ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើង​ប្រចណ្ឌ ប្តីបើក​រថយន្ត​បុកឡាន​ប្រពន្ធ​ផ្អើល​ពេញ​ផ្លូវ

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បុរសម្នាក់​​​​​​ដែលគេ​ស្គាល់​ថា​ ​ជា​មន្ត្រី​​កងរាជអាវុធហត្ថ​ ព្រោះតែ​​រឿងប្រចណ្ឌ​​​​ប្រពន្ធ​​ក៏​​​មានការ​​ព្យាយាម​​​បើក​​រថយន្ត​​​ដេញតាម​​ពីក្រោយ ​​ខណៈស្ត្រី​​​ជាភរិយា​​​​​កំពុង​​បើក​​​​រថយន្ត​ម៉ាក​ឡង់​​រ៉វែ​ រីឯខ្លួន​​ឯង​​​​បើក​រថយន្ត​កូរ៉ូឡា​ ពណ៌​ស្លែ​​ តាម​បុក​​និង​កៀរ​​​​ឱ្យ​ឈប់​ដើម្បី​​​​សួរនាំ​ធ្វើ​ឱ្យ​ផ្អើល​​អ្នក​ធ្វើ​ដំណើរ​​និងស្ទះ​​ចរាចរណ៍​​​នៅ​​​ខាង​​លិច​​​ស្តុប​ផ្សារ​​ដីហុយ​​តាម​​បណ្តោយ​​ផ្លូវ​​សហព័ន្ធ​រុស្ស៊ី​​ស្ថិត​ក្នុង​​ភូមិស្លែង​​រលើង ​សង្កាត់​​ទឹក​ថ្លា ខណ្ឌសែន​សុខ ​​នៅ​វេលា​​ម៉ោង​​​១០​និង​​​៥០នាទី​ថ្ងៃទី​៣ កុម្ភៈ ​ឆ្នាំ២០១២​។

ទោះបី​ជា​យ៉ាងណា​ ​​សមត្ថកិច្ច​​​បាននាំ​​ខ្លួន​​បុរស​ជាប្តី​​ជាមួយ​រថយន្ត​​កូរ៉ូឡា​ទៅ​កាន់​​​អធិការ​ដ្ឋាន​​ខណ្ឌសែន​សុខ ​ដោយ​​សមត្ថកិច្ច​សំអាង​​​ថា សកម្មភាព​​​បែបនេះ​​បានធ្វើ​ឱ្បប៉ះពាល់ដល់​សណ្តាប់​ធ្នាប់​​លើ​ផ្លូវ​​សាធារណៈ​ ប៉ុន្តែ​​ចំណែក​​ស្ត្រីជា​ប្រពន្ធ​​បាន​​​បញ្ជា​ឱ្យ​​​អ្នក​បើករថយន្ត​​បើក​​ចេញ​​ទៅ​បាត់​​ទៅ ​ប៉ុន្តែ​ក្រោយ​មក​​ក៏ត្រូវ​​​បាន​សមត្ថកិច្ច​​កោះ​​ហៅ​​ឱ្យ​មក​ធ្វើ​ការ​​ដោះ​ស្រាយគ្នា​ ។ មន្ត្រី​​ប៉ូលិស​បាន​ប្រាប់​​ឱ្យ​ដឹង​​​ថា នេះ​ជា​រឿង​រ៉ាវ​​ប្តីប្រពន្ធ​​ទេ ។

