ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្សារ2គូជួបគ្រោះអកុសលចោរសម្លាប់ប្រុសស្នេហ៍

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​គូស្នេហ៍​វ័យក្មេង​​១គូ​​ដែល​កំពុង​​អង្គុយ​​​និយាយ​សាសង​គ្នា​ពេល​យប់​ងងិត ​នៅកន្លែង​ស្ងាត់​​ត្រូវ​បាន​​​ក្រុមចោរ​​​ប្លន់​ធ្វើ​សកម្មភាព​កាប់ប្រហារ​​​បណ្តាលឱ្យ​យុវ​ជន​ស្លាប់​​បាត់បង់ជីវិត​​​ភ្លាមៗ​នៅនឹងកន្លែង​ ។ ឯនាង​ជា​សង្សារ​​​​ក៏​រងរបួស​​យ៉ាងធ្ងន់ធ្ងរ​​​ផង​ដែរ ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅមន្ទីរពហុព្យា​បាល​​ និង​សម្ភព​​ចោមចៅ ។ ចំណែកក្រុមចោរ​​ដ៏សាហាវ​​នោះ​បានយកម៉ូតូ​របស់ពួកគេមួយគ្រឿង​​​ម៉ាកហុងដា ​​​ធុន C125 ស៊េរី​ឆ្នាំ២០១០​​​គេច​ខ្លួន​ទៅបាត់​ដោយ​សុវត្ថិភាព ​​។​​​​​ នេះ​ជាហេតុ​ការណ៍​​​ថ្មីមួយទៀត​​​​​​នៃ​សកម្ម​ភាព​​​​​ប្លន់​យ​កម៉ូតូ​​គូស្នេហ៍​​ បន្ទាប់ពី​ក្រុម​ចោរ​មួយសំបុក​ត្រូវបាន​​បំបែក​​​ដោយ​ចាប់​ខ្លួន​​​​​ចោរ​ស្រី ប្រុស​២នាក់ ​​និងរត់គេច​ខ្លួន​៣នាក់ ។

ហេតុ​ការណ៍​​ដដែលៗនេះ​បាន​កើត​ឡើង​​កាល​ពីវេលាម៉ោង​៨​ និង១៥​នាទី​​​យប់​ថ្ងៃ​ទី២ ​កុម្ភៈ​ ឆ្នាំ២០១២ ​នៅចំណុចខាង​ជើង​​​ព្រះវិហារ​​​អ៊ិស្លាម​កម្ពុជា​​-គូវ៉េត ​​ស្ថិត​ក្នុង​​ភូមិ​ត្រពាំង​​​ទា សង្កាត់​​ត្រពាំង​ក្រសាំង​​ ខណ្ឌពោធិ៍សែន​ជ័យ ​​រាជ ​ធានីភ្នំពេញ ។ ​​គូស្នេហ៍​​ដែលស្លាប់​ និង​របួស ​ដោយ​សារ​ក្រុមចោរ​​កាប់ប្លន់នោះខាងប្រុស​​ឈ្មោះ​ឌុល ភូមិម៉ារ៉ា ​អាយ​ុ២៤​ឆ្នាំ ​​ជា​កម្ម​កររោង​ចក្រ​កាត់ដេរ​ មានស្រុក​​កំណើត​ភូមិកម្មករ​ ឃុំ​​សំឡាញ​ ស្រុកអង្គ​រជ័យ​​ ខេត្តកំពត ​​​សព្វ​ថ្ងៃ​​ស្នាក់នៅ​ផ្ទះ​​ជួលម្តុំ​ផ្សារ​​​ឯករាជ្យ២ ភូមិ​ព្រៃព្រីង​​ ខាង​ជើង​​ សង្កាត់​​ចោមចៅ ​​ខណ្ឌពោធិ៍​សែន​ជ័យ​ ស្លាប់នៅនឹង​កន្លែង ។ ចំណែក​ឯនាង​ជា​សង្សារ​​ឈ្មោះស៊ី តាត ​អាយុ​១៩ឆ្នាំ​ មុខរបរ​កម្ម​ការិនី​​រោង​ចក្រ​​កាត់ដេរ មានស្រុកកំណើត​ភូមិចំបក់ ​​​បញ្ញា ឃុំ​បន្ទាយ​​ស្ទោង ស្រុក​ស្ទោង ខេត្ត​កំពង់​ធំ ​និងស្នាក់នៅផ្ទះ​ជួល ​ភូមិព្រៃ​ព្រីង​ខាង​ជើង ​សង្កាត់​ចោមចៅ រងរបួស​ក្បាល​យ៉ាងធ្ងន់ធ្ងរ​ ដេរ​ជាង​​១០ថ្នេរ ​។ ដោយឡែក​​ក្រុមចោរ​ប្លន់មាន​​គ្នា​២នាក់ ថ្មើរ​ជើង​ប្រដាប់ដោយ​​កាំបិត​បានសំងំ​លាក់ខ្លួន​រង់​ចាំ​ធ្វើ​​សកម្មភាព​ប្លន់​នៅត្រង់​ចំណុច​ខាងលើ ។ ​ពេល​ឃើញ​​​គូ​ស្នេហ៍​វ័យ​ក្មេង​ទៅ​អង្គុយកៀកកើយ​គ្នានៅទីនោះ ​ពួក​ចោរ​ក៏​បាន​កាប់ប្រហារ​ប្លន់យ​កម៉ូតូ​១គ្រឿងម៉ាក​ហុង​ដា ធុនសេ១២៥ សេ៊រីឆ្នាំ២០១០ ពណ៌ខ្មៅ ពាក់​​ស្លាកលេខភ្នំពេញ 1Q 7541 ទៅ​បាត់​ដោយ​សុវត្ថិភាព ។

