ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិសនិងយោ​ធាមាន​ទីលំនៅ​ជាប់គ្នា​បាន​បង្ក​ទំនាស់​ហិង្សា​រហូត​មាន​ការប្រទូ​ស្ដរាយ​គ្នា

14 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖​ ​ទំនាស់តិចតួច​រវាង​អ្នក​រស់​នៅផ្ទះជាប់​គ្នា​ដែល​មិនអាច​ផ្សះ​ផ្សាគ្នាបាន​ទី​បញ្ជាប់​បង្កជា​អំពើហិង្សា​​កាលវេលា​ពី​ម៉ោង​១១​និង៣០នាទីយប់ថ្ងៃ​ទី​៣​​ កុម្ភៈ នៅភូមិ​ទួល​រកា​សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

ម្ចាស់លំនៅឋាន​ដែលមានទំនាស់ខាងលើ​នេះ​ឈ្មោះ​ឈង បូរិន ភេទប្រុស អាយុ៤៣ឆ្នាំឋា​ន​ន្តរ​ស័ក្តិនាយរងនគរបាលប៉ុស្ដិ៍ចាក់​អង្រែ​លើ ។ ចំណែកភាគីម្ខាងទៀតឈ្មោះ ស្រី រតនៈ​ហៅ​ម៉ៅ ភេទប្រុស​ អាយុ៣០ឆាំ្ន បម្រើការងារ​នៅ​ក្រុមហ៊ុន STR​ និងជាមន្រ្ដីយោធា ។

តាមប្រភពព័ត៌មានទាក់ទិននឹងហេតុការណ៍​ហិង្សា​​រវាងប៉ូលិសនិងយោធា​ខាង​លើ​នេះ​​បាន​ឱ្យដឹងថា នៅយប់កើតហេតុលោកម៉ៅ បាន​ធ្វើកម្ម​វិធី​ផឹកស៊ី​ច្រៀងរាំ បង្កការរំខានដល់​ការ​រស់នៅ​របស់​​អ្នកជិតខាង​ដែលមាន​ទី​លំនៅ​ជាប់គ្នា​ ។ ខណ​ៈនោះដោយស្ថាន​ភាពយប់ជ្រៅ​ទៅ​ភរិយាលោក​  ឈង បូរិន ​​បានទូរស័ព្ទ ហៅ​ប្ដី​ដែលជាប់បំពេញ​ការងារការពារសន្ដិសុខនៅ​ក្នុងភូមិសាស្រ្ដសង្កាត់​ចាកអង្រែលើឱ្យមកផ្ទ​ះ​ដើម្បី​ជួយមើលកូនដែល​មានជំងឺហើយ​ដេក​មិនបាន​ដោយសារអ្នកជិត​ខាង​​ផឹកស៊ី​ឡូឡា​បំពង​សំឡេង​រំខានដល់ការ​ដេក​ពួន​​ ។ ភ្លាម​នោះ​លោក​ ឈង បូរិន បានជិះម៉ូតូ​ឆ្ពោះ​ទៅលំនៅ​ឋាន ។ នៅពេល​ ទៅដល់ផ្ទះក៏​ត្រូវ​​​ភាគីលោក​ ម៉ៅ​ដែលផឹកស៊ី​ស្រវឹង​ជោក​​​គ្រប់ៗគ្នានោះបាន​ជេរ​ប្រមាថ​និង ស្ទុះមក​វាយ​លោកឈង បូរិន និងភរិ​យា​រួូម​ជាមួយបំផ្លាញ​ទ្រព្យសម្បតិ្តមួយ​ចំនួន​បណ្ដាលឱ្យ​ខូចខាត់​និង​រងរបួស ។

ស្របពេលជាមួយគ្នានោះ​នគរបាលប៉ុស្ដិ៍​ចាក់​អង្រែក្រោមពីរនាក់បាន​ចុះទៅជួយអន្ដរាគមន៍​ហើយបានដក​កាំ​ភ្លើង​បាញ់​ឡើងលើ​ចំនួនពី​រ​គ្រាប់ដើម្បីជាសញ្ញាឱ្យភាគី​ទាំ​ង​សង​​​​ខាងបញ្ឈប់​អំពើ​ហិង្សា​ដាក់​គ្នា ។

ចំពោះករណីខាងលើនេះភាគីលោកឈង ​ បូរិនបានប្តឹងចោទប្រកាន់លើលោកស្រី រតនៈ ហៅម៉ៅពីបទជេរប្រមាថនិង​ប៉ុន​ប៉ង​មនុស្ស​ឃាត​មកលើគ្រួសារលោក ។ ចំណែកឯភាគី​លោកស្រី​ រតនៈពុំអាចទំនាក់ទំនងសុំការបំភ្លឺ​បានទេ ។

គួរបញ្ជាក់ថា ការទំនាស់ហិង្សាខាងលើ​នេះ​បាន​កើតចេញពីទំនាស់តិចតួចរវាងអ្នករស់​នៅជិតខាងគ្នាហើយមិនអាចផ្សះផ្សាគ្នាបានក៏​ពូន​ផ្ដុំ​​ផ្សំជាហិង្សាដាក់គ្នា។​ការរស់នៅ​ជិតខាង​ដែលគ្មានការយោគយល់​គ្នាទេពិតជាជួបបញ្ហា​ប្រឈមមុខដាក់គ្នានិងឈានដល់ការប្រើហិង្សា​​មិនខាន់ ៕