នៅ​កន្លែង​កើតហេតុ​ បុរស​ជា​ប្ដី​ដោយ​ដៃ​​មាន​ហូរ​ឈាម​ដោយសាររបួស​បាន​ព្យាយាម​មិន​ឱ្យ​អ្នកកាសែត​ថតរូប​និងមិន​ប្រាប់​ពី​មូលហេតុ​ដល់​អ្នកកាសែត​នោះ​ទេ​ ប៉ុន្ដែ​ប្រភព​ព័ត៌មាន​ពី​មន្ដ្រី​ប៉ូលិស​ដែល​បាន​ចុះ​ទៅ​ធ្វើ​អន្ដរាគមន៍​​ដល់​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា​ ទ​ង្វើ​របស់​បុរស​ជា​ប្ដី​ខាងលើ​ ព្រោះតែ​ប្រចណ្ឌ​ប្រ​ព​ន្ធដែល​កំពុង​ជិះ​រថយន្ដ​ជាមួយ​បុរស​ផ្សេងក៏​កើតជា​ការ​ក្ដៅក្រហាយតាមរករឿង​​​បើក​​រថយន្ត​​​ដេញ​​​បុក​បែប​នេះ​។​ ប៉ុន្ដែ​ប្រភព​ព័ត៌មាន​ពី​មន្ដ្រី​កង​រាជ​អាវុធហត្ថ​ដែល​ស្និទ្ធ​នឹង​ស្ដ្រី​ជា​ប្រ​ព​ន្ធបាន​បង្ហើប​ឱ្យ​កោះសន្ដិភាព​ដឹង​ថា ​ប្ដី​ប្រ​ព​ន្ធ១​គូនេះ​មាន ទំនាស់​ឈ្លោះទាស់ទែង​គ្នា ហើយ​បាន​ប្ដឹង​លែងលះ​និង​ចែកទ្រព្យ​សម្បត្ដិ​គ្នា​នៅ​សាលាដំបូង​រាជ​ធា​នី​ តែ​តុលាការ​មិន​ទាន់​ចាត់ការ​បែប​ណា​នៅ​​​ឡើយ​ទេ ។ បុរសជា​ប្តី​មាន​​​អាយុ​ប្រមាណ​​​៣០​​​ផ្លាយ​ឆ្នាំ​ ជាម​ន្ដ្រី​កងរាជអាវុធហត្ថ​ពាក់​ស័ក្ដិ​៣ បម្រើ​​ការងារ​នៅ​ស្រុក​អង្គស្នួល ខេត្ដ​កណ្ដាល រីឯ​ប្រ​ព​ន្ធមាន​​អាយុ​៣៣​ឆ្នាំ​មាន​មុ​ខរបរ​លក់​ដែក​នៅ​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។​ប្រភព​ពីភាគី​ខាង​​ប្រពន្ធ​បានឱ្យ​ដឹង​​ដ​ថា​មូល​ហេតុ​នៃ​ការ​ប្តឹង​លែងលះ​គ្នា​នេះ​ដោយសារប្រ​ព​ន្ធ​រង​ការ​ធ្វើបាប​ពី​ប្ដី​ពេក​ធ្វើ​ឱ្យ​ស៊ូទ្រាំ​ពុំ​បាន ហើយ​នៅ​យប់​ថ្ងៃ​ទី​២​ កុម្ភៈ​ ប្ដី​នេះ​បានដឹក​ប្រ​ព​ន្ធ​តាម​រថយន្ដ​លើ​ផ្លូវជាតិ​លេខ​៤​ហើយ​មានការ​ជ​ជែ​ក​ឈ្លោះ​ទាស់ទែង​គ្នា​នៅ​លើ​រថយន្ដ ស្រាប់តែទៅ​ដល់​ម្ដុំ​ពេ​ជ្រនិលក៏​បាន​ដក​កាំភ្លើង​ភ្ជង់គំរាម​រក​បាញ់​សម្លាប់​ប្រ​ព​ន្ធធ្វើ​ឱ្យ​​​ប្រ​ព​ន្ធ​ភ័យ​ខ្លាចក៏បើករថយន្ដ​ត្រឡប់​មក​វិញ​។

