ខេត្តកណ្តាល ៖ ក្រុមសម្ងាត់ប៉ូលិសសន្តិសុខផ្ទៃក្នុងនៃក្រសួងមហាផ្ទៃបានសហការជាមួយប៉ូលិសស្នងការដ្ឋានខេត្តកណ្តាល ស្រាវជ្រាវចាប់ឃាត់ខ្លួនបុរស៣នាក់ពាក់ព័ន្ធ ចាប់កុមារាអាយុ៨ឆ្នាំ ជំរិតទារប្រាក់ រួចហើយសម្លាប់ចោល កាលពីវេលាព្រឹកថ្ងៃទី៦ កុម្ភៈ ២០១២ នៅស្រុកកោះធំ ខេត្តកណ្តាល និងភ្លាមៗនោះត្រូវបានបញ្ជូនទៅកាន់នាយកដ្ឋានសន្តិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃដើម្បីសួរនាំ ។
មន្ត្រីប៉ូលិសបានបង្ហើបឱ្យដឹងថា បុរស៣នាក់នេះ គឺមាន២នាក់ជាមុខសញ្ញាច្បាស់លាស់ជាងគេ ឯម្នាក់ទៀតគ្រាន់តែសង្ស័យ ឬជាប់តម្រុយតាមដានតែប៉ុណ្ណោះ ។ អត្តសញ្ញាណបុរសទាំង៣នាក់នេះ ប៉ូលិសមិនទាន់បង្ហើបឱ្យដឹងនៅឡើយទេ…។ ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕
ចែករំលែកព័តមាននេះ