តាមប្រភពព័ត៌មាន​បាន​ឱ្យដឹង​ថា ​សកម្ម​ភាព​​ប្លន់​ខាង​លើ​មិនត្រូ​វបាន​គេ​ដឹង​នោះទេ ព្រោះ​ទី​នោះ​​ស្ងាត់​​ខ្លាំងណាស់ ក្រៅពី​គូស្នេហ៍​ប្តូរផ្តាច់ខាង​លើ ​​មិន​មាន​នរណា​ហ៊ាន​ទៅ​អង្គុយ​លេង​ឡើយ ។​​​ អ្វី​ដែល​បង្កឱ្យ​មានការ​ភ្ញាក់ផ្អើល​​ និងដឹង​ថា ​​ពួកគេ​​ត្រូវចោរ​កាប់ប្លន់​​ម៉ូតូនោះ គឺនៅ​ក្រោយ​ពេល​​ក្រុម​ចោរ​យកម៉ូតូ​​ចាកចេញ​ទៅបាត់​​​នាង​ជា​សង្សារ​​​ដែល​របួស​មិនស្លាប់​ បាន​ខំ​ប្រឹង​ទូរស័ព្ទ​​ទាំង​ត្រដរ​ប្រាប់បងប្អូន​ឱ្យ​​ជួយ។​ បន្ទាប់ពីនិយាយ​បាន​​​តែពីរ​ បីម៉ាត់​​ប៉ុណ្ណោះ ​នាង​ក៏​សន្លប់​និយាយ​​លែង​​កើត​តែម្តង ។​​ ប្រភព​ដដែល​​​​បានបន្ត​ទៀត​ថា ​នៅ​​មុន​ពេល​កើត​ហេតុ​ខាង​លើ ​គូស្នេហ៍​​​វ័យ​ក្មេង​១គូនេះ បានជិះ​ម៉ូតូឌុប​​គ្នាទៅកាន់​ចំណុច​ខាង​លើ ។ ពេល​ទៅ​ដល់ពួក​គេ​បាន​អង្គុយ​និយាយ​សាសងគ្នាយ៉ាង​ផ្អែម​ល្ហែម​ដោយ​ទុក​​ម៉ូតូ​​​នៅក្បែរខ្លួន ។ ពេល​នោះ ក្រុម​ចោរ​​ដែល​កំពុង​សំងំ​លាក់ខ្លួន​​​នៅក្បែរ​​នោះបាន​​ចេញ​​មកធ្វើ​​សកម្មភាព​កាប់ប្រហារ​​ប្លន់​បណ្តាល​ឱ្យ​យុវ​ជន​​ឌុល ភូមិម៉ារ៉ា ​ស្លាប់ភ្លាមៗ​នៅនឹង​កន្លែង​​​ និង​​នាង​ជាសង្សារ​​​របួសធ្ងន់​ ហើយ​ក្រុម​ចោរ​​បានជិះ​​ម៉ូតូទៅ​បាត់​ស្រមោល ។