ប្រភព​​ទៀត​ថា ដោយ​ភ័យ​ខ្លាច​និង​ការ​គំរាម​របស់​ប្ដី​ ប្រ​ព​ន្ធ​បាន​បើករថយន្ដ​​ម៉ាកឡង់​រ៉ូ​វែ​ទៅ​ពឹង​មន្ដ្រី​កង​រាជអាវុធហត្ថ​រាជធានី​ម្នាក់​នៅ​ព្រឹក​ថ្ងៃ​ទី​៣​ កុម្ភៈ​ សុំ​ឱ្យមន្ដ្រី​កងរាជអាវុធហត្ថ​២​នាក់​ជួយ​ការពារ​សន្ដិសុខ​និង​បើករថយន្ដ​ជូន ព្រោះ​​ខ្លាច​ប្ដី​តាម​ធ្វើបាប​ ។​ ប៉ុន្ដែ​នៅ​មុនពេល​កើតហេតុ​ខាងលើ​មន្ដ្រី​កងរាជអាវុធ​ហត្ថ​បាន​បើករថយន្ដ​ឡង់​រ៉ូ​វែ​នោះដឹក​ស្ដ្រី​ជា​ប្រ​ព​ន្ធ​តាម​បណ្ដោយ​ផ្លូវ​សហ​ព័ន្ធ រុ​ស្ស៊ី​ពី​លិចទៅ​កើត ស្រាប់តែ​រថយន្ដ​កូ​រ៉ូ​ឡា​បាន​បើក​មក​កៀររថយន្ដ​ឡង់​រ៉ូ​វែ​នេះ​នៅ​ចំណុច​មុខ​ក្រុមហ៊ុន​អ៊ែតវូ​ដ  ។ ប៉ុន្ដែ​អ្នកបើកបរ​រថយន្ដ​ឡង់​រ៉ូ​វែ​មិន​ចាប់​អារម្មណ៍​ដោយស្មានថា ​គេ​បើក​មក​ប៉ះ​រថយន្ដ​តិចតួចក៏​បើក​បន្ដ​ទៅ​មុខ​ទៀតស្រាប់​តែ​មក​ដល់​ចំណុច​ខាងលិច​ស្ដុ​ប​ផ្សារ​ដី​ហុយ​ត្រូវ​រថយន្ដ​កូ​រ៉ូ​ឡា​នេះ​ឈប់​កាក​ពីមុខ ហើយ​ឃើញ​បុរស​ម្នាក់​ចុះ​ពី​រថយន្ដ​ក្នុង​ទឹកមុខ​មាំ​ដើរមក​ចង្អុលនិង​ជេ​រប្រមាថ​ទៅ​លើ​ប្រ​ព​ន្ធនិង​បាន​ទាញ​ ​ទ្វារ​បើក​ដើម្បី​ឱ្យ​ប្រ​ព​ន្ឋ​ចុះ​ពីរថយន្តតែ​ត្រូវជា​ប់​សោ​​មិន​អាច​បើក​បាន​ធ្វើ​ឱ្យ​បុរស​ជា​ប្ដី​ឈរ​និយាយ​នៅ​ក្បែ​រមាត់ទ្វា​រថយន្ដដោយ​ឱ្យ​ប្រ​ព​ន្ធ​បើកទ្វា​រចុះ​មក​និយាយ​​គ្នា​តែ​ប្រ​ព​ន្ធនៅតែ​មិន​បើកទ្វា​ចុះដោយ​ឱ្យ​អ្នក​បើកបរ​​រថយន្ដ​បង្ហើប​កញ្ជក់​ដើម្បី​និយាយ​ជាមួយ​ព្រោះ​ខ្លាច​ប្ដី​ប្រើ​អំពើ​ហិង្សា​។​ស្រាប់តែ​ប្ដី​ឃើញ​ដូច្នេះ​បាន​ចាប់ទាញ​កញ្ចក់​រថយន្ដ​បណ្ដាលឱ្យ​បែក​មុត​ដៃ​ខ្លួនឯង​តែ​ម្ដង​។ ​ឃើញ​បែប​នេះ​ប្រ​ព​ន្ធបាន​បើកទ្វា​រម្ខាង​ទៀត​ចុះ​ពី​រថយន្ដហើយ​ប្ដី​ក៏​ស្ទុះ​​​មក​រក​​​ប្រពន្ធ​ ឯ​ប្រ​ព​ន្ឋ​រត់​ជុំវិញ​រថយន្ដលោត​ឡើង​ជិះ​រថយន្ដ​វិញ រួច​បញ្ជា​ឱ្យតៃកុង​​​បើករថយន្ដ​ចេញ​ទៅ ​។

ភាព​ផ្អើល​ឆោឡោ​បាន​កើតឡើង​ធ្វើ​ឱ្យ​សមត្ថកិច្ច​ចុះ​ទៅ​ដល់កន្លែង​​​កើត​ហេតុ​ហើយ​ធ្វើការ​សួរនាំ​បុរស​ជា​ប្ដី​និង​បាន​នាំ​រថយន្ដ​និង​បុរស​រូបនោះទៅ​អធិការ​ដ្ឋាន​ខណ្ឌ​ភ្លាម​ៗ​ដែរ​។​ ដោយ​មានការ​ធានា​តាម​រយៈ​មេធាវី​បុរស​ជា​ប្ដី ក្រោយ​ពី​សមត្ថកិច្ច​ធ្វើការ​សួរនាំ​អស់​រយៈពេល​ប្រមាណ​ជាង​១​ម៉ោងក៏​ឱ្យត្រឡប់ទៅ​ផ្ទះ​វិញ​ដោយ​ទុក​បញ្ហា​នេះ​ឱ្យតុលាការ​ជា​អ្នកសម្រេច ៕