ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​បិទផ្សារ​​​ឯកជន​​ព្រែកព្នៅ មុន​ពេល​អរុណរះ​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ​​​​ ៖ ​អាជ្ញាធរ​ខណ្ឌ​​សែន​សុខ ដឹកនាំដោយ​​​លោកអភិបាល​រង​​​​២រូប​ គឺ​លោក​ជា ខេមា ​​លោក​ម៉ូវ ​​ម៉ានិត ចូលរួម​ដោយ​ព្រះរាជ​អាជ្ញារង​​​​លោក​គឺ ប៉ុណ្ណារ៉ា លោកម៉ក់ ហុង អធិ​ការ​ខណ្ឌ លោក​គិត សុផល ​​មេ​បញ្ជា​ការ​​ប៉េអឹម​ខណ្ឌ ចុះ​​អនុវត្ត​​​ ស.ជ.ណ បិទអាជីវ​កម្ម​​ផ្សារ​ឯក​ជន​​ព្រែកព្នៅ ​កាលពីវេលាម៉ោង​​​​៣​រំលង​អធ្រាត្រ​​​ឈានចូលថ្ងៃទី​​៦ កុម្ភៈ ​​​២០១២​។​

ផ្សារព្រែក​ព្នៅ​ឯកជន​នេះ មានទីតាំង​​ស្ថិត​នៅ​ជាប់គ្នាជាមួយ​ផ្សារ​ព្រែក​ព្នៅ​រដ្ឋ ​​បង្ក​ឱ្យ​មានការ​ប៉ះពាល់​សណ្តាប់ធ្នាប់​ ដោយ​​សារ​តែ​រញ៉េ​រញ៉ៃ ហើយផ្សារទាំង​​​២​នេះ ​​មានជម្លោះ​​នឹង​​​គ្នា​យូរ​មក​ហើយ ។ ព័ត៌មានលម្អិត​នឹងផ្សាយជូននៅ​ពេល​ក្រោយ នៅ​លើទំព័រកាសែត​កោះសន្តិភាព និង​​នៅតាមវិទ្យុសំឡេង​កោះសន្តិភាព 87.75 ភ្នំពេញ,  87.5 បាត់​ដំបង៕​