ប្រភពដដែលបាន​បន្តទៀតថា ក្រោយពេល​​​ចោរទៅ​​បាត់នាង​ជាសង្សារ​បានទូរស័ព្ទ​​​ទៅ​ប្រាប់បងប្អូន​របស់​នាង​ឱ្យ​​ជួយ​ដោយ​ប្រាប់ថា ​នាង​ត្រូវចោរ​កាប់ប្លន់​យកម៉ូតូ ហើយ​និយាយ​បាន​តែពីរ បីម៉ាត់ប៉ុណ្ណោះ នាង​ក៏​សន្លប់​និយាយ​លែង​​​កើត ។ បន្ទាប់ពីទទួលបានដំណឹង​នេះ​ភ្លាម ​បង​ប្អូន​មានការ​រន្ធត់​​ចិត្តខ្លាំងណាស់ ​ក៏បាន​​ចេញ​ទៅ​រក​ ។ ​ពេលទៅ​ដល់បានប្រទះឃើញ​នាង​កំពុង​ដេកទ្រោបលើសាកសពយុវជន​​ជាសង្សារ​​ហើយនាង​​សន្លប់អត់ដឹង​ខ្លួន​ឡើយ ។​​​ ប្រភព​​ដដែល​បានរៀបរាប់បន្តទៀតថា ខណៈ​នោះ​​គេបាន​ហៅ​​រថយន្តពេទ្យ​ដឹកនាង​ទៅ​កាន់
មន្ទីរ​ពហុព្យា​បាល ​ និងសម្ភព​ចោមចៅ​ ដើម្បី​សង្គ្រោះ​​បន្ទាន់​​ ​​​ក្រុមគ្រូពេទ្យ​​បានដេរ​​របួសជាង​១០ថ្នេរ​​ ។ ម្យ៉ាង​ទៀត​ក្រោយពេល​​​គ្រូពេទ្យ​ព្យា​បាល​​រួច នាង​បាន​ដឹង​ខ្លួនឡើង​វិញ ប៉ុន្តែ​ពេល​សមត្ថកិច្ច​សួរ​នាំ​នាង​ហាក់​មានការ​ខ្មាស់​អៀន​មិនចង់​និយាយស្តី​អ្វីនោះឡើយ ។

សមត្ថកិច្ច​និយាយ​ថា នេះមិន​មែនជាលើកទី​១​​នោះទេ ​ដែលគូស្នេហ៍ត្រូវក្រុមចោរ​វាយ​ ឬ​កាប់ប្លន់​​យកម៉ូតូ​ពេលកំពុង​​អង្គុយសាសង​គ្នា​កន្លែង​​ស្ងាត់​ពេលយប់​បែបនេះ​ដែល​កន្លងមក​បាន​កើត​មាន​​ជាបន្តបន្ទាប់​មកហើយ ។ ​មិន​តែ​ប៉ុណ្ណោះ កាលពី​ពេលថ្មីៗនេះ ប៉ូលិស​ខណ្ឌពោធិ៍​សែន​ជ័យ ធ្លាប់បានបង្ក្រាប​​ចាប់ខ្លួន​ក្រុមចោរ​​បាន​២នាក់​រួចមក​ហើយ ​ក្រោយពេល​ពួកវា​​​ប្រើកាំបិត​ដេញចាក់ប្លន់យក​ម៉ូតូពីគូស្នេហ៍បែប​នេះ ។ ពេលនោះ​ពួកចោរ​មានគ្នា​ចំនួន៥នាក់​ ក្នុងនោះ​​ស្រីម្នាក់ផង ប៉ុន្តែ​​ប៉ូលិសចាប់​​ខ្លួន​បាន​តែ​២​នាក់​ប៉ុណ្ណោះ ​ឯ៣នាក់ទៀត​រត់គេចខ្លួន​​ រួច​ហើយ​​គេ​សង្ស័យថា ពួករត់​រួច​នោះហើយដែល​ធ្វើ​សកម្ម​ភាព​​ប្លន់​ជាថ្មីទៀតនេះ ។

