ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ជំ​ងឺ​នៅ​អង់​គ្លេសស្លាប់​ច្រើន​ប្រសិន​បើ​​​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ថ្ងៃ​សៅរ៍​-អាទិត្យ

14 ឆ្នាំ មុន

ទី​ភ្នាក់​ងារ​ព័ត៌​មាន​បរទេសផ្សាយ​​ថា ​តាម​​លទ្ធ​ផល​ស្រាវ​ជ្រាវ​​លើ​អ្នក​ជំ​ងឺ​របស់​ក្រសួង​សុខាភិបាល​អង់គ្លេស​ចំនួន​១៤​លាន​​នាក់​ឃើញ​ថា អ្នក​ជំងឺ​​នឹង​មាន​ឱកាស​ស្លាប់​ច្រើន​ជាង​ប្រក្រតី​ ប្រសិន​បើ​បញ្ជូន​នៅមន្ទី​រ​ពេទ្យ​នៅ​ថ្ងៃ​សៅរ៍​ និង​ថ្ងៃ​អាទិត្យ​ ដោយ​មាន​អ​ត្រា​ជា​មធ្យម​១១%​ ។ ការ​ប៉ាន់​ប្រមាណ​បាន​បញ្ជាក់​ថា អ្នក​ជំ​ងឺ​ខាង​លើ​​នឹង​ស្លាប់​ក្នុង​រវាង​៣០​ថ្ងៃ​ ឯ​អ្នក​ជំ​ងឺ​ដែល​​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ក្នុង​ថ្ងៃ​អា​ទិ​ត្យ​​​​​នឹង​អាច​​ស្លាប់​​​ច្រើន​ជាង​អ្នក​ជំ​ងឺ​ដែល​បញ្ជូន​ទៅ​ព្យាបាល​នៅ​ថ្ងៃ​ពុធ​​១៦% ។

លទ្ធ​ផល​ស្រាវ​ជ្រាវ​ខាង​លើ​បាន​ធ្វើ​​ឱ្យ​ថា អ្នក​ជំនាញ​ក្រើន​រំ​លឹកថា អ្នក​ជំ​ងឺ​ដែល​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​នៅ​ចុង​សប្តាហ៍​មាន​និន្នា​ការ​ឈឺ​ធ្ងន់​ និង​ពិបាក​ក្នុង​ការ​​​ព្យាបាល​ក្នុង​បទដ្ឋាន​ខ្ពស់ ។ អ្នក​ជំ​ងឺ​នៅ​ចុង​សប្តាហ៍​ គឺ​​បណ្តាល​មក​ពី​មូល​ហេតុ​​​ច្រើន​ ដូច​ជា​គ្រោះ​ថ្នាក់​ចរា​ចរណ៍ការ​ទទួល​​ទាន​​គ្រឿង​ស្រវឹង​ និង​​ការ​ព្យាបាល​​នៅ​ក្រៅ​ម៉ោង​ ​រួម​ទាំង​ត្រូវ​ប្រឈម​មុខ​នឹង​អាការ​កាន់​តែ​យ៉ាប់​យ៉ឺន ព្រោះ​​​កា​រ​ព្យាបាល​ក្នុង​រយៈ​ពេល​យឺត​​យ៉ាវ ។

ក្រៅ​ពី​នេះ​លោក​អេនឌ្រូ លែនឡេ រដ្ឋ​មន្ត្រី​ក្រសួង​សុខា​ភិបាល​អង់​គ្លេស​ បាន​ក្រើន​រំ​លឹក​ថា អាជ្ញា​ធរ​ចាំ​បាច់​ត្រូវ​​កែ​ប្រែ​គោល​គំ​និត​មូលដ្ឋាន​ទាក់​ទិន​នឹង​ការ​ផ្តល់​សេវា​កម្ម​ព្យា​បាល​​អ្នក​ជំងឺ​នៅ​តាម​​មន្ទីរ​ពេទ្យ​នានា ក្នុង​អំ​ឡុង​ពេល​ចុងសប្តាហ៍​និង​រឿង​​មិន​អាច​ទទួល​យក​បាន​លើ​ស្ថាន​ភាព​អ្នក​ជំងឺ​នៅ​ចុង​សប្តាហ៍​ដែល​ត្រូវ​ចំណាយ​ពេល​ព្យា​បាល​មាន​ភាព​យឺត​យ៉ាវ​ និង​សុខភាព​កាន់​តែ​យ៉ាប់ ៕