រាជធានីភ្នំពេញ ៖ កងពន្លត់អគ្គិភ័យបានបាញ់ទឹកយ៉ាងសកម្មប្រឆាំងនឹងអណ្តាតភ្លើងក្រហមច្រាលទំពាលេបរោងសិប្បកម្មផលិតខ្នើយមួយកន្លែងបណ្តាលឱ្យចំហេះស្រាកស្រាន្ត មកវិញហើយរយៈពេលជាងកន្លះម៉ោងនៃការឆេះនេះ បើទោះណាភ្លើងមិនទាន់លើកទង់ជ័យសចុះចាញ់ទាំងស្រុងក៏ដោយ ។
សូមបញ្ជាក់ថា អគ្គិភ័យឆេះរោងសិប្បកម្មផលិតខ្នើយនេះគឺបានបញ្ចេញអណ្តាតភ្លើងសន្ធោសន្ធៅខ្ជាក់ផ្សែងខ្មៅអាប់ហុយទ្រលោមឡើងទៅលើអាកាសវេហាស៍ កាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី៦ កុម្ភៈ ២០១២ ស្ថិតក្នុងភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ…ពេលនេះសមត្ថកិច្ចកំពុងបញ្ចេញរថយន្តពន្លត់អគ្គិភ័យពី៣ទៅ៥គ្រឿង ដើម្បីប្រយុទ្ធដណ្តើមកាន់កាប់លើសភាពការណ៍នៃការឆេះនេះ ហើយឥឡូវនេះគ្រប់គ្រងលើអណ្តាតភ្លើងទាំងស្រុងហើយ ពោលគឺមិនឱ្យភ្លើងឆេះរាលដាលទៅលើលំនៅឋានផ្សេងៗទៀតដែលនៅក្បែរនោះ។ ព័ត៌មានលម្អិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព 87.75 ភ្នំពេញ, 87.5 បាត់ដំបង៕



ចែករំលែកព័តមាននេះ