អង្គការកសិកម្មនិងស្បៀង(FAO)បានប្រកាសថា គ្រោះទុរិ្ភក្សក្នុងប្រទេសសូម៉ាលី ដែលបានចាប់ផ្តើមតាំងពីខែកក្កដា ឆ្នាំ២០១១ បានបញ្ចប់។ កង្វះស្បៀងបង្កមកពីគ្រោះរាំងស្ងួតធ្ងន់ធ្ងរ ដែលបានវាយប្រហារនៅអាហ្វ្រិកខាងកើនឆ្នាំមុន ដែលបណ្តាឲ្យមនស្សរាប់ពាន់នាក់ក្នុងប្រទេសស្លាប់ដោយសារភាពអត់ឃ្លាន និងកត្តាផ្សេងៗ ក្នុងអំឡុងចន្លោះច្រើនខែមកនោះ ។ FAO ប្រកាសរដ្ឋកា្លយជាប្រទេសជួបគ្រោះទុរ្ភិក្សក្នុងតំបន់រងការវាយប្រហារក្លាំងក្លានៅភាគខាងត្បូងប្រទេសសូម៉ាលី កាលពីខែកក្កដាឆ្នាំមុន ហើយជំនួយបន្ទាប់នៅតែមានបន្ត ។
FAO ជួយឧបត្ថម្ភជំនួយអស់រយៈពេល៦ខែមកហើយ ស្របពេលមានភ្លៀងធ្លាក់ៗ បានជួយស្តារស្ថានភាពឲ្យមានការរីកចំរើន និងអនុញ្ញាតឲ្យ FAO ប្រកាសបញ្ចប់គ្រោះទុរិ្ភក្សតែម្តង។ តែទោះជាយ៉ាងណា មានមនុស្សចំនួន៩,៥លាននាក់ ក្នុងទ្វីបអាហ្រ្វិកខាងកើត ក្នុងនោះមានប្រជាជនសូម៉ាលី ២,៣៤លាននាក់ នៅតែពឹងផ្អែកលើជំនួយមនុស្សធម៌បន្ទាន់៕
ចែករំលែកព័តមាននេះ