សមត្ថកិច្ច​បាន​សំណូមពរ​​ដល់​យុវវ័យ​ទាំង​​អស់​​គួរតែ​ចេះខ្លាច​ផង កុំនាំគ្នា​ជិះម៉ូតូ​​ទំនើបៗ​ទៅ​សា​សងគ្នា​នៅកន្លែងស្ងាត់​បែបនេះទៀត​ ព្រោះ​វា​គ្មាន​សុវត្ថិភាព​​នោះទេ ​ត្រូវចេះ​ប្រុង​ប្រយ័ត្ន​​ដោយ​ខ្លួនឯង​ផង ផ្ទះសំណាក់​មានច្រើនណាស់ ​​មិនគួរ​ទៅរកន្លែង​បែបនេះទេ ។ ជាពិសេសបើ​​ស្រឡាញ់​​គ្នាគួរ​តែចូលស្តីដណ្តឹង​​រៀបការ​​តាម​ប្រពៃណី​តែម្តងទៅ ទើប​រក្សា​ជីវិត​បាន
 ​​ក្នុង​ព្រឹត្តិការណ៍​​​ដាច់​ដោយ​ឡែក​​​មួយ​ទៀត ​មានសណ្ឋាន​ប្រហាក់​ប្រហែល​គ្នា​ ក៏បាន​កើតឡើង​​នៅក្នុងខណ្ឌ​សែន​សុខ ​ផង​ដែរ គ្រាន់តែ​មួយ​ពព្រិច​ភ្នែក​តែ​ប៉ុណ្ណោះ​ភាព​និរាស​ព្រាត់ប្រាស់​បាន​កើតឡើង​ចំពោះ​គូ​ស្នេហ៍​១​គូទៀត ​ដោយសារ​ក្រុម​ជន​អ​ន្ធពាល​បាន​វាយ​សម្លាប់​​ប្រុស​ស្នេហ៍ និងបាន​វាយ​​ស្រី​ស្នេហ៍​​ឱ្យ​រង​របួស​យ៉ាងដំណំ ប៉ោង​មុខ​ ព្រមទាំងបាន​ចាប់​រំលោភ​យ៉ាងព្រៃផ្សៃ​ផង​ដែរ ​ខណៈ​ដែល​ពួក​គេនាំគ្នា​ទៅ​អង្គុយ​សាសង​នៅ​ទី​ស្ងាត​់​កំបាំង​ក្នុង​ដី​វាល​មួយ​កន្លែង ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​៩២​ ភូមិ​បន្លា​ស្អិត សង្កាត់​ឃ្មួ​ញ ខ​ណ្ឌសែន​​សុខ ។ ​នារី​ជា​ស្រី​ស្នេហ៍​រង​គ្រោះ​កំពុង​​ព្យាបាល​នៅ​ម​ណ្ឌល​សុខភាព​ឃ្មួ​ញដោយ​​ក្តី​សោកសង្រេង​ពេក​ក្រៃ ក្រោយ​ពីដឹង​ថា ​ប្រុស​ស្នេហ៍​របស់នាង​ត្រូវ​បាន​ពួក​ក្រុមជនអន្ធ​ពាលវាយ​នឹង​ដំបង​​​ស្លាប់​ក្នុង​ថ្លុកឈាម​ក្បែ​រម៉ូតូ​​ ។

