបរុស៣នាក់ ។ សូមបញ្ជាក់ថា ផ្ទះខាងលើនេះទទួលផ្ញើម៉ូតូពីអ្នកដែលមានផ្ទះនៅក្បែរៗនោះ ម្ចាស់ម៉ូតូទី១-ឈ្មោះអ៊ិច សារ៉ាត់ ភេទ ប្រុស អាយុ២៦ឆ្នាំ បាត់បង់ម៉ូតូម៉ាកឌ្រីម C125 ពណ៌ខ្មៅ ស៊េរី២០១០, ម្ចាស់ម៉ូតូទី២-ឈ្មោះធី រិនឌី ភេទស្រី អាយុ២៥ឆ្នាំ បាត់បង់ម៉ូតូម៉ាកឌ្រីមC125 ពណ៌ត្នោត ស៊េរី២០១២ និងម្ចាស់ខ្សែ.ក៥ជីឈ្មោះឈាង ស្រៀវ អាយុ៤៥ឆ្នាំ ៕
ចែករំលែកព័តមាននេះ