ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាមរីឆ្លាម​​បើក​បុក​ម៉ូតូ​កង់​៣ របួស​ស្រាល​៧​នាក់ ហើយ​ក្រឡាប់​​ផ្ងារ​​កង់​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​រថយន្ត​កាមរី​​ឆ្លាម​ពណ៌ ស្ករ ​មួយ​គ្រឿង ​ដែល​ម្ចាស់​ស្រវឹង​ ទើប​ចេញ​ពី​​ផឹក​បាន​បើក​បោះ​ពួយ​​បុក​​ម៉ូតូ​កង់​៣ (តុកៗ) ​បណ្តាល​ឱ្យ​អ្នក​ជិះ​លើ​រ៉ឺម៉កម៉ូតូ​​រង​របួស​​ស្រាល​៦​នាក់ ហើយ​​រថយន្ត​បាន​ផ្ទុះ​កង់​​ក្រឡាប់​​ផ្ងារ​កង់​ទៅ​លើ​តុ​កៅអី​អ្នក​​លក់​បង្អែម​​តាម​ដង​ផ្លូវធ្វើ​ឱ្យ​អ្នក​បើក​​បរ​រង​របួស​ស្រាល​ផងដែរ ។ ​​ទោះ​បី​ជា​យ៉ាងណា​​ ពុំ​បង្ក​ឱ្យ​មនុស្ស​រងរបួស​ដល់​អាយុ​ជីវិត​ឡើយ ។

គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាល​ពី​វេលា​​ម៉ោង​៧​និង​៤០​នាទី​យប់​​ថ្ងៃទី​​​៥ កុម្ភៈ ​នៅ​តាម​ផ្លូវ​​ជាតិ​លេខ​៥ ​មុខ​ប៉ុស្តិ៍​​នគរ​បាល​​សង្កាត់​ទួល​សង្កែ​ឈៀង​​ខាង​ជើង​​ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​​ឫស្សីកែវ ​រាជធានី​ភ្នំពេញ។ ​បន្ទាប់​​ពី​បង្ក​គ្រោះ​ថ្នាក់​អ្នក​បើក​បរ​រថយន្ត​បាន​លូន​​ចេញតាម​កញ្ចក់​​ ហើយ​ត្រូវ​ប៉ូលិស​ប៉ុស្តិ៍​ទួល​សង្កែ​ ឃាត់​ខ្លួន​ភ្លាមៗ ។

តាម​សាក្សី​​នៅ​កន្លែង​កើតហេតុ​​បាន​ឱ្យ​ដឹង​ថា ​នៅ​មុន​ពេល​កើតហេតុ​​រថយន្ត​ម៉ាក​កាមរី​​ឆ្លាម ពណ៌ស្ករ​​ខាង​លើ​ បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​៥ ក្នុង​ទិស​ដៅ​មក​ពី​ជើង​ទៅ​ត្បូង​ចូល​រាជធានី​ភ្នំពេញ  ។ នៅពេល​​ធ្វើដំណើរ​​មក​ដល់​កន្លែង​កើត​ហេតុ​ ស្រាប់តែ​រថយន្ត​បុក​​ម៉ូតូ​កង់​​៣ ដែល​ធ្វើ​ដំណើរ​​ស្រប​​គ្នា​​​កំពុង​បង្អន់​ល្បឿន​​ចំ​កង់​ក្រោយ​​ឆ្វេង ហើយ​រុញ​​ម៉ូតូ​​​ចូល​ខាង​ បណ្តាល​ឱ្យ​​មនុស្ស​ជិះ​ចំនួន​៦​នាក់​ ទាំង​អ្នក​បើក​បរ​ខ្ទាត​ចេញ​​រដូក​រណែល​រង​របួស​ស្រាល ហើយ​ម៉ូតូ​កង់​៣​បាន​ទៅ​ប៉ះ​អ្នក​​ហូប​បង្អែម​ម្នាក់​ទៀត​ ប៉ុន្តែ​មិន​រង​របួស​អ្វីទេ ។ ​បន្ទាប់​ពី​បើក​បុក​ម៉ូតូ​កង់​៣ រថយន្ត​បាន​ផ្ទុះ​កង់​មុខ​ខាង​ស្តាំ​​លាន់​ឮ​​កក្រើក​​ ហើយ​​ក្រឡាប់​ផ្ញា​រកង់​ទៅ​បោក​លើ​តុ​កៅអី​អ្នក​លក់​បង្អែម​​តាម​ចិញ្ចើម​ផ្លូវ ៕