ហេតុការណ៍​ដ៏​គួរ​ឱ្យរ​ន្ធត់​ និង​​សាហាវ​ព្រៃ​ផ្សៃ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង៩​យប់​ថ្ងៃ​ទី​២​ កុម្ភៈ​ ឆ្នាំ​២០១២ ដែលសមត្ថកិច្ច​បាន​ស​និ្នដ្ឋា​ន​ជាដំបូង​ថា​ អាចជា​ស្នេហា​ត្រី​កោណ ​និងពុំ​មែន​ជា​រឿង​ករណី​ប្លន់​យក​ទ្រព្យសម្បត្ដិ​នោះ​ទេ ព្រោះ​​​​ម៉ូតូ​ជនរងគ្រោះ​​មិន​ត្រូវ​បានយក​ទៅ​ទេ ។ ហេតុ​ការណ៍ខាងលើ​នេះ ​ប៉ូលិសនិង​អាជ្ញា​ធរ​ដែនដី​ពុំ​បានដឹងភ្លាមៗនោះ​ទេ ​គឺ​បាន​ដឹង​នៅ​វេលា​ព្រឹក​ឡើងម៉ោង​៧​ថ្ងៃ​ទី​៣ កុម្ភៈ​ ទើប​ដឹងដោយសារ​អ្នក​ភូមិ​ឃើញ​ជន​រងគ្រោះ​ដេក​ស្លាប់​នៅ​ក្បែ​ម៉ូតូ​របស់​ខ្លួន ហើយ​មក​រាយការណ៍​ដល់​សមត្ថកិច្ច​។

បុរស​ជាគូ​ស្នេហ៍​ដែល​បាន​បាត់បង់​ជីវិត​ខាង​លើ​មានឈ្មោះ​លឿន សុ​លាភ ​អាយុ​៣២​ឆ្នាំ​ មុខ​របរ​ជា​សន្ដិសុខសណ្ដាប់ធ្នាប់​នៅ​ក្នុង​សង្កាត់​ភ្នំពេញ​​ថ្មី ខណ្ឌ​សែន​សុខ​ និង​មាន​ទីលំនៅ​ភូមិ​រោងចក្រ សង្កាត់​ភ្នំពេញ​ថ្មី​នេះ​ដែរ​ ។ ចំណែកឯ​ស្រី្តជា​គូ​ស្នេហ៍​កំពុង​សម្រាក​ព្យាបាល​នៅ​ម​ណ្ឌ​ល​សុខភាព​ឃ្មួ​ញ​ឈ្មោះគង់ សុ​វន​ អាយុ​២៥​ឆ្នាំ​ ជា ក​ម្មការិ​នី​រោងចក្រ​ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ចុង​ថ្នល់​ខាងលិច​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

ទាក់​ទិន​នឹង​ករណី​មនុស្សឃាត​ខាងលើ ស្ដ្រី​រង​គ្រោះជា​សង្សា​បានឱ្យ​ដឹង​ថា ​នៅ​វេលា​ម៉ោង​៩​យប់​ នាង​និងសង្សា​របាន​ជិះ​ម៉ូតូ​ម៉ាកហុងដា​ ធុនសេ​១២៥ ​ទៅ​ឈប់​នៅ​កន្លែង​កើតហេតុ​អង្គុយ​សាសង​គ្នា​បាន​មួយសន្ទុះ ស្រាប់តែ​មាន​ជន​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​មក​ឈប់​ក្បែរ ហើយ​ពួក​គេ​បាន​ប្រើ​កណ្ដាប់ដៃ​ និង​ជើង​ស្ទុះ​ទៅ​វាយ​ទាត់ធាក់​ទាំង​កំរោល​ទៅលើបុរសជាស​ង្សារ​របស់​នាងរហូត​ដល់​ដេក​ដួល​​លើធរណី ។ ឃើញ​​ដូច្នេះ​​នាង​រន្ធត់​ចិត្ត ​ជា​ពន់​ពេក​​បាន​ចូល​ឃាត់​ ​និង​​អង្វរក​ដល់​ជន​ទាំង​នោះ​​ សូម​កុំ​ធ្វើបាប​សង្សារ​របស់នាង​ តែ​ជន​ទាំង​នោះ​គ្មានធម៌​មេត្តាក្នុង​ខ្លួនទេ បាន​វាយ​មក​លើ​រូបនាង​ទៀតរហូតដល់​សន្លប់​ ហើ​យ​អ្វីៗ​ត​ទៅ ទៀត​នោះ​ នាងក៏​លែង​ដឹង​អ្វី​ទាំងអស់ ។ ​លុះ​ព្រលឹម​​ស្រាង​ៗ ​ព្រឹក​ថ្ងៃ​ទី​៣ កុម្ភៈ នាង​បានដឹង​ខ្លួន​ឡើង​ ទើប​ដឹង​ថា ​ពេញ​​លើផ្ទៃមុខ ហើយ​ស្ថិត​ក្នុង​រាង​កាយ​អាក្រា​ត​ខាង​ក្រោម និង​ឈឺ​ប្រដាប់​ភេទ ​ពោល​គឺ​ពួក​អ​ន្ធពាល​បាន​វាយ​មក​លើ​រូប​នាង​រហូត​ដល់​សន្លប់​បាត់​ស្មារតី ហើយ​បាន​រំលោភ​នាងជា​ក្រោយ​ ។

ប្រភព​ព័ត៌មាន​ពី​មិត្ដភក្ដិ​ស្ដ្រី​រង​គ្រោះ​បា​នប​ង្ហើប​ឱ្យ​ដឹង​ថា​ ​ការសម្លាប់​បុរស​ជាគូ​ស្នេហ៍នេះ​​គឺជា​ស្នេហា​ត្រីកោណ​ ព្រោះ​ភាគី​ខាង​ស្រី​ធ្លាប់​​មាន​ទំនាក់ទំនង​​ជាមួយបុរស​ផ្សេង​​ផង​ដែរ ហើយ​​ជា​ញយ​ដង​នាង​តែងតែ​ត្រូវ​បានប្រុស​ស្នេហ៍​​របស់នាង​ដែលរងគ្រោះ​ខាងលើ​ដឹក​មក​អង្គុយសាងសង​គ្នា ​ក្រោយ​ពី​នាង​ចេញពី​ធ្វើការ​រោងចក្រ ធ្វើ​ឱ្យ​ជន​អ​ន្ធ​ពាលដែល​ធ្លាប់​ពាក់​ព័​ន្ធតាម​ប្រ​មាញ់​វាយ​សម្លាប់​តែ​ម្ដង ​។ ទោះ​​​បីជា​បែបណា ​​នេះជា​ការ​សន្និ​ដ្ឋាន​របស់មិត្តភក្តិ​នារី​រងគ្រោះ​ប៉ុណ្ណោះ ។

សមត្ថកិច្ច​បាន​ធ្វើ​កោសល្យវិច័យ​ទៅ​លើ​ជន​រង​គ្រោះ​បាន​បង្ហើប​ឱ្យ​ដឹង​ថា​ ជន​អ​ន្ធពាល​​ដែល​មិន​ទាន់ស្គាល់​មុខបាន​ប្រើកណ្ដាប់ដៃ និង​ជើង​វាយ​ទាត់​ធាក់​ទៅ​លើ​ជន​រង​គ្រោះ បណ្ដាល​ឱ្យ​ស្លាប់​​ក្នុង​ស្ថានភាព​មាន​ស្នាម​ជាំ​នៅ​គុម្ពត្រចៀក​​ទាំង​សងខាង​ និង​ផ្ទៃមុខ​មាន​សភាពហើម​​ពោរ ហើយ​ជាំ​និង​បាក់​ចង្ការ ។

ចំពោះ​ករណី​សម្លាប់​គូស្នេហ៍​ថ្មី​នេះ​ តាមភាគី​ស្ដ្រី​រង​គ្រោះនិយាយ​ថា ​បាន​ស្គាល់​មុខពួក​ជន​អ​ន្ធពាល​នេះ​ផង​ដែរ ៕